CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុនផលិត​រថយន្ត Tesla បង្កើត​ឆ្នាំង​សាកឥត​ខ្សែ​សម្រាប់​ស្មាតហ្វូន​ទៀត​ឥឡូវ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនមួយ​មាន​ភាព​ល្បីល្បាញខ្លាំង​លើ រថយន្តអគ្គិសនី ដែល​អាច​បើកបរ​ដោយខ្លួន​ឯងបាន មិនតែប៉ុណ្ណោះ​នាពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុនមួយនេះក៏បានពង្រីកខ្លួន និងចាប់ផ្ដើមផលិតឧបករណ៍ប្រើប្រាស់ផ្សេងៗថែមទៀតផង។ នាពេល​ថ្មីៗ​នេះ​ផងដែរ ក្រុមហ៊ុន Tesla ផ្ទាល់ក៏បានដាក់បង្ហាញឧបករណ៍ថ្មីមួយទៀត សម្រាប់ស្មាតហ្វូនដែលមានមុខងារសាកថ្មឥតខ្សែ ដោយ​វា​មានរូបរាងស្រស់ស្អាតម៉្យាងដែរ។

ចំពោះឆ្នាំងសាកឥតខ្សែរបស់ក្រុមហ៊ុន Tesla មួយនេះមានទំហំប្រហាក់ប្រហែលទៅនឹង iPhone X ដែលវាមានខ្សែ USB ប្រភេទ Type C ភ្ជាប់មកជាមួយ និងរុន្ធ USB A មួយសម្រាប់ស្មាតហ្វូនដែលប្រើប្រាស់រុន្ធសាកប្រភេទផ្សេងទៀត។ ឆ្នាំងសាកឥតខ្សែ​នេះ​មាន​ពណ៌​ចំនួនពីរគឺ ពណ៌ស និងពណ៌ខ្មៅ ប៉ុន្ដែនៅខាងក្នុងវាមានផ្ទុកដោយថាមពលថ្មចំនួន 6000mAh និងអាច​បញ្ចាញ​ថាមពល​បាន​តែ 5W ប៉ុណ្ណោះដូច្នេះមានន័យថាវាសាកបានកម្រិតធម្មតា គឺមិនអាចសាកបានលឿននោះទេ ហើយសម្រាប់តម្លៃវិញគឺដល់ទៅ $65 ដុល្លារ​ឯណោះ។ សម្រាប់តម្លៃរបស់គឺមិនសមអោយសោះ ដោយសម្រាប់តម្លៃថោកជាងនឹង អ្នកក៏អាចរកបានឆ្នាំង​សាកឥត​ខ្សែ​មាន​ទំហំ​ថ្មធំជាងនឹង ហើយមានបច្ចេកវិទ្យាសាកថ្មលឿនថែមទៀតផង ប៉ុន្ដែចំពោះអ្នកគាំទ្រក្រុមហ៊ុន Tesla នឹងនូវតែជាវឧបករណ៍មួយ​នេះ​ដដែល ដោយសារតែស្លាកសញ្ញា Tesla នៅលើវា និងថែមទាំងមានរូបរាងស្រស់ស្អាត​។

សរុបមក ប្រាកដណាស់ឆ្នាំងសាកឥតខ្សែមួយនេះ គឺនឹងមិនសូវមានអ្នកជាវមកប្រើប្រាស់ ដោយសារតែ​វា​មិនសមនឹងតម្លៃ ហើយ​ទោះ​បី​ជាអ្នកចង់បានវា ក៏ពិបាកនឹងរកនៅក្នុងប្រទេសកម្ពុជាយើងដែរ ដែលតម្រូវអោយអ្នកស្វែងរកពីស្រុកក្រៅមក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ