CAMBO REPORT

Popup Advertising5 seconds

មុខងារ Text Annotations នឹង​មក​ដល់លើ​កម្មវិធី Office Lens ទាំង​លើ Android និង iOS ក្នុង​ពេល​ខាង​មុខ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Office Lens គឺជាកម្មវិធីដែលបានអភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន Microsoft ហើយ​ក៏​ជា​កម្មវិធី​មួយ​ដ៏ល្អ​បំផុត​នៅ​ក្នុង​ឆ្នាំ 2015 ហើយ​ក៏​ដូច​សព្វថ្ងែនេះផងដែរ ដោយនាពេលឥឡូវនេះ វាទើបតែទទួលបានការអាប់ដោតតូចមួយ ប៉ុន្ដែអាចនឹងសំខាន់​សម្រាប់​អ្នក​ប្រើប្រាស់​មួយចំនួន ដោយអនុញ្ញាតអោយអ្នកប្រើប្រាស់ ដាក់អក្សរ ឬអត្ថបទនៅលើរូបថតដែលបានថតមកបានថែមទៀតផង។

មុខងារមួយនេះ ត្រូវបានគេហៅថា “Text Annotations” ដែលនឹងត្រូវបានប្រើប្រាស់ជាមួយឧបករណ៍គូររូប ដើម្បីដាក់អក្សរ​បន្ថែម​លើ​រូបភាពផ្សេងៗ ដោយវាមានអត្ថប្រយោជន៍ក្នុងការកត់ត្រាចំណាំនូវអ្វីមួយ ដែលអ្នកចង់កត់ទុកសម្រាប់ពេលក្រោយ ដូចទៅនឹង​លើ​សៀវភៅអញ្ចឹងដែរ។ ប្រសិនបើអ្នកមិនទាន់ប្រើកម្មវិធី Office Lens ទេ ដោយកម្មវិធីមួយនេះត្រូវបានប្រើប្រាស់​ដោយ​សិស្សនិសិ្សត​ជា​ច្រើន ដែលកម្មវិធីនេះមានសមត្ថភាពក្នុងការតុបតែងលំអរ និងធ្វើអោយរូបភាពដែលថតនៅលើក្តារខៀន ហើយលើ​ឯកសារ​អោយ​ក្លាយជារូបភាពងាយស្រួលអានផងដែរ។ លើសពីនេះទៅទៀត កម្មវិធី Office Lens ក៏អាចប្រើប្រាស់​បាន​ទាំង​លើប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ហើយមិនតែប៉ុណ្ណោះ វាក៏អាចបំលែងរូបភាពទៅជាឯកសារ PDF, Word និង PowerPoint ព្រម​ទាំង​រ​ក្សាទុកទៅក្នុងកម្មវិធី OneNote, OneDrive ឬទូរសព្ទរបស់អ្នកក៏បាន។

 

***សម្រាប់ទៅកន្លែងទាញយក Android | iOS

សរុបមក បើយោងតាមក្រុមហ៊ុន Microsoft អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបតិ្តការ Android នឹង​ឃើញ​មុខងារថ្មីនេះនៅលើកម្មវិធី Office Lens ជំនាន់ទី 16.0 ហើយ​សម្រាប់ iOS វិញគឺ 2.16 ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phonearena Tag: កម្មវិធី-ហ្គេម