CAMBO REPORT

Popup Advertising5 seconds

Mercedes-Benz EQ បង្ហាញ​គម្រូរូបរាង​យ៉ាងទាន់​សម័យ ថែមទាំង​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ទៀត​ផង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Mercedes-Benz EQ គឺជាគម្រូរថយន្ដអគ្គិសនី នាថ្ងៃអនាគត​មួយ​ទៀត​របស់ក្រុមហ៊ុន​រថយន្ដ Mercedes វាត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ច្រើន​ដង​មកហើយ ជាមួយនឹង​រូបរាងដូចជា​រថយន្ដ ដែលជិះនៅលើយានអវកាសអញ្ចឹង និងប្រើប្រាស់ថាមពលអគ្គិសនី​កម្លាំង​ខ្លាំង​មិន​ចាញ់រថយន្ដប្រើប្រាស់សាំងឡើយ និងផ្ដោតពិសេសគឺប្រណិតភាព និងទំនើបកម្មរបស់វាតែម្ដង។

ថ្មីៗនេះគម្រូរបស់ Mercedes-Benz EQ ពណ៌ប្រាក់មួយទៀតត្រូវបានបង្ហាញខ្លួន ប៉ុន្តែវាមានកៅអី​អង្គុយ​តែ​មួយប៉ុណ្ណោះ ដូចជា Formula និងមានកម្លាំងខ្លាំងដូចគ្នាទៀតផង។ មើលខាងមុខរបស់វា ពិតជាទាក់​ទាញ​បំពាក់​ដោយ​ចង្កៀង​មើល​ទៅ​ដូច​ជា​អេក្រង់​បង្ហាញ​អញ្ចឹង ហើយក៏ដូចមនុស្សយន្ដដែរ។ តួខ្លួនទាំងមូលរបស់វាត្រូវបានគេរំពឹងថា ប្រើប្រាស់សារធាតុកាបូនហ្វៃបឺ មានប្រវែង ៥.៣ ម៉ែត្រ និងយ៉ាន់មានលោហៈពណ៌អាលុយមីញ៉ូម និងពណ៌មាស ទំហំ ២៥៥/២៥ R ២៤ កៅស៊ូសម្រាប់ខាងមុខ និងទំហំ ៣០៥/២៥ R ២៦ សម្រាប់ខាងក្រោយ។

ផ្នែកខាងក្នុងរបស់វាវិញ រថយន្ដនេះ មានកៅអីអង្គុយតែមួយប៉ុណ្ណោះ ដែលវាមិនមែនសម្រាប់គ្រួសារដូចខ្នាត Sedan និង SUV នោះទេ គឺគម្រូជារថយន្ដប្រណាំង ដែលមានចង្កូតបែបកាន់សងខាង មានអេក្រង់បង្ហាញកុងទ័រនៅចំកណ្ដាលចង្កូត ហើយនៅមាន​អេក្រង់​ធំមួយទៀតខាងលើ បង្ហាញព័ត៌មានជាច្រើនបន្ថែម ជាលក្ខណៈ 3D Graphic។

ឯផ្នែកកម្លាំងម៉ាស៊ីនវិញ រថយន្ដអគ្គិសនីនេះ អាចប្រើប្រាស់ម៉ាស៊ីន Mercedes-AMG V8 មានកម្លាំងខ្លាំងសរុបដល់ ៧៣៨ កម្លាំង​សេះ អាចជិះដល់ល្បឿនអតិបរមា ៤៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងថាមពលថ្មទំហំ ៨០ គីឡូវ៉ាត់ម៉ោង ដែលធំ​គ្រប់គ្រាន់​អាច​ជិះបានលើសពី ៤០០ គីឡូម៉ែត្រថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿនទៀតផង។

សរុបមក ទាំងនេះគឺជាគម្រូរថយន្ដ Mercedes-Benz EQ ដែលត្រូវបានគេបង្ហាញ ដែលវាអាចនឹងតាំង​បង្ហាញ​ជាផ្លូវ​ការ​នៅ​ចុង​ឆ្នាំ​នេះ​ហើយ ប៉ុន្តែរថយន្ដប្រភេទនេះ មិនត្រូវបានដាក់លក់ច្រើននោះទេ ហើយវាក៏មានតម្លៃថ្លៃផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត