CAMBO REPORT

Popup Advertising5 seconds

Intel បាន​បញ្ចុះ​បញ្ចូល Microsoft កុំ​អោយ​ប្រើ​ប្រាស់ ARM សម្រាប់​ថេប្លេត Surface Go!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រហែលជាដើម​ខែ​សីហា​នេះ ក្រុម​ហ៊ុន Microsoft បាន​ដាក់​បង្ហាញ​ថេប្លេត​​​របស់​ខ្លួន ដែល​ជា​ថេប្លេតប្រើប្រាស់ Windows 10 ឈ្មោះ​ថា Surface Go ដោយប្រើប្រាស់ប្រព័ន្ធដំណើរការ Intel Pentium Gold នៅខាងក្នុងផងដែរ។ តាមរបាយការណ៍លេចចេញមកថា ដំបូង​ក្រុមហ៊ុន Microsoft ចង់ប្រើប្រាស់ប្រព័ន្ធដំណើរការ ARM សម្រាប់ថេប្លេត Surface Go របស់ខ្លួន ប៉ុន្ដែត្រូវបានក្រុមហ៊ុន Intel ធ្វើអន្តរាគមន៍បាន។

តាម​បណ្ដាញអ៊ីនធឺណិត ក៏បានការពិភាក្សា​អំពីវា និងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុន Microsoft មិនបានជ្រើសរើសយកឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm និងប្រើប្រាស់ ARM នៅលើថេប្លេតមួយនេះ។ ដោយមូលហេតុនោះអាចមកពី ក្រុមហ៊ុន Intel បានដាក់ញត្តិលើក្រុមហ៊ុន Microsoft អោយប្រើប្រព័ន្ធដំណើរការ Pentium Gold ជំនួសអោយ ARM ទៅវិញ ប៉ុន្ដែរឿង​នេះ​មិន​បាន​បញ្ជាក់ច្បាស់ឡើយ ដោយហេតុដែល Microsoft មិនប្រើប្រាស់ ARM គឺអាចមកពីបន្ទះឈីប Snapdragon ស៊េរីចុង​ក្រោយ​នេះ មិនទាន់អាចដំណើរការខ្លាំងដូចរបស់ Intel សម្រាប់លើប្រព័ន្ធប្រតិបតិ្តការ Windows នៅឡើយនោះទេ។

សម្រាប់នាពេលបច្ចុប្បន្ននេះ អាចថាបន្ទះឈីប ARM នៅមានកម្រិតនៅឡើយសម្រាប់ប្រើប្រាស់លើ Windows  ប៉ុន្ដែ​ប្រហែល​ជា​ពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន Intel នឹងមានដៃគូប្រកួតប្រជែងថ្មីមួយទៀតសម្រាប់លើទីផ្សារលក់បន្ទះឈីបនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ថេប្លេត