CAMBO REPORT

Popup Advertising5 seconds

Bugatti Divo ចេញ​ថ្មី ស្អាត​ខ្លាំង កម្លាំង​យក្ស លក់​ក្នុង​តម្លៃ 5.6 លាន​ដុល្លារ មិន​ទាន់​រាប់​បញ្ចូល​ពន្ធ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តអ្នកអាន ដែលចូលចិត្ត និងស្រលាញ់រថយន្តភាគច្រើន ប្រាកដជាស្គាល់ ឬធ្លាប់បានឮគេនិយាយអំពីម៉ាក Bugatti ជាក់ជាមិនខាន ព្រោះវាគឺជាម៉ាករថយន្តស្ព័រ ដែលមានតម្លៃថ្លៃ ក្នុងពិភពលោក ជាមួយនឹងការគាំទ្រ យ៉ាងច្រើនពីសំណាក់ អ្នកប្រើប្រាស់ និងកីឡាករប្រកួតផងដែរ។ Bugatti ធ្លាប់មានប្រវត្តិជាច្រើន ពាក់ព័ន្ធនឹងរថយន្តដែលមានល្បឿនលឿន ជាងគេលើលោក ជាច្រើនដងមកហើយ កាលពីប៉ុន្មានឆ្នាំកន្លងនេះ ហើយក៏បានបង្កើតចេញ ម៉ូឌែលផ្សេងៗគ្នាទៀត ជាបន្តបន្ទាប់ រហូតមកដល់ដើមសប្ដាហ៍នេះ Bugatti បានបង្ហាញអាវុធធំមួយទៀត របស់ខ្លួនហើយគឺម៉ូឌែល Divo យកឈ្មោះតាម កីឡាករប្រណាំងរថយន្ត ជនជាតិបារាំងឈ្មោះ Albert Divo ដែលឈ្នះការប្រកួត នៅកំឡុងឆ្នាំ 1928 និង 1929។

 

 

បានពីរឆ្នាំបន្ទាប់ពី Bugatti ប្រកាសចេញនូវម៉ូឌែល Chiron រួចមក ទីបំផុតម៉ូឌែល Divo បានបង្ហាញខ្លួនជាមួយរូបរាងថ្មី កាចជាងមុន សាហាវជាងមុន ហើយក៏ទាក់ទាញជាងមុន មើលឃើញហើយលង់ស្នេហ៍ តែម្ដង ព្រោះវាមិនមែនរថយន្តស្ព័រ មានតម្លៃរាប់សិបម៉ឺនដុល្លារទេ តែផ្ទុយមកវិញ វាត្រូវបានផលិតឡើងក្រោមស្នាដៃ មនុស្សអស្ចារ្យជាច្រើន ផ្គុំបញ្ចូលគ្នា តែមួយទម្រាំចេញរូបរាង និងដើម្បីអបអរនូវ គម្រប់ខួប 110 ឆ្នាំផងដែរ។ Bugatti Divo បើនិយាយឲ្យចំទៅ វាប្រៀបបានដូចជា សិស្សប្អូនរបស់ Chiron ចេញកាលពីឆ្នាំ 2016 អញ្ចឹងដែរ ដោយរូបរាងរចនាបថរបស់ Divo បានខ្ចីរូបរាងរបស់ Chrion ច្រើនផងដែរ ជាមួយរចនាបថខាងមុខ សន្ទះខ្យល់នៅរក្សា ទ្រង់ទ្រាយបែប Classic របស់ត្រកូល Bugatti ដដែល ថែមទាំងរំលេចជាមួយឡូហ្គោ តំណាងពណ៌ក្រហម និងមានភ្លើង LED ខាងមុខថ្មី មើលទៅទំនើបដូចរថយន្តអនាគត មានកាងមុខ ក្រោយ និងចំហៀងទាក់ទាញ តែនៅរក្សាតួខ្លួន ខាងក្រោយស្រដៀងគ្នានឹង Chiron តែមានការកែប្រែស្តុបថ្មី កាន់តែប្រសើរឡើង។

 

 

Bugatti Divo ប្រើប្រាស់ស៊ីឡាំងចំនួន 16 ចំណុះ 8.0-liter ដែលផ្ដល់នូវសន្ទុះ លោតដល់ 1,500 កម្លាំងសេះឯណោះ អមមកជាមួយនឹងម៉ាស៊ីន W16 មានល្បឿនរង្វិលជុំ (Torque) 1180lb ពិតជាមានសន្ទុះខ្លាំង មិនធម្មតាអាចឲ្យ Divo បើកបានល្បឿនលឿន បំផុតដល់ 380km/h យឺតជាង Chiron តែ 40km/h ប៉ុណ្ណោះ។ នៅខាងក្នុងត្រូវបាន រចនាឡើងយ៉ាងប្រណិត ជាមួយនឹងពូកស្បែក មានគុណភាពខ្ពស់ ស្រោបការពារ ដោយសារធាតុ Carbon Fiber និងលោហៈ មានប៊ូតុងចុចកំណត់ មុខងារបើក ចង្កឹះលេខ អេក្រង់ LED នៅខាងក្នុង សម្រាប់អ្នកបើក។ ក្រុមហ៊ុន Bugatti នឹងបញ្ចេញ Divo លក់ ក្នុងពិភពលោកត្រឹមតែ 40 គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងលក់ ក្នុងតម្លៃ 5.8 លានដុល្លារ ដោយមិនទាន់រាប់ បញ្ចូលពន្ធ ដូច្នេះបើស្រម៉ៃ ថាទិញយកមកជិះ នៅស្រុកខ្មែរយើង តើតម្លៃវានឹងឡើងដល់កម្រិតណា ដោយរាប់បញ្ចូលថ្លៃដឹកជញ្ជូន និងបង់ពន្ធ? យ៉ាងណាមិញ បើទោះបីជាអ្នកមានលុយ គ្រប់គ្រាន់ដើម្បីទិញវាយកមក ជិះឲ្យស្គាល់ជាតិម្ដង ក្នុងមួយជីវិតក៏ដោយ ក៏មិនអាចរកទិញវា បានដែរ ព្រោះបើយោងតាមប្រភព ព័ត៌ផ្លូវការពី Bugatti ប្រាប់ឲ្យដឹងថាខ្លួនបាន លក់ Divo ទាំង 40 គ្រឿងនោះ អស់បាត់ទៅហើយ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Digital Trends Tag: យានយន្ត