CAMBO REPORT

Popup Advertising5 seconds

YouTube អនុញ្ញាត​អោយ​អ្នក​ប្រើ ​អាច​ចូល​មើល​ពេល​វេលា​​ដែល​​យើង​បាន​​ចំណាយ​​មើល​វីដេអូ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

YouTube គឺជាកម្មវិធីដ៏ល្អមួយ​សម្រាប់​ការ​កំសាន្ដ មើលវីដេអូ​ផ្សេងៗ​តាម​ចំណង់​ចំណូល​ចិត្តម្នាក់ៗ ហើយការអាប់ដេតតែងតែកើត​មាន​ឡើង​បន្ដិច​ម្ដងៗ ដើម្បីអោយ​កម្មវិធី​មួយ​នេះ មានអត្ថប្រយោជន៍​និង​ងាយស្រួលប្រើប្រាស់ផងដែរ។ សម្រាប់នាពេលនេះ ក្រុម​ហ៊ុន Google ក៏បានដាក់មុខងារថ្មីមួយ ដោយអនុញ្ញាតអោយអ្នកប្រើប្រាស់ទាំង​អស់​អាចចូលពិនិត្យមើល ពេលវេលា​ដែល​បាន​ចំណាយ​មើលវីដេអូក្នុងកម្មវិធី YouTube មួយនេះ។

បើតាមរបាយការណ៍បានបញ្ជាក់មក បើសិនជាអ្នកទទួលបានការអាប់ដេតថ្មីនេះហើយ គឺនៅអ្នកបើកម៉ឺនុយនៃគណនីរបស់អ្នក វា​នឹង​បង្ហាញពីចំនួនពេលវេលា ដែលលោកអ្នកបានមើលវីដេអូ មិនតែក្នុងថ្ងៃនេះប៉ុណ្ណោះ គឺតាំងពីជាងមួយសប្តាហ៍មុនមក ដោយ​ធ្វើ​ដូច្នេះ អ្នកនឹងអាចដឹងថាអ្នកកំពុងចំណាយពេលច្រើនពេក ពីពោះពេលខ្លះអ្នកមិនបានចាប់អារម្មណ៍ថា តាមពិតទៅ​អ្នក​កំពុង​ប្រើប្រាស់​ច្រើនពេក ហើយអ្នកអាចចាប់ផ្ដើមធ្វើការកាត់បន្ថាយប្រើប្រាស់វាផងដែរ។ មិនតែប៉ុណ្ណោះ មុខងារថ្មីនេះ ក៏អាចបង្ហាញ​ជា​ទិន្នន័យ​ថាជាមធ្យម ក្នុងមួយថ្ងែតើអ្នកចំណាយពេលអស់ប៉ុន្មានទៅលើកម្មវិធី YouTube នេះ ហើយចំនុចពិសេសមួយទៀតនោះគឺ វា​អាច​​អោយអ្នកកំណត់ក្នុងពេលវេលាណាមួយ សម្រាប់រំលឹកអ្នកអោយសំរាកពីវា ដោយកុំអោយអ្នកញៀនពេក។ ដោយពេលឥឡូវនេះ មុខងារ​មួយនេះបានដាក់អោយអ្នកប្រើប្រាស់មួយចំនួនប្រើហើយ និងអ្នកខ្លះទៀតប្រហែលត្រូវរង់ចាំបន្តិចទៀត ទើបបាន​មាន​ដូច​គេ​ឯងដែរ។

សរុបមក មុខងារនេះគឺជាបំណងល្អរបស់ក្រុមហ៊ុន Google ដោយមិនចង់អោយអ្នកញៀននឹងកម្មវិធី YouTube របស់ខ្លួនពេក ដោយ​កំណត់អោយអ្នកមានពេលសំរាកខ្លះផង ហើយអ្នកអាចចូលទៅមើលក្នុង Google Play Store សម្រាប់ស្វែងរកការអាប់ដេត ឬចូល​មើលក្នុងកម្មវិធី YouTube ផ្ទាល់តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម