CAMBO REPORT

Popup Advertising5 seconds

នេះគឺជា Gaming Monitor ស៊េរីចុង​ក្រោយ​របស់ LG អេក្រង់​កោង ល្បឿន​លឿន អម​ជាមួយ​ភ្លើង RGB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សប្ដាហ៍មុន Samsung បានប្រកាសចេញម៉ូនីទ័រហ្គេម ដែលមានតម្លៃប្រកួតប្រជែងសម្រាប់ទីផ្សារនាចុងឆ្នាំ 2018 និងដើមឆ្នាំ 2019 ខាងមុខ ហើយ​មក​ដល់​សប្ដាហ៍​នេះ​ដល់​វេន្ត LG វិញម្ដងហើយ ដោយលើកនេះ LG បានពង្រឹងសមត្ថភាព Gaming Monitor របស់ខ្លួនឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ជាមួយនឹងការបន្ថែមអេក្រង់កាន់តែធំ មានមុខងារល្អៗ ពិសេសមានភ្លើង RGB ដើម្បីតម្រូវចិត្តអ្នកលេងហ្គេមនាពេលបច្ចុប្បន្ន។

ម៉ូនីទ័រសម្រាប់យកទៅលេងហ្គេមរបស់ LG ថ្មីនេះមានឈ្មោះថា UltraGear ដែល​មាន​លេខម៉ូឌែល 34GK950G មានទំហំ​អេក្រង់​លោត​ដល់ 34 អ៊ីញ ជាមួយនឹងសមត្ថភាពបង្ហាញរូបភាពដល់កម្រិត 2K ឬស្មើរនឹង 3340 x 1440p អមមកជាមួយនឹងកម្រិត Ratio 21:9 រីកទទឹង ដែលហៅថា UltraWide ផ្ដល់នូវអេក្រង់បន្ថែមនៅសងខាង ប្រសើរជាងអេក្រង់ Wide Screen ធម្មតា ដោយ​ហ្គេមមួយចំនួន នឹងផ្ដល់ក្រាហ្វិចធំទូលាយច្រើនជាង។ LG អះអាងថាម៉ូនីទ័រថ្មីរបស់ខ្លួននេះ មានសមត្ថភាពបង្ហាញពណ៌ sRGB បាន​ដល់ទៅ 135% ឯណោះ និងមានពណ៌ DCI-P3 ដល់ទៅ 98% ធានាទៅដល់ការបង្ហាញពណ៌បានច្បាស់ល្អ ដិត និងមុដល្អ ថែម​ទាំង​មានមុខងារ G-Sync ដែលនឹងធ្វើឲ្យការលេងហ្គេមកាន់តែរលូនល្អ ពិសេសអ្នកចូលចិត្តលេងហ្គេមបាញ់គ្នា ដែលមានសកម្មភាព​លឿនៗ ព្រោះម៉ូនីទ័រនេះមានល្បឿន Refresh Rate ដល់ 120Hz និង Responds Time

សម្រាប់អេក្រង់ IPS ជំនាន់ថ្មីនៅលើម៉ូនីទ័រនេះ វាមិនត្រឹមតែល្អសម្រាប់យកទៅលេងហ្គេមនោះទេ សម្រាប់អ្នកចូលចិត្តទស្សនាវីដេអូ ឌីហ្សាញ ឬធ្វើការងារច្រើនក៏អាចប្រើប្រាស់វាបានផងដែរ ព្រោះវាមានអេក្រង់កោង មើលទៅពេញភ្នែក ម្យ៉ាងភ្លើង RGB ខាងក្រោយ មានរាងជារង្វង់ក៏ជួយរំលេចនូវភាពស្រស់បំព្រង និងផ្ដល់នូវភាពទាក់ទាញផងដែរ។ ម៉ូនីទ័រនេះមានវិមាត្រសរុប 819.4 x 286.5 x 462.6mm ជាមួយទម្ងន់សរុប 7.9 គីឡូក្រាម ដោយវាស៊ីភ្លើង 75W សម្រាប់ការប្រើប្រាស់ និងមានរន្ធតំណរភ្ជាប់សំខាន់ៗដូចជា៖

 

•    HDMI x 1

•    DisplayPort x 1

•    USB 3.0 x 1

•    USB 2.0 x 2

•    និងរន្ធដោតកាស 3.5mm x 1

 

យ៉ាងណាក៏ដោយ LG មិនទាន់បានប្រាប់ឲ្យដឹងថាតើ UltraGear 34GK950G នឹងចេញលក់នៅថ្ងៃណានៅឡើយទេ តែវានឹងចេញវាយលុកទីផ្សារនាចុងឆ្នាំ 2018 នេះឯង ជាមួយតម្លៃមិនក្រោម 500$។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: LG Tag: កុំព្យូទ័រ