CAMBO REPORT

Popup Advertising5 seconds

កម្មវីធី​នេះ​អាច​អោយ​អ្នក​ប្រើ Launcher របស់ Google Pixel លើ​ទូរសព្ទ Android ដទៃ​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដំណឹងល្អសម្រាប់មិត្តអ្នកអាន ដែលជាអ្នកគ្រាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Google ដោយជាពិសេស គឺត្រកូល Pixel ដោយឥឡូវនេះ សម្រាប់អ្នកដែលចង់អោយ ស្មាតហ្វូនរបស់ខ្លួន មាន Home Screen ដូចទៅនឹង Google Pixel ដែរនោះ អ្នកអាចទាញយកមក ប្រើប្រាស់បាន នៅលើ Google Play Store ហើយ។ ដោយកម្មវិធី Launcher មួយនោះ មានឈ្មោះថា “Rootless Launcher” ដែលជា Launcher មានរចនាបថដូចទៅនឹង ស្មាតហ្វូនត្រកូល Pixel ឬក៏ Android ដើមដែរ ហើយវាមិនគិតថ្លៃ ថែមទៀតផង។

កម្មវីធី Rootless Launcher នេះ គឺបានធ្វើការអភិវឌ្ឍន៍ដោយលោក Amir Zaidi ហើយមុនដំបូង អ្នកប្រើប្រាស់ទាំងអស់ តម្រូវអោយទាញយក កម្មវិធីនេះ នៅក្នុងគេហទំព័រ Git Hub ប៉ុន្ដែនាពេលនេះ ការទាញយក ក៏មានភាពងាយស្រួល ដោយសារតែវាមាន នៅក្នុង Play Store ហើយស្មាតហ្វូន Android ភាគច្រើន នឹងអាចទាញយកវាបាន ដោយសេរីផងដែរ។ ជាទូទៅលក្ខណៈ និងមុខងាររបស់កម្មវិធីនេះ គឺភាគច្រើនដូចទៅនឹង Pixel Launcher ដែរ ប៉ុន្ដែមានមុខងារបន្ថែម មួយចំនួនតូច ដោយអ្នកមានសិទ្ធិ ក្នុងការកែប្រែ Theme, រូបរាង Icon និងផ្លាស់ប្ដូរ Icon តាមតម្រូវចិត្តរបស់អ្នក។ សម្រាប់កម្មវិធី Launcher មួយនេះ គឺមិនមានសមត្ថភាពខ្លាំងក្លា ដូចទៅនឹង Nova Launcher ឬក៏ Action Launcher នោះឡើយ ប៉ុន្ដែវាអាចធ្វើអោយ ផ្ទាំង Home screen របស់អ្នកមានរូបរាងដូចទៅនឹង ស្មាតហ្វូន Google Pixel ដើម ហើយវាប្រើប្រាស់ RAM របស់ស្មាតហ្វូនអ្នក ប្រហែលត្រឹមតែ 81MB ប៉ុណ្ណោះ។

 

***សូមចុចទីនេះ សម្រាប់ទៅកន្លែងទាញយក

សរុបមក នេះគឺជាកម្មវិធីដ៏ល្អសម្រាប់អ្នកដែលកំពុងចង់ប្រើប្រាស់ ស្មាតហ្វូន Google Pixel ឬក៏ចង់ទទួលបានបទពិសោធន៍ អំពីផ្ទាំង Home screen របស់វា ថាតើវាខុសគ្នាពី ស្មាតហ្វូនរបស់អ្នក យ៉ាងណានោះ ដូច្នេះចាំអង្កាល់ទៀត សាកល្បងទាញយក មកដំឡើងមើល ថាតើវាយ៉ាងណាដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម