CAMBO REPORT

Popup Advertising5 seconds

របៀបបិទការប្រើប្រាស់ Google Assistant នៅ​លើ​ទូរសព្ទ Android របស់​អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកប្រើប្រាស់ទូរសព្ទ Android ចាប់ពី​ជំនាន់ ៦.០ Marshmallow ឡើង​មក លោក​អ្នក​ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ណាស់​ចំពោះ​មុខងារ Google Assistant ដែល​ជា​ជំនួយការ​សប្បនិមិត្ត នៅលើ​ទូរសព្ទរបស់អ្នក ដែលអាចឲ្យអ្នកបញ្ជាសួរជាសំនួរ ឬឲ្យវាធ្វើអ្វីជាច្រើន ហើយ​មុខងារនេះ ត្រូវបានប្រើប្រាស់លើឧបករណ៍ជាច្រើនទៀតដែលដំណើរការដោយ Android មិនកំណត់តែជាទូរសព្ទ ឬថេប្លេត​ឡើយ ដូចជា Google Home, Smart Display ក្នុងផ្ទះ ឬក្នុងរថយន្ដ, ទូរទស្សន៍ -ល-។ វាគឺជាជំនួយការដ៏មានប្រយោជន៍ ចុះ​ហេតុអ្វី​ថ្ងៃនេះខេមបូរីផត ចេញអត្ថបទស្ដីពីរបៀបនៃការបិទមុខងារ Google Assistant ទៅវិញ?

ត្រលប់ទៅក្រោយបន្ដិច Google Assistant ត្រូវបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Developer Conference របស់ Google ពាក់​កណ្ដាលឆ្នាំ ២០១៦ ដំបូងវាគ្រាន់តែអាចនិយាយឆ្លើយឆ្លងគ្នា ជាសម្លេងបែប Robot និងស្វែងរកឲ្យយើងបន្ថែមតាមគេហទំព័រ Google ប៉ុណ្ណោះ នូវសំនួរដែលវាមិនអាចឆ្លើយបាន។ ប៉ុន្តែមកដល់ឆ្នាំ ២០១៨ នេះការបង្ហាញខ្លួនរបស់ Google Duplex វាកាន់​តែ​សាហាវ ព្រោះយើងអាចបញ្ជាវាឲ្យ Call ទៅកន្លែងណាមួយ ហើយវានឹងនិយាយជាមួយអ្នកលក់ ឬម្ចាស់ហាងផ្ទាល់ ដែលវាដើរតួ​ជា​សម្លេង​មនុស្ស​តែម្ដង ទាំងការបញ្ចេញសម្លេង និងតុង វាមិនអាចឲ្យគេដឹងថាជា Google Duplex ឡើយ។ បច្ចេកវិទ្យាជំនួយ​ការ​សប្បនិមិត្ត​ថ្មីនេះ វាពិតជាអស្ចារ្យសម្រាប់មនុស្សជាតិ និងពិសេសដល់ការប្រើប្រាស់របស់អ្នក ប៉ុន្តែវាមើលទៅក៏គួរឲ្យខ្លាចបន្ដិចផងដែរ ព្រោះ Robot អាចដើរតួជាមនុស្សបាន ហើយអាចឲ្យយើងស្រម៉ៃដឹងថា តើទៅរយៈពេលដ៏ខ្លីខាងមុខនេះ បច្ចេកវិទ្យារបស់ Google នឹង​ដើរ​ដល់កម្រិតណា។ ម្យ៉ាងវិញទៀត ភាពវៃឆ្លាតទាំងនេះ ក៏អាចបង្ករទៅជាគ្រោះថ្នាក់ដល់ការប្រើប្រាស់របស់អ្នកផងដែរ ពិសេស​គឺ​ការ access មកកាន់ទិន្នន័យក្នុងទូរសព្ទអ្នក ជាងនេះទៅទៀត វាក៏អាចមានបញ្ហាអំពីសម្លេងរបស់អ្នកផងដែរ ដោយពេលខ្លះ Hacker ដែលមានសមត្ថភាពខ្លាំង គេអាចយកសម្លេងរបស់អ្នក ដែលនិយាយជាមួយ Google Assistant នោះ ទៅធ្វើអ្វីមួយ ក៏ថាបានដែរ។ អញ្ចឹងខាងក្រោមនេះគឺជារបៀបនៃការបិទមិនប្រើ Google Assistant នៅលើទូរសព្ទ Android របស់អ្នក។

ជំហ៊ាន​ដំបូងយើងត្រូវចូលទៅកម្មវីធី Google Search បន្ទាប់មកចូលទៅកាន់ Menu ហើយចុចទៅលើពាក្យ Settings។

បន្ទាប់មក ចូលទៅកន្លែង Phone និងទាញបិទ ត្រង់កន្លែង Google Assistant នោះតែម្ដង ដែលពេលនេះ លោកអ្នកមិនអាច​ប្រើប្រាស់​វាបានទៀតនោះទេ នៅពេលដែលចុចប៊ូតុង Home ជាប់រយៈ ២ វិនាទី វានឹងទាញទារឲ្យអ្នកបើក Google Assistant វិញទើបអាចប្រើបាន។

បិទមុខងារប្រើប្រាស់ Google Assistant ប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នោះទេ វានៅមានកម្មវីធី Google Voice Search មួយ​ទៀត​ដែលយើងតែងប្រើប្រាស់ស្វែងរកជាសម្លេង ក្នុងកម្មវីធី ឬរបានៅផ្ទាំង Home Screen ជាដើម។ ការបិទនោះ គឺយើង​បិទ​អំពីការ Access នូវទិន្នន័យសំខាន់របស់អ្នក។ ដើម្បីបិទ Permission ទាំងនោះមិនពិបាកនោះទេ ដោយយើងត្រូវ​ចូល​ទៅ​កម្មវីធី​នោះ​នៅក្នុង Apps -> ត្រង់កន្លែង App Permissions យើងអាចចូលទៅបិទឬបើកមុខងារ ដែលយើងគិតថាសំខាន់ ដូចជា​អាច​បិទ Microphone និង Contact ជាដើម -ល-។

សរុបមកនេះ គឺជារបៀបនៃការបិទមិនប្រើប្រាស់មុខងារ Google Assistant ដែលអ្នកមិនចាំបាច់បិទក៏បានដែរ ក្នុងករណីដែល​អ្នក​គិតថា វាមានប្រយោជន៍ អ្នកមានតម្រូវការចាំបាច់ប្រើប្រាស់វាប្រចាំថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកមិនទុកចិត្តលើ Google ទេនោះ ហើយទូរសព្ទរបស់អ្នកកំពុងស្ថិតក្នុងស្ថានភាពប្រព័ន្ធការពារខ្សោយ អ្នកអាចបិទវាចោលតែម្ដងទៅ។

 

ទស្សនាវីដេអូ Reaction របស់ Marques Brownlee និយាយអំពីបច្ចេកវិទ្យា Google Duplex៖

 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ