CAMBO REPORT

Popup Advertising5 seconds

នេះ​គឺ​ជា​ម៉ាស៊ីន​កុំព្យូទ័រ ដែល​អាច​ឆុង​កាហ្វេ​បាន ល្អ​បំផុត​សម្រាប់ Cafe Lover

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងម្នាក់ៗតែងចង់បានម៉ាស៊ីនកុំព្យូទ័រ​មាន​ល្បឿន​លឿន អមមក​ជាមួយ​ការ​រចនា​លំអរ​បន្ថែម​ជាមួយ​ភ្លើងពណ៌ និង​ការ​តុបតែង​លើ​តុ និង​កៅ​អី​ជា​ដើម ចុះបើយើងថែមទាំងចូលចិត្តទទួលទានកាហ្វេ ហើយម៉ាស៊ីនកុំព្យូទ័ររបស់យើងអាចឆុងកាហ្វេបានទៀតនោះ តើ​វា​ល្អ​យ៉ាង​ណា​ទៅ? ក្រុមហ៊ុនផលិតកុំព្យូទ័រ Zotac របស់ប្រទេសចិន មានគំនិតច្នៃប្រឌិតមួយ ដែលម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួន មាន​​សម្ថភាពពិសេសអាចឆុងកាហ្វេជូនម្ចាស់បាន។

ម៉ាស៊ីនកុំព្យូទ័រ ដែលមានសមត្ថភាពអាចធ្វើការឆុងកាហ្វេបាន​នេះ​មាន​ឈ្មោះ​ហៅ​ជា​ផ្លូវ​ការថា Mek1 Nespresso ត្រូវ​បាន​បង្ហាញ​ខ្លួន​ជាលើកដំបូងក្នុងព្រឹត្តិការណ៍ Gamescom កាលពីសប្ដាហ៍កន្លងទៅ ដោយទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់។ ជាការពិតណាស់ ដើម្បីឲ្យម៉ាស៊ីនកុំព្យូទ័រនេះអាចឆុងកាហ្វេបាន ដោយ​នៅ​ពេល​នេះ​វា​អាចធ្វើការឆុងកាហ្វេជាប្រភេទ Expresso បាន ដោយ​ម្ចាស់​ម៉ាស៊ីន​នេះ​ត្រូវ​ទិញកាហ្វេ (មិនមែនជាកាហ្វេកញ្ចប់ ឬកាហ្វេគ្រាប់ឳ និងមាន​ទឹក​ដើម្បី​អាច​ផលិត​កាហ្វេបាន ដោយគំនិតនៅពីក្រោយការច្នៃប្រឌិតនេះ គឺជាការសហការណ៍រវាងក្រុមហ៊ុន Zotac និង Caseking ដែល​ជំនាញ​ផ្នែក​ផលិត Case កុំព្យូទ័រ Desktop។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មានពុំបានបញ្ជាក់ប្រាប់ឲ្យយើងបានដឹងច្រើន​ជុំវិញលក្ខណៈសម្បត្តិនៃម៉ាស៊ីន​កុំព្យូទ័រ​ដែល​អាច​ឆុងកាហ្វេ​នេះ​បាន​ឡើយ ដោយហេតុថាវាផ្ដោតសំខាន់បំផុតទៅលើការឆុងកាហ្វេច្រើនជាង ម្យ៉ាងវាក៏នឹងមិនទាន់ចេញលក់ក្នុងទីផ្សារដែរ ហេតុនេះបើទោះបីជាចង់បានមួយគ្រឿងទុកប្រើនៅផ្ទះ ក៏មិនអាចរកទិញបានដែរ។ សម្រាប់អ្នកទាំងអស់គ្នា បើ Zotac ចេញម៉ាស៊ីន​កុំព្យូទ័រ​អាច​​ឆុង​កាហ្វេ​បាន​បែប​នេះ តើអ្នកចង់បានមួយទុកប្រើឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: PC Gamer Tag: កុំព្យូទ័រ