CAMBO REPORT

Popup Advertising5 seconds

Ferrari ម៉ូឌែល 488 Pista Spider ស៊េរី 2019 ចេញ​ថ្មី ជាមួយ​នឹង​រូប​រាង​កាច និង​ម៉ាស៊ីន​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាដើមសប្ដាហ៍នេះក្រុមហ៊ុនផលិតរថយន្តស្ព័រ ដ៏ទំនើប ទាន់សម័យ និងមានភាពល្បីល្បាញមួយ ក្នុងពិភពលោកបានឆ្លាតឱកាស ប្រកាសចេញនូវរថយន្តស្ព័រស៊េរីថ្មី របស់ខ្លួនមួយទៀតហើយ នៅក្នុងព្រឹត្តិការណ៍បង្ហាញ រថយន្តមួយក្នុងរដ្ឋ California សហរដ្ឋអាមេរិក នៅឆ្នេរសមុទ្រ Pebble Beach។ រថយន្តទំនើបបែបស្ព័រ សម្រាប់អ្នកមានប្រកាសចេញនាសប្ដាហ៍នេះ មានឈ្មោះហៅជាផ្លូវការថា 488 Pista Spider ជារថយន្តបើកដំបូល ដែលមានល្បឿនលឿនមួយ ជាមួយរូបរាងទាក់ទាញ និងទំនើបមិនធម្មតា។

Ferrari 488 Pista Spider នេះ មានរូបរាងប្លែក បែបទាន់សម័យសម្រាប់មនុស្សសម័យថ្មី  ដែលស្រលាញ់រថយន្តស្ព័រ ទំនើបៗផលិតឡើងពីរោងចក្រល្បី ដោយវាមានទម្ងន់សរុប 1380 គីឡូក្រាម។ នៅខាងក្នុង ក្រាលដោយសារធាតុ Carbon Fiber ធានាទៅដល់ប្រណិតភាព និងភាពស្វិតរឹងមាំ អមមកជាមួយលោហៈ និងពូកស្បែក ដែលអាចម៉ាស្សា បានទៀតផង។ ជាងនេះទៅទៀត 488 Pista Spider ប្រើប្រាស់ស៊ីឡាំងពពួក Turbo កម្រិត 3.9-litre មានម៉ាស៊ីនសរុបចំនួន 8 ជាមួយនឹង 711 កម្លាំងសេះ អមមកជាមួយនឹងល្បឿន រង្វិលជុំ (Torque) 568lb ធ្វើឲ្យរថយន្តទំនើបមួយនេះ មានសន្ទុះស្ទុះខ្លាំង មិនធម្មតា ដោយអាចបង្កើនល្បឿនពី 0km/h ទៅដល់ 100km/h ដោយចំនាយពេល ត្រឹមតែ 2.85 វិនាទីប៉ុណ្ណោះ ឬអាចជាន់បន្ថែមចាប់ពី 0km/h ឡើងទៅ 200km/h ត្រឹម 7.6 វិនាទី ដោយរថយន្តទំនើបមួយនេះ អាចបើកបរបានល្បឿនលឿន បំផុតដល់ 340 គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្នុងនោះផងដែរ Ferrari ក៏បានបង្ហាញនូវរង្វង់កង់ (យ៉ាន់) ថ្មី ទំហំ 20 អ៊ីញ ស៊េរីថ្មីបំពាក់មកជាមួយរថយន្តស៊េរី ចុងក្រោយរបស់ខ្លួនផងដែរ ដែលធ្វើឲ្យវាកាន់តែមាន ភាពសិចស៊ីមិនធម្មតា មិនថាមើលពីមុខ ចំហៀង ឬពីក្រោយឡើយ។ គួរបញ្ជាក់ផងដែរថា ម៉ូឌែល Spider នេះ ក៏អាចធ្វើការបិទដំបូលបានដែរ តាមការចង់បាន របស់ម្ចាស់ ដែលអាចចុចបញ្ជាពីអេក្រង់ Touchscreen នៅខាងក្នុង ដែលមានមុខងារមើលទៅលើ ទិសដៅផ្លូវ ផែនទី មុខងារចាក់តន្ត្រី ទស្សនាវីដេអូ និងជាច្រើនទៀត យ៉ាងសំបូរបែប។

 

 

រថយន្តនេះនៅមិនទាន់បានប្រាប់ឲ្យដឹងថា នឹងចេញលក់ក្នុងទីផ្សារ នៅថ្ងៃខែឆ្នាំណានៅឡើយទេ ដោយគ្រាន់តែដឹងថា វាគឺជារថយន្តប្រភេទ Limited Edition ផលិតឡើងមានកំណត់ ដែលពិបាករកបំផុតសម្រាប់អ្នក ដែលស្រលាញ់ ព្រោះបើទិញយឺត ដឹងតែអស់ហើយ ខណៈវាត្រូវបានអ្នកមានលុយ កក់ខ្លះៗហើយ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Top Gear Tag: យានយន្ត