CAMBO REPORT

Popup Advertising5 seconds

ការជួបជុំដៃគូសហការរបស់ OPTOMA!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ - ក្រុមហ៊ុន OPTOMA និងក្រុមហ៊ុនដៃគូររបស់ខ្លួន ធី.អូ គ្រុប ដែលជាអ្នកចែកចាយផលិតផល​បញ្ចាំងរូបភាព (Projector) OPTOMA នៅប្រទេសកម្ពុជា បានរៀបចំកម្មវិធី “ការជួបជុំដៃគូសហការរបស់ OPTOMA” នៅភោជនីយដ្ឋាន SCORE Sports Bar & Grill Phnom Penh ។

 

 

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណចំពោះ​ ការគាំទ្រពីសំណាក់ដៃគូសហការទាំងអស់ និងការបង្ហាញអំពី បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ OPTOMA។


លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុនធី.អូ គ្រុប បានមានប្រសាសន៍ស្វាគមន៍បើកកម្មវិធីយ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះដៃគូសហការទាំងអស់ ដែលតែងតែគាំទ្រផលិតផល OPTOMA កន្លងមក។

លោក អ៊ុង សង្ហា ប្រធានផ្នែកលក់ផលិតផល OPTOMA របស់ក្រុមហ៊ុនធី.អូ គ្រុប បានធ្វើបទបង្ហាញសង្ខេបអំពីប្រវត្តិ និងផលិតផលបញ្ចាំងរូបភាព (Projector) OPTOMA ដែលមានច្រើនជម្រើសសមស្របតាមតម្រូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋាន និងលំដាប់ថ្នាក់។

 


កញ្ញា Cindy Lau អ្នកតំណាងក្រុមហ៊ុន OPTOMA មកពីប្រទេសម៉ាឡេស៊ី បានធ្វើបទបង្ហាញអំពីផលិតផលពិសេសពីរប្រភេទគឺ UHD50 និង UHD60 ដែលមានបច្ចេកវិទ្យា Ultra HD 4K អាចបំពេញរាល់តម្រូវការប្រើប្រាស់ច្រើនយ៉ាងដូចជា៖ ប្រើក្នុងការសិក្សា ជំនួញ កិច្ចប្រជុំ និងមើលភាពយន្ត ឬ ក៏លេង Game អាចផ្តល់កំរិតពន្លឺ resolution 3840x2160, 3000 lumen, និងភាពធន់នៃពន្លឺដល់ទៅ 1,000,000:1 អាចផលិតពណ៌ដ៏ស្រស់ស្អាតបានយ៉ាងល្អបំផុត ហើយរូបភាពគឺឥតខ្ចោះ ច្បាស់ត្រជាក់ភ្នែកដូចធម្មជាតិពិតៗតែម្តង។

 


សូមបញ្ជាក់ថា ក្រុមហ៊ុន OPTOMA គឺជាក្រុមហ៊ុនផលិតឧបករណ៍បញ្ចាំងរូបភាព (Projector) បានបង្កើតឡើងតាំង ពីឆ្នាំ ២០០២ មកម៉្លេះ ហើយមានប្រភពមកពីប្រទេសតៃវ៉ាន់ ថែមទាំងមានរោងចក្រផ្ទាល់ខ្លួនទៀតផង ។ ផលិតផលបញ្ចាំងរូបភាពនេះ ប្រើប្រាស់បច្ចេកវិទ្យា DLP ហើយមានការចូលរួម សហការជាមួយក្រុមហ៊ុន តិចសាស អ៊ីនស្ត្រូមេន (Texas Instrument) ដែលជាក្រុមហ៊ុនដ៏ធំមួយ មកពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា DLP នេះអោយកាន់តែជឿនលឿន និងទំនើបទាន់សម័យ ដើម្បីបំពេញតាមតម្រូវការ អ្នកប្រើប្រាស់អោយកាន់តែ មានភាពងាយស្រួល ស្របតាមយុគសម័យ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

 

 

OPTOMA មានការិយាល័យជាច្រើននៅ សហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស ចិន និងប្រទេសប្រេស៊ីលជាដើម។ ជាពិសេសក្រុមហ៊ុន OPTOMA មានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក។

ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែមលើប្រធានបទនេះ សូមធ្វើការទំនាក់ទំនងមកលោក អ៊ុង សង្ហា តាមរយៈទូរស័ព្ទលេខ 093 999 452 ឬ សារអេឡិចត្រូនិច ung.sangha@t-o-computer.com ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: OPTOMA Cambodia Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ