CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន LG បាន​ដាក់​បង្ហាញ​ទូរទស្សន៍​ដែល​មាន​អេក្រង់ OLED 8K ដំបូង​គេ​លើ​ពិភពលោក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចេកវិទ្យាពីមួយថ្ងែទៅមួយថ្ងែ កាន់តែរីកចំរើនទៅមុខ ដោយមិនទាន់បានស្គាល់ ឬបានប្រើទូរទស្សន៍កម្រិត 4K ផង ដល់ឥឡូវនេះ​ក្រុមហ៊ុន LG ក៏បាន​ដាក់​បង្ហាញ​ទូរទស្សន៍​ស៊េរី​ថ្មីរបស់ខ្លួន ដែលគុណភាពបង្ហាញបានដល់ទៅ 8K ហើយថែមទាំងជាអេក្រង់ប្រភេទ OLED ទៀតផង។

នាពេលព្រឹត្តិការណ៍ IFA ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG ក្លាយជាក្រុមហ៊ុនដំបូងគេលើពិភពលោក ដែលបានដាក់ចេញទូរទស្សន៍មា​ន​អេក្រង់​ប្រភេទ OLED និងអាចបង្ហាញរូបភាពបានទៅដល់កម្រិត 8K ឯណោះ។ ទូរទស្សន៍ដែលទើបនឹងបានដាក់បង្ហាញនេះ មាន​ទំហំ​អេក្រង​ធំ​ខ្លាំង ដល់ទៅ 88 អ៊ីញ ជាមួយនឹងកម្រិត 7680 x 4320 ភិចសែល ដោយមានន័យថា វាអាចបង្ហាញ​បាន​ច្បាស់​ជាង​អេក្រង់ 4K ឆ្ងាយណាស់។ ក្រៅពីពត៌មានទាំងនេះ គឺគ្មានពត៌មានបន្ថែមទៀតអំពីលក្ខណៈសម្បត្តិ សូម្បីតែថ្ងែដែលនឹងដាក់​ចេញលក់​ជា​ផ្លូវការ ហើយនិងតម្លៃនៃទូរទស្សន៍ដ៏ធំនេះទេ ដោយគ្រាន់តែក្រុមហ៊ុន LG បានរំពឹងទុកថាទូរទស្សន៍ OLED 8K នេះគឺជាគោលដៅ​សំខាន់​របស់ខ្លួនសម្រាប់ពេលបច្ចុប្បន្ននេះ។

សរុបមក ទូរទស្សន៍ OLED 8K របស់ក្រុមហ៊ុន LG នេះគឺពិតជាអស្ចារ្យមែន ប៉ុន្ដែតម្លៃរបស់វានឹងមិនថោកនោះឡើយ បើសូម្បី​ទូរទស្សន៏ 4K របស់ LG ទំហំ 77 អ៊ីញ មានតម្លៃដល់ទៅប្រហែល $25,000 ដុល្លារទៅហើយ អញ្ចឹងនៅពេលទូរទស្សន៍ 8K នេះចេញ ក៏អាចជាមានតម្លៃខ្ពស់ជាងនឹងច្រើនដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Techradar Tag: ទូរទស្សន៍