CAMBO REPORT

Popup Advertising5 seconds

Acer ចេញឧបករណ៍ VR OJO 500 នៅ​ព្រឹត្តិការណ៍ IFA ជា VR ប្រភេទ Windows Mixed Reality

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Windows Mixed Reality គឺជាឧបករណ៍ដ៏ទំនើបមួយដែលវាគឺជា VR Standalone មិនត្រូវការ ឧបករណ៍ភ្ជាប់​នោះទេ ដោយ​នៅ​ក្នុង​នោះវា​បំពាក់ភ្ជាប់ជាមួយ​ម៉ាស៊ីន អេក្រង់បង្ហាញ និងកាសស្ដាប់ មកជាស្រេចតែម្ដង ថែមទាំងប្រព័ន្ធប្រតិបត្តិការ Windows និង​ទីផ្សារដើម្បីទាញយកហ្គេម និងខ្សែភាពយន្ដដែលអាចនាំលោកអ្នកទៅពិភពសប្បនិមិត្តផ្សេងទៀត។ ថ្ងៃនេះដែរ ក្រុមហ៊ុន Acer បានចេញឧបករណ៍ OJO 500 ដែលជា VR ស៊េរីថ្មី Windows Mixed Reality។

OJO 500 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់អំពីកម្លាំងម៉ាស៊ីនរបស់វាច្បាស់នៅឡើយ ប៉ុន្តែផ្នែកបង្ហាញរបស់វាត្រូវបានបង្ហាញហើយ ជាមួយនឹងអេក្រង់ទំហំ ២.៨៩ អ៊ីញសងខាង ជាប្រភេទ LCD ដែលបង្ហាញក្នុងទំហំមុំ ១០០ ដឺក្រេ មានកម្រិតបង្ហាញរូបភាព ២,៨៨០ x ១,៤៤០ ភិចសែល និងល្បឿនសាច់រូបភាព ៩០ ហឺត។

OJO 500 វាត្រូវបានផលិតមកជាមួយគុណភាព សូម្បីតែប្រព័ន្ធបញ្ចេញសម្លេងក៏មានភ្ជាប់មកស្រាប់ផងដែរ ថែមទាំងមាន​បំពង់​សម្លេង​ដូចជាកាសស្ដាប់ផង មិនបាច់ប្រើប្រាស់កាសខាងក្រៅនោះទេ។ ឧបករណ៍នេះនឹងត្រូវដាក់លក់ចាប់ពីខែវិច្ឆិកា តទៅហើយ ជាមួយតម្លៃ ៣៩៩ ដុល្លារ។

 

ទស្សនាវីដេអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Acer Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ