CAMBO REPORT

Popup Advertising5 seconds

បំបែក​កំណត់​ត្រា​ថ្មី រថយន្ត Ferrari 250 GTO ឆ្នាំ 1962 ដេញ​ថ្លៃ​បាន​ច្រើន​ជាង 48 លាន​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កំណត់ត្រាពិភពលោកថ្មីត្រូវបានរកឃើញសាជាថ្មីម្ដងទៀតហើយ បន្ទាប់ពីរថយន្តម៉ាក Ferrari ម៉ូឌែល 250 GTO ផលិតនៅឆ្នាំ 1962 ត្រូវបានជាប់ឈ្មោះ ជារថយន្តមានតម្លៃថ្លៃជាងគេ តាមរយៈការដេញថ្លៃលក់ ក្នុងតម្លៃ 38.114 លានដុល្លារ កាលពីឆ្នាំ 2014 កន្លងទៅ។ មកដល់ខែសីហា ឆ្នាំ 2018 នេះ រថយន្ត Ferrari 250 GTO បានបង្ហាញខ្លួន ម្ដងទៀត ជាមួយនឹងការដេញថ្លៃ ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ ដេញថ្លៃលំដាប់អ្នកមាន ឈ្មោះថា RM Sotheby កាលពីថ្ងៃអាទិត្យ កន្លងទៅ ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។

រថយន្ត 250 GTO ពណ៌ក្រហម ស្ទីលបែបរថយន្តស្ព័រ Classic ដែលបង្កើតឡើង ដោយក្រុមហ៊ុន Ferrari នេះ ត្រូវបានកាន់កាប់ រយៈពេល 18 ឆ្នាំចុងក្រោយ ដោយលោក Greg Whitten ជាប្រធានក្រុមហ៊ុន Numberix Software Ltd និងជាអតីតប្រធាន គ្រប់គ្រងផ្នែកផលិត Software ប្រចាំក្រុមហ៊ុន Microsoft។ ក្នុងព្រឹត្តិការណ៍ ដេញថ្លៃនេះ Ferrari 250 GTO ត្រូវបានអ្នកដេញថ្លៃ ជាច្រើនចង់បាន និងដណ្ដើមគ្នាទុកជាកេរ្តិ៍មរតក មិនអាចកាត់ថ្លៃបាន សម្រាប់អ្នកដែល ចូលចិត្តនិងស្រលាញ់ ដោយតម្លៃដេញថ្លៃ បានខ្ពស់បំផុតលោត ទៅដល់ USD 48,405,000 ជាតម្លៃខ្ពស់បំផុតមួយ សម្រាប់ម៉ូឌែល 250 GTO នេះ មិនធ្លាប់មិនពីមុនមក។

យ៉ាងណាក៏ដោយសម្រាប់ម្ចាស់ថ្មី ដែលជាអ្នកដេញថ្លៃ ក្លាហានឲ្យតម្លៃដ៏ថ្លៃ មិនត្រូវបានបង្ហាញ ឲ្យដឹងអត្តសញ្ញាណ នៅឡើយទេ។ គួរបញ្ជាក់ប្រាប់ប្រិយមិត្ត អ្នកអានឲ្យបានដឹងផងដែរថា 250 GTO ត្រូវបានបង្កើតឡើង ចំនួនតែ 36 គ្រឿងប៉ុណ្ណោះ នៅចន្លោះឆ្នាំ 1962 ទៅ 1964 សម្រាប់ការប្រកួតប្រណាំង រថយន្តកាលពីឆ្នាំនោះ ដែលវាអាចបើកបរ បានល្បឿនលឿន បំផុត 280 គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាក៏ត្រូវបានបាត់បង់ខ្លះៗ ដែរ ដោយនៅសល់តែ ប៉ុន្មានគ្រឿងប៉ុណ្ណោះ សម្រាប់ពេលបច្ចុប្បន្ន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Bloomberg Tag: យានយន្ត