CAMBO REPORT

Popup Advertising5 seconds

ឥឡូវ​នេះ​យើង​ក៏​អាច​ផ្លាស់​ប្ដូរ​មុខងារ​នៃ​ប៊ូតុង Bixby លើ Galaxy Note9 បាន​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Bixby គឺជាមុខងារជំនួយការ AI របស់ក្រុមហ៊ុន Samsung ហើយចំពោះស្មាតហ្វូនកំពូល ដូចជា Note9 ដែលទើបនឹងដាក់បង្ហាញ ជាផ្លូវការក្នុងខែ សីហានេះ វាក៏មានភ្ជាប់ ជាមួយប៊ូតុង Bixby ឯករាជ្យផ្ទាល់ខ្លួនមួយ ដូចទៅនឹងស្មាតហ្វូន កំពូលៗរបស់ Samsung ពីមុនមកអញ្ចឹងដែរ។ ដោយសារតែ Note9 ប្រើប្រាស់ Bixby 2.0 ដូច្នេះកាលពីចេញដំបូង មិនទាន់មាននរណាអាច សរសេរកូដផ្លាស់ប្ដូរ ប៊ូតុងនេះបានឡើយ ប៉ុន្ដែពេលនេះ ជាមួយនឹងកម្មវិធី “bxActions“ បានអនុញ្ញាតអោយ យើងអាចកំណត់ប៊ូតុងនេះ បានតាមចំណង់ចំណូលចិត្ត ផងដែរ។

Galaxy Note9 ប្រើប្រាស់មុខងារជំនួយការ Bixby ជំនាន់ 2.0 ហើយចំពោះ ស្មាតហ្វូនរបស់ Samsung មួយចំនួនក៏នឹងបាន កំណែអាប់ដេតទៅ Bixby 2.0 ដែរ ដោយវាមិនងាយស្រួល ក្នុងការកំណត់ផ្លាស់ប្ដូរប៊ូតុង មួយនេះឡើយ ដូច្នេះបើសិនជាអាច កុំទាន់អាប់ដេតអី។ ប៉ុន្ដែបើអ្នកកំពុង ប្រើប្រាស់ Bixby 2.0 ទៅហើយ និងចង់ប្ដូរប៊ូតុងនេះ ទៅជាមុខងារអ្វីផ្សេង ដំណឹងល្អនោះគឺថា bxActions អាចជួយអ្នកបាន ដោយអ្នកក៏អាចផ្លាស់ប្ដូរ ប៊ូតុងនេះ អោយបើកជំនួយការ Google Assistant វិញក៏បាន បើសិនជាអ្នកគិតថា វាងាយស្រួលប្រើប្រាស់ ជាងផងដែរ។ កម្មវិធីនេះគឺ ឥតគិតថ្លៃនោះឡើយ ប៉ុន្ដែវាតម្រូវអោយអ្នក បង់ថ្លៃមួយចំនួន បើសិនជាប្រើមុខងារពិសេស ផ្សេងៗទៀត ហើយនាពេលនេះ ជាមួយ Bixby 2.0 លក្ខណៈពិសេសរបស់វា មិនទាន់អាចដំណើរបាន ទាំងអស់នៅឡើយ ដូច្នេះអ្នកប្រើប្រាស់ ត្រូវរង់ចាំនូវកំណែអាប់ដេត ក្រោយៗទៀត។

 

***សូមចុចទីនេះ ដើម្បីទៅកន្លែងទាញយកកម្មវិធី bxActions នេះ!

សរុបមក បច្ចុប្បន្ននេះកម្មវិធីនេះ ទទួលបានចំណាត់ថ្នាក់ផ្កាយដល់ទៅ 4.2 នៅក្នុង Google Play Store និងមានចំនួនទាញយក ជាងមួយលានដងផងដែរ ហើយជាមួយនឹង ប្រភេទ Pro (គិតប្រាក់) របស់កម្មវិធីនេះវិញ វាអាចនាំមកនូវមុខងារ ពិសេសបន្ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម