CAMBO REPORT

Popup Advertising5 seconds

Huawei ចេញ Matebook X Pro ថ្មីមាន​រ៉េម 8GB អង្គផ្ទុក​ទិន្នន័យ 512GB SSD ប៉ុន្តែអត់​មាន​ក្រាហ្វិច NVIDIA នោះទេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តរបស់ Huawei បានឃើញនូវការ​បញ្ចេញ​កុំព្យូទ័រយួរដៃ Matebook ដែលស្រោប​ខ្លួនដោយ​អាលុយមីញ៉ូម មាន​កម្រាស់​ស្ដើង និង​អេក្រង់​លាត​កប់ និងមានក​ម្លាំង​ម៉ាស៊ីន​ល្អផ​ង​ដែរ សម្រាប់អ្នកប្រើប្រាស់ការងារបែបជំនួញ។ ចំណែកថ្មីនេះវិញ គេក៏ចេញ​កុំព្យូទ័រម៉ូឌែល​ថ្មីរបស់ខ្លួន នោះគឺ Matebook X Pro ដែលជាកុំព្យូទ័រជំនាន់ថ្មី មានតម្លៃថ្លៃគួរសម ហើយក៏គ្មានក្រាហ្វិច NVIDIA MX150 ជំនួយបន្ថែមខាងក្រៅនោះទេ ដោយក្រុមហ៊ុនបានបញ្ជាក់ប្រាប់ថា ម៉ូឌែលកុំព្យូទ័របែបនេះ គឺទាមទារការប្រើប្រាស់តែ​លើ​អង្គផ្ទុក​ទិន្នន័យល្បឿនលឿនប៉ុណ្ណោះ មិនមែនសម្រាប់ Gamer នោះទេ អញ្ចឹងគេក៏មិនបំពាក់ក្រាហ្វិចដាច់បន្ថែមដែរ។

បើមើលទៅលើរូបរាង និងកម្លាំងម៉ាស៊ីនខាងក្នុងរបស់ Matebook X Pro ក៏មិនអន់ដែរ ដោយវាត្រូវបានប្រើប្រាស់​នូវ​អេក្រង់​គែម​ខ្លី​មែន​ទែន ដែលវាជាអេក្រង់អាច​ប៉ះ​បញ្ជា​បាន LTPS Touch មានទំហំ ១៣.៩ អ៊ីញ និងមានកម្រិតបង្ហាញដល់ ៣,០០០ x ២,០០០ ភិចសែល។ ថាមពលថ្មវិញ មានទំហំដល់ ៥៧.៤ វ៉ាត់ម៉ោង ដែលក្រុមហ៊ុនអះអាងថា អាចចាក់វីដេអូជាប់ បានដល់ ១២ ម៉ោងឯណោះ ហើយវាក៏ទ្រទ្រង់បច្ចកវិទ្យាសាកថ្មលឿនផងដែរ។

កម្លាំងម់ាស៊ីនវិញ វាដូចពីមុនអញ្ចឹងគឺវាប្រើប្រាស់ឈីប Intel ជំនាន់ទី ៧ Core i7 7500U រ៉េម ៨ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ៥១២ ជីកាបៃ ប្រភេទ SSD។  ចំណែករន្ធដោតវិញ MateBook X មិនមានច្រើនដូចកុំព្យូទ័រយួរដៃដទៃនោះទេ វាមានតែរន្ធ​ដោត​កាស ៣.៥ មីលីម៉ែត្រ និង USB-C ចំនួន ២ តែ​ប៉ុណ្ណោះ ដោយមួយគឺជារន្ធសម្រាប់សាកថ្ម ដែលទ្រទ្រង់ ជាមួយ បច្ចេក​វិទ្យា​សាកថ្ម​លឿន តាម​ឆ្នាំងសាក Adapter ដ៏តូចរបស់វា។ ចំណែក USB-C មួយទៀត គឺ សម្រាប់ ភ្ជាប់ ទៅកាន់ Adapter បំបែកដែល Huawei បាន​ថែម​ឱ្យ​ស្រាប់​ក្នុង​ប្រអប់​ដូច​ជារន្ធ USB-Type-A រន្ធ HDMI, VGA និងរន្ធ USB-C 3.0 មួយផ្សេងទៀត ហើយ​វា​ក៏​អាច​ស្កេន​ម្រាម​ដៃដើម្បីដោះសោរបានផងដែរ។ Matebook X Pro នេះនឹង​ចាប់​ផ្ដើមលក់ក្នុងប្រទេសចិនចាប់ពីថ្ងៃទី ២៨ សីហា​ខាង​មុខ​នេះ​ហើយ ក្នុង​តម្លៃប្រហែល ១,៥៩៩ ដុល្លារ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: កុំព្យូទ័រ