CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Phone របស់ Google ទើបនឹង​ទទួល​បាន​កំណែ​អាប់​ដេតការ​រចនា​រូបរាងថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលថ្មីៗនេះ ក្រុមហ៊ុន Google បានអាប់ដេតកម្មវិធី​របស់​ខ្លួន​អោយ​មាន​ការរចនាថ្មី (material design) ដែល​មើល​ទៅ​មាន​រូបរាង​សាមញ្ញ ប៉ុន្ដែក៏ទំនើបម៉្យាងដែរ ហើយផ្ទៃខាងក្រៅរបស់កម្មវិធីភាគច្រើន មានពណ៌សសុទ្ធផងដែរ។ ក្រោយពីកម្មវិធី Contacts  និង Android Messages ឥឡូវនេះមកដល់ពេលកម្មវិធី Phone របស់ Google ហើយ ដោយជាមួយការរចនាថ្មីនេះ បានអោយផ្ទាំងកម្មវិធីតាំងអស់មានការងាយស្រួលមើក ថែមទាំងមើលទៅស្រស់ស្អាតទៀតផង។

នៅក្នុងកំណែអាប់ដោតនេះ ក្រៅពីបានផ្លាស់ប្ដូររូបរាងដ៏ស្រស់ស្អាតនេះហើយ នាពេលខាងមុខ Google នឹងបន្ថែមមុខងារ Dark mode ចូលផងដែរ ដោយធ្វើអោយផ្ទាំងកម្មវីធីទាំងអស់មានពណ៌ខ្មៅងងឹត ដែលជាមុខងារមួយកំពុងពេញនិយមថែមទៀត។ នេះជាមុខសញ្ញា ដ៏ជាក់ស្តែងថា កម្មវិធី Google ជាច្រើនទៀតនឹងប្រើប្រាស់ការរចនាថ្មីនេះ ហើយជាពិសេសគឺមុខងារ Dark mode ផងដែរ ដោយមុខងារនេះ គ្រាន់តែផ្លាស់ប្ដូរផ្ទាំងខាងក្រៅមកពណ៌ខ្មៅ និងអក្សរក្លាយជាពណ៌សវិញប៉ុណ្ណោះ ដោយអាចងាយស្រួលក្នុង​ការ​មើល សម្រាប់ស្ថានភាពងងឹតផ្សេងៗ ពីព្រោះនៅពេលបានផ្ទាំងខាងក្រៅពណ៌ស អាចធ្វើភ្លឺពេកនិងពិបាកសម្រាប់អ្នកមើល។

 

***សូមចុចទីនេះ សម្រាប់ទៅកាន់កន្លែងអាប់ដោតកម្មវិធី Google Phone!

 

សរុបមក កម្មវិធី Phone ភាគច្រើនមានមកជាមួយប្រព័ន្ធប្រតិបតិ្តការ Android ដើម ឬ Android One ប៉ុណ្ណោះ ដូចជា​ស្មាតហ្វូន Google Pixel ឬពពួកស្មាតហ្វូន Android One ដោយឥឡូវនេះអ្នកប្រើប្រាស់ទាំងអស់ បានទទួលការរចនាថ្មី និង​សម្រាប់​អ្នកចូលចិត្តមុខងារ Dark mode នោះវានឹងមកដល់ក្នុងកំណែអាប់ដេតក្រោយៗទៀតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម