CAMBO REPORT

Popup Advertising5 seconds

មុខងារ Google Assistant សម្រាប់ Chromebooks ផ្សេងៗ​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​ដាក់​អោយ​ដំណើរការ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលក្នុងឆ្នាំ 2017 កន្លងទៅ ក្រុមហ៊ុន Google បាន​ដាក់​បង្ហាញ Pixelbook របស់ខ្លួន​ជា​ផ្លូវការ ដែល​ជា​កុំព្យូទ័រ​ប្រភេទ​ Chromebooks ដំបូងមានភ្ជាប់មកជាមួយមុខងារជំនួយការ Google Assistant ហើយ Google ក៏បានប្រាប់អោយ​បាន​ដឹង​ថា​ខ្លួន​នឹង​ដាក់មុខងារនេះ ទៅអោយ Chromebooks ដទៃទៀត ប៉ុន្ដែមិនទាន់មានរបាយការណ៍ណាមួយលេចឡើងឡើយ ទាល់តែដើម​ឆ្នាំ​នេះ​​​ទើបមានពត៌មានមកខ្លះ​។ ដំណឺងល្អសម្រាប់អ្នកកំពុងប្រើប្រាស់ Chromebooks ផ្សេងៗក្រៅពី Pixelbook ឥឡូវនេះ​មុខងារ​ជំនួយ​ការរបស់ក្រុមហ៊ុន Google មួយនេះបានធ្វើការដំណើរការសាកល្បងជិតរួចរាល់ហើយ និងអាចដាក់អោយប្រើជាផ្លូវការ​នា​ពេល​ខាង​មុខនេះ។

គេហទំព័រ Chrome Unboxed បានប្រទះឃើញចំនុចមួយថា រូបតំណាង Google Assistant ត្រូវបានដាក់បន្ថែម​នៅ​លើ App Launcher របស់​ប្រព័ន្ធប្រតិបតិ្តការ ChromeOS ផង​ដែរ។ ពត៌មា​ន​ខ្លះ​ទៀត បានបង្ហាញថាអ្នកកំពុងប្រើប្រាស់ ChromeOS នឹង​អាច​បើក ឬបិទជំនួយការ Google Assistant បាន គឺដោយគ្រាន់តែចូលទៅ “ chrome://assistant-optin “ នៅក្នុងឆានែល Dev ក៏ប៉ុន្ដែសម្រាប់ពេលឥឡូវនេះ មិនអាចធ្វើអ្វីបាននៅឡើយទេ។ វាជាការប្រសើរណាស់ដែលឃើញមុខងារជំនួយការ Google Assistant នេះអាចដាក់ប្រើប្រាស់បានសម្រាប់កុំព្យូទ័រ Chromebooks ផ្សេងៗទៀត ដោយមុនដំបូងអ្នកគ្រប់គ្នា​គិតថា​វា​នឹង​មិន​មក​ដល់ទេ។ ក្រុមហ៊ុន Google អាចនឹងនិយាយអំពីវា នៅព្រឹត្តិការណ៍ខែតុលាខាងមុខនេះ ប៉ុន្ដែនេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ដូច្នេះយើងមិនទាន់បានដឹងអំពីកាលបរិច្ឆេទប្រាកដនៅឡើយ។

សរុបមក ជំនួយការ Google Assistant គឺជាមុខងារមួយ ដែលមានការពេញនិយមនាពេលបច្ចុប្បន្ននេះ ហើយ​វា​ក៏​អាច​ជួយ​អ្នក​ងាយស្រួល​ក្នុងស្វែងរកអ្វីផ្សេងៗ ហើយអ្នកក៏អាចបញ្ជាវាដោយនិយាយដាក់វាក៏បានថែមទៀតផង ដោយនាពេលឆាប់ៗខាងមុខនេះ គេ​រំពឹងទុកថាវានឹងមកដល់លើកុំព្យូទ័រ Chromebooks ដទៃទៀត ដែលវាកំពុងស្ថិតក្នុងការសាកល្បងដំណើរការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម