CAMBO REPORT

Popup Advertising5 seconds

នេះជាកម្មវិធី​សម្រាប់​តម្រឹម​រូបភាព ដោយ​មិន​បាត់​បង់​គែម សម្រាប់​អ្នក​ចូល​ចិត្តបង្ហោះ​ក្នុង Instagram (សម្រាប់ iOS)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សព្វថ្ងៃនេះ ការថតរូប គឺពេញ​និយម​មែន​ទែន ជាពិសេស​សម្រាប់យុវវ័យ​ហ្នឹងតែម្តង ដើម្បីថត​ទុក​ជា អនុស្សាវរីយ៍ រឺ ទុកបង្ហោះ លើ​បណ្តាញ​សង្គម​អ៊ីនធើណេត ជាដើម។ ម្យ៉ាងវិញទៀត រូបភាពមួយចំនួន ក៏ត្រូវបានកែកុន បន្ថែមផងដែរ ដើម្បីអោយមើលទៅ មាន​ភាព​ទាក់​ទាញផងដែរ។ មិត្តអ្នកអានមួយចំនួន ដែលចូលចិត្ត ការថតរូប និងលេងស្តាយរូបភាព នៅលើស្មាតហ្វូន ប្រហែល​ជា​ចង់​ដឹង​ហើយ​ថា តើថ្ងៃនេះយើងនឹងណែនាំកម្មវិធីខ្លះ សម្រាប់ចែករំលែកទៅដល់អ្នកទាំងអស់គ្នា អោយបានស្គាល់ និង​បានប្រើប្រាស់។

ដោយសារតែមានប្រិយមិត្តមួយចំនួន បានសួរមកក្រុមការងារយើងថា រូបភាពដែលគេទុកផ្ទៃខាង មានពណ៌ស ឬជារូបព្រាលបាន បង្ហោះក្នុង Instagram  តើគេប្រើតាមកម្មវិធីឈ្មោះអ្វី?

 

ឮតាមពិតទៅ កម្មវិធីនេះ ប្រហែលជាធ្លាប់មានអ្នកបានប្រើប្រាស់រួចមកហើយ ប៉ុន្តែសម្រាប់អ្នកមិនទាន់បានស្គាល់ និងបាន​ប្រើប្រាស់ ខ្ញុំនឹងបង្ហាញ នៅក្នុងពេលនេះ។ កម្មវីធីនេះ គឺមានឈ្មោះថា Photo Editor InstaSquare ដែលវាអនុញ្ញាតអោយអ្នក អាច​បង្កើត​រូបភាពដែលមានផ្ទៃសងខាង ជាពណ៌ស ឬជារូបព្រាល ជាដើម បានយ៉ាងច្រើនម៉ូត ទៅតាមចំណង់ចំនូលចិត្តរបស់អ្នក។ ម្យ៉ាងវិញទៀត ចំពោះកម្មវិធីមួយនេះ ក៏អាចអោយយើងផ្គុំរូបភាព និងកែសម្រស់ ដោយមិនចាំបាច់ ចូលហាងឡើយ។ Photo Editor InstaSquare គឺមានដាក់អោយទាញយក សម្រាប់តែនៅក្នុង App Store ប៉ុណ្ណោះ មិនទាន់មានសម្រាប់ Play Store នៅឡើយទេ ហើយខ្ញុំនឹងដាក់ តំណរភ្ជាប់ដើម្បីទាញយក នៅខាងក្រោមនេះ៖

 


អញ្ចឹង ប្រសិនបើមិត្តអ្នកអាន មានចំណាប់អារម្មណ៍ អាចសាកល្បងទាញយកកម្មវិធី Photo Editor InstaSquare ឥលូវនេះបាន ព្រោះវាមិនមានគិតថ្លៃអីនោះទេ។ ដូច្នេះសម្រាប់ មិត្តអាន Android អាចវាយពាក្យដូចកម្មវិធីខាងលើ ហើយស្វែងរកកម្មវិធីផ្សេង ដែល​ស្រដៀងនឹងកម្មវិធីនេះ នៅក្នុង Play Store បានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: App Store Tag: កម្មវិធី-ហ្គេម