CAMBO REPORT

Popup Advertising5 seconds

PlugBug បន្ថែម​រន្ធ USB ចំនួន 2 ទៀត សម្រាប់​អ្នក​ប្រើ​ប្រាស់ MacBook

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មានអ្នកប្រើប្រាស់ MacBook មួយភាគធំ បានជួបបញ្ហាជាមួយនឹងឆ្នាំងសាកថ្ម របស់ខ្លួន ពិសេសអ្នកដែលមាន ឌុយដោត 2 រន្ធ តែនៅពេលដោតឆ្នាំង សាករបស់ MacBook ចូល ក៏ធ្វើឲ្យបាំងនូវ រន្ធសាកមួយទៀត មិនអាចប្រការបាន ឬសាកថ្មឧបករណ៍ អេឡិចត្រូនិចផ្សេងៗទៀតបាន។ ដូច្នេះកុំបារម្មណ៍ទៀតអី ព្រោះក្រុមហ៊ុន Twelve South ទើបនឹងប្រកាសចេញនូវ ឧបករណ៍ច្នៃប្រឌិតជំនាន់ថ្មី មួយទៀតរបស់ខ្លួន ដែលមានឈ្មោះថា PlugBug Duo។

ដូចបានឃើញក្នុងរូបភាពខាងលើនេះ PlugBug មានមាឌធមបន្តិច ដោយវាមានបញ្ចូល មកជាមួយនឹងឌុយ USB ប្រភេទ A ចំនួន 2 គ្រាប់ បើកសិទ្ធិឲ្យម្ចាស់ MacBook ធ្វើការសាកថ្មឧបករណ៍ អេឡិចត្រូនិចផ្សេងៗទៀតបាន តាមរយៈឌុយ USB ក្នុងពេលតែមួយ ខណៈពេលសាកថ្ម ម៉ាស៊ីនកុំព្យូទ័រផងដែរ។ ពិសេសជាងនេះទៅទៀត វាក៏អាចធ្វើការ ផ្លាស់ប្ដូរជើងសាកពី ឌុយជើងពីរ ទៅជើងបី ឬប្រើខ្សែវែងក៏បាន ដោយនិយាយឲ្យស្រួលយល់ ទៅគឺដូចទៅនឹងការផ្លាស់ប្ដូរ ឌុយសាករបស់ឆ្នាំសាង MacBook អញ្ចឹងដែរ។

PlugBug ក៏មានសមត្ថភាពអាចសាកថ្មបានរហ័សទៀតផង ជាមួយកម្លាំង 2.1A Output អាចសាកថ្ម បានទាំងស្មាតហ្វូនស៊េរីចាស់ ស៊េរីថ្មី ថេប្លេត iPad, iPod Touch និងជាច្រើនផ្សេងៗទៀត ដោយដុំ PlugBug នេះ អាចយកទៅប្រើប្រាស់នៅលើឆ្នាំងសាក គ្រប់ជំនាន់ទាំងអស់ រួមមានដូចជា MagSafe 1, MagSafe 2 និង MagSafe ប្រើប្រាស់ឌុយ USB ប្រភេទ C ផងដែរ។ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ អាចស្វែងរកទិញបាននៅតាម ទីផ្សារអន្តរជាតិ រួចដឹកមកស្រុកខ្មែរបាន ដោយតម្លៃសម្រាប់ទីផ្សារ អន្តរជាតិ PlugBug Duo គឺ USD 49.99។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ