CAMBO REPORT

Popup Advertising5 seconds

External SSD ថ្មី​របស់ Samsung អាច​ផ្ទេរ File ទំហំ ២០ ជីកាបៃ​ប្រើ​ពេល​ត្រឹម ១២ វិនាទី​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អង្គផ្ទុកទិន្នន័យចល័តដែលយើងប្រើប្រាស់ប្រចាំថ្ងៃនេះ មានច្រើនដូចជា​មេម៉ូរីកាត, USB Flash, External ជាដើម។ ថ្មីៗនេះ​ក្រុមហ៊ុន Samsung បានចេញអង្គផ្ទុកទិន្នន័យមួយម៉ូឌែល ដែលវាគឺជា External ប៉ុន្តែក្រុមហ៊ុនហៅវាថា Portable SSD មាន​ន័យ​ថាអង្គផ្ទុកទិន្នន័យចល័ត SSD ម៉ូឌែល X5 មានសមត្ថភាពខ្ពស់កម្ររកបាន ពិសេសគឺល្បឿននៃ​ការបញ្ជូន​ទិន្នន័យ​របស់វា​តែ​ម្ដង។

Portable SSD X5 នេះគឺមានទំហំបណ្ដោយ ៤.៧ x ទទឹង ២.៤ x និងកម្រាស់ ០.៨ អ៊ីញដែលមិនសូវជាធំនោះទេ និងមាន​ផ្ទៃខាង​ក្រៅ​ស្រោបដោយជ័ររឹង ការពារដោយលោហៈនៅខាងក្នុង អាចទ្រាំទ្រការធ្វើធ្លាក់បានដល់កម្ពស់ ២ ម៉ែត្រ និងដែកត្រជាក់​ការពារ​កំដៅ​ផងដែរ។ នេះគឺជាលើកទីមួយដែល Samsung ប្រើប្រាស់អង្គផ្ទុកទិន្នន័យប្រភេទ NVMe ដែលមានឈីបនៃការគណនា​ទិន្នន័យ​លឿន នៅខាងក្នុង SSD External របស់គេ ហើយយើងក៏បានដឹងអំពីគុណភាពរបស់វារួចមកហើយដែរ តាមការប្រើប្រាស់វា​នៅ​លើ​កុំព្យូទ័រ​ជាច្រើននៅពេលបច្ចុប្បន្ននេះ។ ចំណែកឯផ្នែកភ្ជាប់ទំនាក់ទំនងរបស់វាគឺត្រូវប្រើប្រាស់នូវរន្ធដោត USB-C មួយជាប្រភេទ Thunderbolt 3 ដែលជារន្ធដោតល្បឿនលឿន អាចផ្ទេរក្នុងល្បឿនអតិបមារ ៤០ ជីកាបីតក្នុងមួយវិនាទី ប៉ុន្តែក៏តម្រូវឲ្យកុំព្យូទ័រ​របស់​អ្នក មានរន្ធដោត Thunderbolt 3 ផងដែរ។

ចំពោះដំណើរការរបស់វា Portable SSD X5 នេះគឺជាមានល្បឿនលឿនមែនទែន ដោយក្នុងនោះល្បឿនអានទិន្នន័យ (Read) របស់វា​ឡើង​ដល់ ២,៨០០ មេហ្គាបៃ/វិនាទី និងល្បឿនសរសេរ (Write) អាចដល់ ២,៣០០ មេហ្គាបៃ/វិនាទី ដែលអនុញ្ញាត្តិឲ្យយើង​ប្រើប្រាស់​ផ្ទេរ​ឯកសារ ដូចជាវីដេអូ 4K ឬហ្គេមធំៗ ដែលមានទំហំ ២០ ជីហ្គាបៃ ប្រើពេលត្រឹមតែ ១២ វិនាទីប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏អះអាងថា វា​មាន​ល្បឿន ៤ ទៅ ៥ ដងលឿនជាងប្រភេទ SATA SSD ៣.០ ធម្មតា ហើយបើប្រៀបធៀបជាមួយ HDD ដែលមានរង្វិលជុំវិញ គឺ​លឿន​ជាងដល់ ២០ ទៅ ២៥ ដងឯណោះ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏បានបំពាក់បច្ចេកវិទ្យា AES ២៥៦ ប៊ីត​ដើម្បីអនុញ្ញាតិ​ឲ្យ​យើង​ធ្វើការ Encrypt ទិន្នន័យរបស់យើង និងដាក់លេខកូដ (Password) ការពារឯកសាររបស់អ្នកផងដែរ ដែលអាចប្រើប្រាស់​បាន​ទាំងប្រព័ន្ធប្រតិបត្តិការ Windows និង MacOS។

Samsung Portable SSD X5 នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ០៣ កញ្ញាខាងមុខនេះហើយ ដោយតម្លៃរបស់វាមិនមែន​ទាប​នោះ​ទេ ហើយក្រុមហ៊ុនមានការធានាទៅលើអង្គផ្ទុកទិន្នន័យចល័តនេះចំនួន ៣ ឆ្នាំពេញ និងមានជម្រើសទំហំផ្ទុកចំនួន ៣ ប្រភេទគឺ៖

 

•    ទំហំ ៥០០ ជីកាបៃ មានតម្លៃ ៤០០ ដុល្លារ

•    ទំហំ ១ តេរ៉ាបៃ មានតម្លៃ ៧០០ ដុល្លារ

•    ទំហំ ២ តេរ៉ាបៃ មានតម្លៃ ១,៤០០ ដុល្លារ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: BGR Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ