CAMBO REPORT

Popup Advertising5 seconds

Sony បានដាក់​បង្ហាញ​មនុស្យយន្ត​ម៉ូឌែល​ថ្មី​មួយ​ដែល​មាន​រូបរាង​គួរ​អោយ​ស្រឡាញ់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពេលខ្លះមាន​សត្វចិញ្ចឹមខ្លះ អាច​នឹង​ត្រូវ​ចំណាយ​​ច្រើន ទៅលើ​តម្លៃចំណី ព្រមទាំងការថែទាំសុខភាព​របស់​វា ប៉ុន្ដែវាក៏សាកសមដែរ ដោយ​សត្វ​ចិញ្ចឹម​របស់អ្នក អាចធ្វើអោយមានអារម្មណ៍សប្បាយចិត្ត និងលេងជាមួយអ្នកបាន។ សម្រាប់រូបសត្វឆ្កែរបស់​ក្រុមហ៊ុន Sony មួយ​នេះ អ្នកមិនត្រូវការបារម្ភអំពីចំណី ឬក៏ការថែទាំនោះឡើយ ប៉ុន្ដែតម្លៃរបស់វាដល់ទៅជិត $3000 ដុល្លារណោះ ហើយនា​ពេល​នេះវាទើប​មាននៅលើប្រទេសសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ឆ្កែយន្តនេះមានឈ្មោះថា Aibo ដែលក្រុមហ៊ុន Sony ដាក់បង្ហាញដំបូងនៅក្នុងពិធីពិព័រណ៍ CES កាលពីខែមករាឯណោះ ដោយនា​ពេល​ឥឡូវនេះវាបានដាក់លើទីផ្សារហើយ ប៉ុន្ដែរឿងតម្លៃគឺជាបញ្ហាធំបំផុតរបស់អ្នកដែលចង់ជាវឆ្កែយន្តដ៏ស្រស់ស្អាតមួយនេះ។ ឆ្កែយន្ត Aibo នេះអាចមានតម្លែថ្លៃពិតមែន ប៉ុន្ដែគ្រឿងខាងក្រៅ និងម៉ាស៊ីនខាងក្នុងរបស់វាក៏មិនអន់ដែរ ដោយវាបានកសាងឡើង រួម​បញ្ចូល​គ្នា​នូវបច្ចេកវិទ្យាមនុស្សយន្ត, បច្ចេកវិទ្យា AI និងថែមទៀតបច្ចេកវិទ្យាចាប់សញ្ញា (sensor) ជុំវិញដងខ្លួនវា ចូលទៅ​លើ​ឆ្កែយន្ត​មួយនេះ ហើយចំពោះ Aibo ស៊េរីថ្មីនេះ Sony បានអាប់ដោតភ្នែករបស់វាជាមួយអេក្រង់ OLED ផងដែរ។ ជាមួយភ្នែកថ្មីនេះ វាអាចធ្វើអោយឆ្កែយន្តនេះព្រិចភ្នែកបាន ហើយម្ចាស់របស់វាក៏អាចប្តូរពណ៌ភ្នែកតាមចិត្ត ជាមួយនឹងកម្មវិធី My Aibo ថែមទៀត​ផង។ កម្មវិធីនេះក៏អាចអនុញ្ញាត អោយអ្នកប្រើមើលរូបថតដែលឆ្កែយន្ត Aibo បាន ដែលថតតាមរយៈកាមេរ៉ាលើច្រមុះរបស់វា និងព្រមទាំងបញ្ជាវាដោយប្រើប្រាស់ជាមួយកម្មវិធីនេះ។ 

 

***សូមទស្សនាវីដេអូខាងក្រោមដែលបង្ហាញអំពីមនុស្យយន្ត Aibo ជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony៖

សរុបមក តម្លៃរបស់គឺពិតជាមិនថោក និងមិនមែនសម្រាប់អ្នកទាំងអស់គ្នាឡើយ ដោយវាមិន​អាច​ជំនួស​ជាមួយ​សត្វឆ្កែ​ពិតប្រាកដ​បាន​នោះទេ ប៉ុន្ដែក្រុមហ៊ុន Sony បានខិតខំអភិវឌ្ឍន៍ឆ្កែយន្តប្រភេទដូចនេះ អស់រយះពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសង្ឃឹម​ថា​នាពេលអនាគត វានឹងអាចមានចលនាប្រៀបធៀបបាន ទៅនឹងសត្វឆ្កែពិតៗ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Mashable Tag: វិទ្យាសាស្ត្រ