CAMBO REPORT

Popup Advertising5 seconds

Nikon ប្រកាស​​ចេញ​​កាមេរ៉ា DSLR ម៉ូឌែល Z6 ពពួក Full Frame ដែល​មាន​​សមត្ថភាព​​ថត​​កប់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បាត់មុខមួយរយៈ ទីបំផុតក្រុមហ៊ុន​ផលិត​កាមេរ៉ា​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភពលោក Nikon បានប្រកាស​ចេញ​ជា​ផ្លូវការ​នូ​វ​កាមេរ៉ា​របស់​ខ្លួន​ស្ថិតនៅក្នុងខ្សែស្រឡាយត្រកូល Z ដែលមានចំនួន 2 ម៉ូឌែលគឺ Z6 និង Z7 ដែល Z6 នេះមានតម្លៃធូរថ្លៃជាង តែមិនមែនមាន​ន័យថា​វា​អន់នោះទេ សមត្ថភាពថតរូប និងវីដេអូរបស់វា អាចនឹងធ្វើឲ្យអ្នកសរសើរវាមិនដាច់ពីមាត់។ Nikon Z6 មានគោលដៅ​ទីផ្សារ​សម្រាប់​អ្នកចង់បានកាមេរ៉ាពពួក Full Frame ស៊េរីថ្មីពី Nikon ជាមួយតម្លៃធូរថ្លៃអាចទទួលយកបាន ដូច្នេះ Nikon មាន​ជម្រើស​នេះសម្រាប់អតិថិជនរបស់ខ្លួន។

Z6 គឺជាត្រកូលថ្មី បើប្រៀបធៀបកម្លាំងទៅវាប្រៀបបានដូចទៅនឹង Nikon D750 អញ្ចឹងដែរ គ្រាន់តែថាវាគឺជាពពួក Mirrorless មាន​ទំហំតូចល្មម ងាយស្រួលទុកដាក់ និងយកតាមខ្លួនជាមួយវិមាត្រសរុប 134 x 101 x 68mm និងទម្ងន់ 675 ក្រាម (រួមបញ្ចូល​ថ្ម EN0EL15b Lithium-ion)។ តួខ្លួនរបស់វាត្រូវបានការពារដោយសារធាតុ Alloy និងស្បែក ធានាទៅ​ដល់​ការ​ប្រើប្រាស់​បាន​រាប់​សិប​ឆ្នាំ ជាមួយនឹងអេក្រង់ខាងក្រោយអាចកាច់បត់មកខាងលើបាន អំណោយផលទៅដល់ការថតវីដេអូ ម្យ៉ាង Z6 មិនមែនជា​ម៉ាស៊ីន​​ប្រើប្រាស់​សេនស័រ Cropped ដូច្នេះ​អ្នកថត ឬផលិតវីដេអូនឹងពេញចិត្តជាមួយសេនស័រ CMOS ទំហំ 35.9 x 23.9mm របស់​វា អាចថតវីដេអូបានដល់កម្រិត 4K ល្បឿន 30fps, 25fps និង 24fps ជាមួយកម្រិត 144Mbps ជាប្រភេទ File H.264។

Nikon Z6 មានសមត្ថភាពថតរូបភាពក្នុងកម្រិត 24.5 មេហ្គាភិចសែល ប្រើប្រាស់ខួរក្បាល Expeed 6 ដែលអាច​គ្រប់គ្រង​ទៅ​លើ​កម្រិត​ពន្លឺ ISO ចាប់ពី 100 ឡើងទៅ 51,200 និង Boost ទៅ 50-204,800 អមមកជាមួយល្បឿន Shutter Speed យឺត​បំផុត 30 វិនាទី និងលឿនំផុត 1/8000 វិនាទី។ Z6 ក៏មានសមត្ថភាពថតរូបរហ័សបាន 12 សន្លឹកក្នុងមួយវិនាទី ពិសេស​បំផុត​វា​មាន​ចំនុច Focus លោតដល់ 273 កន្លែង ពិតជាពិសេស និងអស្ចារ្យសម្រាប់ការដេញថតបានគ្រប់ស្ថានការណ៍ ថែមទាំង​មាន​ភាព​ងាយ​ស្រួល​ក្នុងការបញ្ជា និងគ្រប់គ្រងតាមរយៈអេក្រង់ Touchscreen ទំហំ 3.2 អ៊ីញ ជាប្រភេទ TFT LCD។

យ៉ាងណាក៏ដោយ Z6 ពុំមានភ្លើង Flash ភ្ជាប់មកជាមួយនោះទេ បើចង់ប្រើគឺត្រូវទិញបន្ថែមក្រៅអស់ប្រាក់មួយតង់ទៀត ហើយ​វា​ក៏​មិន​បន្តប្រើប្រាស់មេម៉ូរីកាតពពួក SDXC ទៀតដែរ ដោយជំនួសមកវិញជាពពួក XQD វិញ មានន័យថាបើទិញ Z6 ប្រើគឺត្រូវ​ទិញ​មេម៉ូរី​កាតស៊េរីថ្មីដែលមានល្បឿនលឿនជាង។ ក្រុមហ៊ុន Nikon នឹងបញ្ចេញ Z6 លក់នៅខែវិច្ឆិកាខាងមុខនេះក្នុងតម្លៃ USD 1,995 សម្រាប់​តែតួម៉ាស៊ីនប៉ុណ្ណោះ ឬឡើងដល់ USD 2,599 ដោយរួមបញ្ចូលមកជាមួយនឹងកែវលែន F4 ប្រវែង 24-70mm មួយដើម ឬអ្នក​អាច​ផ្លាស់ប្ដូរកែវលែនទៅតាមតម្រូវការជាក់ស្ដែងដោយប្រើប្រាស់ជាមួយនឹងកែវលែនពពួក Nikon Z និងការធានា​ពេញ​មួយ​ឆ្នាំ​ពីក្រុមហ៊ុន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Nikon Tag: កាមេរ៉ា