CAMBO REPORT

Popup Advertising5 seconds

បង្កើន​បរិយាកាស ទំនើប​កម្ម និង​សោភ័ណ​ភាព​គេហដ្ឋាន​របស់អ្នកឱ្យ​កាន់​តែ​ល្អ និង​ទាក់​ទាញ ជាមួយ SAMSUNG QLED TV 2018

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទស្សនីយភាពលើអេក្រង់ដ៏ទំនើប និងជាទីពេញចិត្តបំផុត បានមកដល់ហើយ ជាមួយ QLED TV ដែលជាទូរទស្សន៍ប្រើ បច្ចេកវិទ្យាទំនើបចុងក្រោយ Qunatum dot ផ្ដល់នូវពណ៌ដិតច្បាស់ សាច់ម៉ដ្ឋខៃ រស់រវើក ជាមួយពន្លឺភ្លឺថ្លា ដូចទិដ្ឋភាពខាងក្រៅ ១០០%។ ជាមួយជម្រើសពណ៌ពេញលេញ ក្នុងការធ្វើឲ្យពន្លឺក្លាយ ជាពណ៌ច្បាស់រស់រវើកបច្ចេកវិទ្យា Qunatum dot ជួយចម្រោះពណ៌ ឲ្យច្បាស់ល្អ គ្រប់ចំណុច និងគ្រប់ប្រភេទពណ៌ ឥតខ្វះចន្លោះត្រង់ណាឡើយ ធ្វើឲ្យអ្នកអាចទស្សនា ពីគ្រប់មុំនៃអេក្រង់ដ៏ទំនើបនេះ ជាមួយកម្មវិធីកម្សាន្តនានាបាន ច្បាស់ដូចធម្មជាតិពិត ១០០% ។

 


បន្ថែមលើនេះទៀត លើបច្ចេកវិទ្យា HDR10+ ដែលជាដំណើរការដោយឡែក បង្កើនវិសាលគមន៍ ពន្លឺដិតច្បាស់ លេចធ្លោ គ្រប់មុំ គ្រប់ចំណុច និងគ្រប់ពេល ទូរទស្សន៍មួយនេះ ក៏មានបំពាក់ម៉ាស៊ីន Q Engine ដែលជា Processor មានសមត្ថភាពខ្ពស់ ក្នុងការវិភាគភ្លាមៗ គ្រប់វិនាទីនៃរូបភាព ដើម្បីកែពណ៌ និងពន្លឺឲ្យដូចធម្មជាតិពិតៗ។

 


 រូបរចនាស្ដើង កញ្ចក់ពេញគែម ខ្សែឌុយបង្កប់មិនលៀនចេញ និងគ្មានជើងប៉ោងក្រោយ ស័ក្តិសមនឹងមុខងារទំនើបៗចុងក្រោយ ដែលនាំមកនូវការសម្សាន្តជាទីពេញចិត្ត ឥតទាក់ភ្នែក គ្មានការរំខាន។  ដើម្បីនាំមកនូវទូរទស្សន៍មួយ ដែលកាន់តែពិសេសបំផុតនោះ សាមសុងខិតខំកាត់បន្ថយ ចំណុចប៉ះពាល់អារម្មណ៍កម្សាន្ត និងសោភណភាពរបស់ទូរទស្សន៍ទំនើប។

 

 

ទូរទស្សន៍ QLED TV មានបច្ចេកវិទ្យាឈានមុខគេ ដែលភ្ជាប់មកជាមួយនូវរូបរាង ដ៏ល្អឥតខ្ចោះដែលផ្ដល់នូវ ទស្សនីយភាពយ៉ាង ច្បាស់ត្រជាក់ភ្នែក សម្រាប់អ្នកទស្សនា។ រាល់មុខងារឆ្លាតវៃដែល អតិថិជនត្រូវការ មានមកជាមួយបច្ចេកវិទ្យា ដ៏ទំនើបចុងក្រោយ លើកញ្ចក់ទូរទស្សន៍ថ្មី Samsung QLED TV។

 


QLED TV ក្លាយជាទូរទស្សន៍ក្នុង ក្ដីសុបិនរបស់មនុស្សគ្រប់រូប ព្រោះវានាំមកនូវបទពិសោធ ដ៏ថ្មីសន្លាងដែលអតិថិជន ពុំធ្លាប់ទទួលបានពីមុនមក។


សព្វថ្ងៃនេះ  QLED TV មានលក់នៅតាមបណ្ដាហាង អេឡិកត្រូនិច ទំនើបៗមួយចំនួនដូចជា ….ស៊ុនស៊ីម៉ិចកូ,K4, AEON Mall , KM Center, KLD3 -ល-។


សម្រាប់ព័ត៌មានបន្ថែម ស្ដីពីទូរទស្សន៍ QLED TV សូមទាក់ទងមកលេខទូរស័ព្ទ 1800 32 32 20។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: ទូរទស្សន៍