CAMBO REPORT

Popup Advertising5 seconds

វីដេអូខ្លីរបស់​អ្នក​គាំទ្រ​ក្រុមហ៊ុន Apple មួយ បាន​បង្ហាញ​ទស្សនីយភាព MacBook Pro ជំនាន់​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានប្រហែលមួយខែមុននេះ មានពាក្យចចាម​អារ៉ាម​បានបង្ហាញ​ថា ក្រុមហ៊ុន Apple កំពុងនឹង​ចាប់​ផ្តើម​សិក្សា​ស្វែងយល់​អំពី​គំនិត​នៃ​ការ​ទម្លាក់​ក្ដារ​ចុ​ច​ធម្មតា អោយទៅ​ជាក្ដារចុច​ថាច់វិញ ដោយបន្ថែមអេក្រង់មួយទៀតទៅលើកន្លែងក្ដារចុចតែម្ដង។ សម្រាប់​នាពេលថ្មីៗនេះ ក៏បានលេចចេញនូវវីដេអូខ្លីមួយ ដែលបង្ហាញអំពីគំរូនៃគម្រោងរបស់ MacBook Pro ជំនាន់ថ្មីនេះ ហើយ​មើលទៅគឺពិតជាអស្ចារ្យពិតមែន។

ប្រាកដណាស់ នេះគឺគ្រាន់តែជាប៉ាតង់ និងគ្រាន់តែជាគម្រោងមួយតែប៉ុណ្ណោះ ដូច្នេះវាអាចនឹងក្លាយជាការពិត បើសិនជាក្រុមហ៊ុន Apple អាចធ្វើដូច្នេះបាន ហើយវាអាចនឹងមិនមានផងដែរ។ វីដេអូខ្លីនេះ គឺជាការបំផុសគំនិតរបស់អ្នករចនាម៉ូដជនជាតិទួរគីម្នាក់ គឺលោក Furkan Kasap ដោយគាត់បានបង្ហាញអំពីអ្វី ដែលគាត់មានការស្រម៉ៃឡើង នូវក្តារចុចថ្មីសម្រាប់ MacBook Pro ជំនាន់​ក្រោយ។ បើយើងមើលអោយច្បាស់ទៅ Touch Bar គឺស្ថិតនៅទីតាំងរបស់ខ្លួនដដែល ដោយគ្រាន់តែបាន​បន្ថែម​បន្ទះ​អេក្រង់​មួយ​ទៀត​នៅ​ខាងក្រោម ដើម្បីធ្វើការជំនួសអោយក្ដារចុចវិញ ហើយនៅខាងលើក្ដារចុចថាច់នេះ យើងក៏ឃើញមានមុខងារកែប្រែ ឬ​កំណត់​សំខាន់ផ្សេងៗ សម្រាប់កម្មវិធីដែលអ្នកកំពុងប្រើប្រាស់ ដូចទៅនឹងមុខងាររបស់ Touch Bar ផងដែរ។

 

សូមទស្សនានូវវីដេអូខ្លីខាងក្រោមដែលបង្ហាញអំពីគំនិតថ្មីក្នុងការជំនួសក្ដារចុចរបស់ MacBook Pro៖

 

សរុបមក នេះគឺគ្រាន់តែគម្រោងមួយប៉ុណ្ណោះ ដោយយើងមិនទាន់ដឹងថាក្រុមហ៊ុន Apple គឺពិតជានឹងត្រូវផ្លាស់ប្ដូរទៅក្ដារចុច​ថាច់​ពិត ឬមួយក៏អត់នៅឡើយទេ ហើយពីមុនមក យើងក៏ធ្លាប់បានឃើញក្ដារចុចថាច់ពីមុនមកដែរ នោះគឺ Lenovo Yoga Book ប៉ុន្ដែ​វាគឺជាថេប្លេតប៉ុណ្ណោះ មិនជា Laptop ទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: TNW Tag: កុំព្យូទ័រ