CAMBO REPORT

Popup Advertising5 seconds

Lenovo បញ្ចេញ​ថេប្លេត​ចំនួន 5 ស៊េរី ជាមួយ​តម្លៃ​ចាប់​ពី 70 ដុល្លារ​ឡើង​ទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គ្រាន់តែនិយាយ​ពី​ឈ្មោះ​រ​បស់  Lenovo ភ្លាម យើងជឿ​ជា​ក់​ថា ប្រិយមិត្តមួយ​ភាគ​ធំ ប្រាកដជានឹក​ឃើញដល់​ម៉ាស៊ីន​កុំព្យូទ័រ មុនគេ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ ក៏ធ្លាប់​បញ្ចេញ​ជា ស្មាតហ្វូន ថេប្លេត ឬថេប្លេត​កូនកាត់ ជាច្រើន​​ម៉ូឌែល សម្រាប់​​ដាក់​​លក់ នៅ​លើ​ទីផ្សារ ដើម្បី​បំពេញ​តម្រូវ​ការបស់អ្នកប្រើប្រាស់ រួចមកហើយដែរ។ ជាក់ស្តែង ថ្មីៗនេះ ក្រុមហ៊ុន Lenovo បានបញ្ចេញថេប្លេតចំនួន 5 ស៊េរី ដែល​មាន​​ក៏តម្លៃសម្យរម្យ ថែមទៀត ហើយយើងនឹងធ្វើការបង្ហាញនូវ លក្ខណៈសម្បត្តិដូចខាងក្រោម។

•    Lenovo Tab P10

 

-    អេក្រង់ទំហំ 10.1 អ៊ីញ

-    កម្រិតបង្ហាញរូបភាព 1920 x 1080 ភិចសែល

-    ប្រើប្រាស់បន្ទះឈីប Snapdragn 450

-    CPU ចំនួន 8 គ្រាប់ រត់ក្នុងល្បឿន 1.8GHz

-    RAM ទំហំ 4GB

-    អង្គចងចាំទំហំ 64GB

-    កាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល

-    កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល

-    រន្ធបំពងសំលេង 4 គ្រាប់

-    សេនស័រសម្គាល់ម្រាមដៃ

-    ដំណើរការដោយ Android Oreo

-    ថ្មទំហំ 7000mAh

 

•    Lenovo Tab M10

 

-    អេក្រង់ទំហំ 10.1 អ៊ីញ

-    កម្រិតបង្ហាញរូបភាព 1920 x 1080 ភិចសែល

-    ប្រើប្រាស់បន្ទះឈីប Snapdragn 450

-    CPU ចំនួន 8 គ្រាប់ រត់ក្នុងល្បឿន 1.8GHz

-    RAM ទំហំ 3GB

-    អង្គចងចាំទំហំ 32GB

-    កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល

-    កាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល

-    រន្ធបំពងសំលេង 2 គ្រាប់

-    សេនស័រសម្គាល់ម្រាមដៃ

-    ដំណើរការដោយ Android Oreo

-    ថ្មទំហំ 4850mAh

•    Lenovo Tab E10

 

-    អេក្រង់ទំហំ 10.1 អ៊ីញ

-    កម្រិតបង្ហាញរូបភាព 1280 x 800 ភិចសែល

-    ប្រើប្រាស់បន្ទះឈីប Snapdragn 210

-    RAM ទំហំ 2GB

-    អង្គចងចាំទំហំ 16GB

-    កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល

-    កាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល

-    រន្ធបំពងសំលេង 2 គ្រាប់

-    ដំណើរការដោយ Android Oreo (Go Edition)

-    ថ្មទំហំ 4850mAh

•    Lenovo Tab E8

 

-    អេក្រង់ទំហំ 8 អ៊ីញ

-    កម្រិតបង្ហាញរូបភាព 1280 x 800 ភិចសែល

-    ប្រើប្រាស់បន្ទះឈីប MediaTek MT8163B

-    CPU ចំនួន 4 គ្រាប់ រត់ក្នុងល្បឿន 1.3GHz

-    RAM ទំហំ 1GB

-    អង្គចងចាំទំហំ 16GB

-    កាមេរ៉ាមុខទំហំ 2 មេហ្គាភិចសែល

-    កាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល

-    ដំណើរការដោយ Android Nougat

-    ថ្មទំហំ 4850mAh

 

•    Lenovo tab E7

 

-    អេក្រង់ទំហំ 7 អ៊ីញ

-    កម្រិតបង្ហាញរូបភាព 1024 x 600 ភិចសែល

-    ប្រើប្រាស់បន្ទះឈីប MediaTek MT8167

-    CPU ចំនួន 4 គ្រាប់ រត់ក្នុងល្បឿន 1.3GHz

-    RAM ទំហំ 1GB

-    អង្គចងចាំទំហំ 16GB

-    កាមេរ៉ាមុខទំហំ 0.3 មេហ្គាភិចសែល

-    កាមេរ៉ាក្រោយទំហំ 2 មេហ្គាភិចសែល

-    ដំណើរការដោយ Android Oreo (Go Edition)

-    ថ្មទំហំ 2750mAh

សម្រាប់ចំនុចចុងក្រោយនេះ យើងនឹងបង្ហាញនូវតម្លៃរបស់ថេប្លេតនីមួយៗ ដូចខាងក្រោមនេះ៖

 

-    Lenovo Tab E7 មានតម្លៃ 70 ដុល្លារ

-    Lenovo Tab E8 មានតម្លៃ 100 ដុល្លារ

-    Lenovo Tab E10 មានតម្លៃ 130 ដុល្លារ

-    Lenovo Tab M10 និង P10 មិនទាន់ចេញផ្សាយតម្លៃអោយដឹងនៅឡើយទេ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ថេប្លេត