CAMBO REPORT

Popup Advertising5 seconds

របៀប​ក្នុង​ការ​ស្កេន QR Codes និង Barcodes ដោយ​ប្រើ​កម្មវិធី Google Lens!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

តើមិត្តអ្នកអានធ្លាប់ស្ថិតក្នុងស្ថានភាព ដែលអ្នកត្រូវការ ស្កេនលេខកូដ QR ឬ Barcode ប៉ុន្ដែអ្នកត្រូវការ ទាញយកកម្មវិធី មកដំឡើង តែកម្មវិធីកាមេរ៉ារបស់អ្នក មិនអាចស្កេនបាន? ហើយនាពេលឥឡូវនេះ អ្នកទាំងអស់គ្នាមិនចាំបាច់ ត្រូវការទាញយកកម្មវិធី មកទៀតឡើយ នាំតែអស់មេម៉ូរីនោះទេ ដែលសម្រាប់ស្មាតហ្វូនណា ដែលមានមុខងារ Google Lens មកជាមួយ។

ចំពោះស្មាតហ្វូនរបស់អ្នកដែលមានកាមេរ៉ាអាចស្កេន Barcode ឬក៏ QR code មកជាមួយតែម្ដងនោះ គឺល្អហើយ ប៉ុន្ដែសម្រាប់អ្នក ដែលគ្មានវិញ ក៏មិនបាច់បារម្ភដែរ ដោយមុខងារចុងក្រោយ របស់ Google អាចជួយអ្នកបាន។ ជាការពិតនៅលើ ប្រព័ន្ធប្រតិបត្តិការ Android អ្នកក៏អាចប្រើប្រាស់ ជំនួយការ Google Assistant សម្រាប់ស្កេន ដោយគ្រាន់តែ ចុចប៊ូតុង Home អោយយូរបន្ដិច ដើម្បីបើក ឬហៅជំនួយការ Google Assistant បន្ទាប់មកចុចលើរូបតំណាង របស់ Google Lens ដែលស្ថិតនៅជ្រុង ខាងក្រោមផ្នែកខាងស្តាំ នៃអេក្រង់ស្មាតហ្វូន របស់អ្នក ហើយវានឹងបើកកាមេរ៉ា អោយអ្នកថតស្កេន QR Codes ឬ Barcodes ណាមួយ ដែលអ្នកចង់ ស្កេនរកហើយ។ ម៉្យាងទៀត អ្នកក៏អាចស្កេនរូបថតអំពី QR Codes ឬ Barcodes ដែលអ្នកបានថតទុក ក្នុង Gallery របស់អ្នកពីមុនក៏បាន ដោយអ្នកតម្រូវអោយ បើកកម្មវិធី Google Photos ហើយប៉ះលើ រូបតំណាង Google Lens នៅផ្នែកខាងក្រោម នៃអេក្រង់ស្មាតហ្វូនអ្នក វានឹងស្កេនរូបភាពនោះ ហើយផ្តាល់ពត៌មានអំពី កូដនោះផងដែរ។

សរុបមក នេះគឺជាមុខងារមួយដែលមានអត្ថប្រយោជន៍ ដោយអ្នកប្រើប្រាស់ ស្មាតហ្វូន Android មួយចំនួនមិនទាន់ បានដឹងឡើយ ដូច្នេះចាប់ពីពេលនេះទៅ អ្នកមិនចំបាច់ទាញយក កម្មវិធីពីណាមកទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម