CAMBO REPORT

Popup Advertising5 seconds

ពាក្យ​ចចាម​អារ៉ាម​ទាំង​អស់​នៃ iPad Pro 2018 ដែល​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំនេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថេប្លេតនាសម័យបច្ចុប្បន្ននេះ មិនសូវ​ជា​មាន​ការ​ពេញ​និយម​នោះ​ឡើយ បើប្រៀបធៀប​ទៅ​នឹង​កាលពីពេលចេញដំបូង ដោយ​ឥឡូវ​នេះ​ស្មាតហ្វូន​កាន់​តែ​ទំនើប មាន​អេក្រង់​ធំ​ដូច​ពពួក​ថេប្លេត និង​រក្សា​បាន​ទំហំ​តូច​មធ្បម​ស្រួលកាន់ក្នុងដៃថែមទៀតផង។ ទោះ​ជា​យ៉ាងណាក៏ដោយ អាច​មានអ្នកប្រើប្រាស់មួយចំនួននៅតែចូលចិត្តប្រើប្រាស់ថេប្លេតដដែល ដូច្នេះហើយទើបមាន​ពាក្យ​ចចាម​អារ៉ាម​ថា​ក្រុមហ៊ុន Apple អាចនឹងធ្វើការរចនា iPad Pro របស់ខ្លួនឡើងវិញ អោយមានរូបរាងទំនើប ត្រូវគ្នាជាមួយ iPhone X និងរៀប​ដាក់បង្ហាញក្នុងឆ្នាំនេះផងដែរ។

ចំពោះ iPad Pro ស៊េរី 2018 គេបានលេចចេញពត៌មានថានឹងអាចមានពីរម៉ូឌែល ដោយមួយមានអេក្រង់ទំហំ 10.5 អ៊ីញ រឺឯមួយ​ទៀត​គឺ 12.9 អ៊ីញជាមួយអេក្រង់ប្រភេទ Retina និងបច្ចេកវិទ្យា smart connector ដែលអាចអោយអ្នកភ្ជាប់​ជាមួយ​ក្ដារចុច​ខាង​ក្រៅ​ថែមទៀត ប៉ុន្ដែយើងក៏បានពត៌មានមកថា វានឹងមិនមានតម្លៃថោកនោះឡើយ។  ចំពោះរឿងថ្ងែដែលក្រុមហ៊ុន Apple អាច​នឹង​ដាក់​បង្ហាញ iPad Pro 2018 ជាផ្លូវការ គឺអាចនៅក្នុងចន្លោះខែកញ្ញាដល់ខែតុលា បើតាមពាក្យចចាមអារ៉ាម ដោយគេគិត​ថាក្នុង​ពេល​នោះ​គឺ​ជា​ឱកាសដ៏ល្អបំផុត ហើយក្រុមហ៊ុន Apple ក៏អាចនឹងដាក់បង្ហាញវាស្របជាមួយ iPhone ម៉ូឌែលថ្មី ដែល​នឹង​កើត​ឡើង​ក្នុង​ខែ​កញ្ញា​ខាង​មុខនេះ។ ចំនែកខាងមុខងារថ្មីវិញ iPad Pro ស៊េរី 2018 គេសង្ឃឹមថាវានឹងមកជាមួយមុខងារ Face ID បូក​បញ្ចូល​ជាមួយនឹងកម្លាំងម៉ាស៊ីនកាន់តែលឿនជាងមុន ថែមទាំងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ ប៉ុន្ដែ​ពាក្យច​ចាមអារ៉ាម​ក៏បាន​លេច​ចេញ​មក​ថាក្រុមហ៊ុន Apple នឹងសម្លាប់រន្ធកាសចោលដូចទៅនឹង iPhone អញ្ចឹងដែរ។

សរុបមក សូមបញ្ជាក់អោយច្បាស់ថា ពត៌មានទាំងអស់នេះគឺជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ គឺមានន័យថាពត៌មានមួយចំនួន អាច​នឹង​មិនមាននៅពេលក្រុមហ៊ុន Apple ដាក់បង្ហាញផ្លូវការ ប៉ុន្ដែនា​ពេល​បច្ចុប្បន្ននេះ​ពត៌មាន​លេចធ្លាយ​ហាក់​ដូច​ជា​ក្លាយ​ជាការ​ពិត​បាន​ច្រើនភាគរយណាស់ ដូច្នេះតើពត៌មានដែលលេចធ្លាយនេះគឺជាការពិតឬក៏អត់ យើងត្រូវរង់ចាំក្រុមហ៊ុន Apple ដាក់​បង្ហាញ​ផ្លូវការ នាពេលឆាប់ៗខាងមុខនេះទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: CNet Tag: ថេប្លេត