CAMBO REPORT

Popup Advertising5 seconds

Xiaomi បានចេញ​កុំព្យូទ័រ​យួរដៃ Mi Notebook ប្រើស៊ីភីយូ​ជំនាន់​ទី ៨ ក្រា​ហ្វិច NVIDIA MX110 និង​តម្លៃ​ចាប់​ពី ៥៨០ ដុល្លារ​ឡើង​ទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តដែលបានតាមដានព័ត៌មាន​កុំព្យូទ័រ ជាមួ​យ​ខេមបូរីផត​កន្លង​មក ប្រាកដ​ជា​ដឹង​ច្បាស់​ហើយ​ថា ក្រុមហ៊ុន Xiaomi បាន​ចេញ​កុំព្យូទ័រ​យួរដៃបាន ៣ ត្រកូល​មក​ហើយ ក្នុង​នោះ​មាន​ដូចជា Mi NoteBook Air ក្នុងឆ្នាំ ២០១៦ និង Mi Notebook Pro នៅ​ឆ្នាំ ២០១៧ ហើយថ្មីនេះក៏បានចេញ Mi Notebook Pro ជំនាន់ទី ២ និង Mi Gaming Notebook ផងដែរ។ ប៉ុន្តែយើងមិន​ទាន់​បាន​ឃើញ Mi Notebook ធម្មតានោះទេ អញ្ចឹងម្សិលមិញនេះក្រុមហ៊ុន Xiaomi បានចេញ Mi Notebook ដែលស្ថិត​នៅ​ក្នុង​លំដាប់​មធ្យម​សម្រាប់អ្នកប្រើប្រាស់​កិច្ចការ​ការសិក្សា និងការងារ​សមរម្យ ហើយត្រូវបាន​ដាក់លក់​នៅក្នុង​តម្លៃ​ចាប់ពី ៥៨០ ដុល្លារឡើងទៅ។

កុំព្យូទ័រ Mi Notebook ត្រូវបានប្រើប្រាស់រូបរាងបែប​សាមញ្ញ​ដដែល មិន​មាន​ឡូហ្គោ​អ្វីឡើយ និងត្រូវ​បាន​បំពាក់​អេក្រង់​ទំហំ ១៥.៦ អ៊ីញ IPS មាន​កម្រិត​បង្ហាញ​រូបភាព Full HD (១៩២០ x ១០៨០ ភិចសែល)។ ឯផ្នែកកម្លាំងម៉ាស៊ីនវា ត្រូវ​អាស្រ័យ​ទៅ​លើ​ការ​ជ្រើសរើស​របស់​អតិថិជន ព្រោះវាប្រើប្រាស់ស៊ីភីយូ Core i5 និង Core i7 ជំនាន់ទី ៨ ដូចគ្នា និងមានអង្គផ្ទុកទិន្នន័យ SSD ទំហំ ១២៨ ជីកាបៃ អមដោយ HDD ទំហំ ១ តេរ៉ាបៃមកស្រាប់, មានរ៉េមទំហំ ៤ ជីកាបៃឡើងទៅដល់ ៣២ ជីកាបៃ ជាប្រភេទរ៉េម DDR4 ល្បឿន ២៤០០ មេហ្គាហឹត និងក្រាហ្វិច NVIDIA GeForce MX110 មាន VRAM ទំហំ ២ ជីកាបៃ ហើយក្រុមហ៊ុន​ក៏បាន​បំពាក់​ដែក​ត្រជាក់ ២ សសៃ​នៅ​ក្នុង​នោះ ដើម្បី​បន្ថយ​កម្ដៅ អមជាមួយ​កង្ហារ ២ គ្រាប់ផងដែរ។

និយាយ​អំពី​លក្ខណៈសម្បត្តិខាងក្រៅវិញ កុំព្យូទ័រនេះត្រូវបាន​ប្រើប្រាស់​ក្ដារ​ចុច​ធម្មតា និង​មាន NumKey ពេញ​លេញ​តែ​ម្ដង និង​មាន​គម្លាត​ពីគ្នា ១.៥ មីលីម៉ែត្រ។ រន្ធដោត​ខាងក្រៅ កុំព្យទ័រនេះបំពាក់នូវរន្ធដោតមេម៉ូរីកាត, USB ២.០, ជីកាប៊ីត LAN, HDMI, USB ៣.០ ពីរគ្រាប់, USB-Type C, រន្ធដោតកាស បន្ថែមទៀតក្រុមហ៊ុនក៏បានបំពាក់រន្ធបំពងសម្លេង ២ គ្រាប់កម្លាំង ៣ វ៉ាត់ ជាប្រភេទ Stereo ដែលមានឈីបសម្លេង Dolby Audio។

Mi Notebook នឹងត្រូវដាក់លក់ចាប់ពីថ្ងៃទី ២៨ សីហា ២០១៨ ខាងមុខនេះហើយ ក្នុងប្រទេសចិន ដោយវាមានតម្លៃ​ទៅ​តាម​ម៉ូឌែល​ដែល​លោក​អ្នកជ្រើសរើស ដូចជា៖

 

•    ម៉ូឌែល Core i5 រ៉េម ៤ ជីកាបៃមានតម្លៃ ៥៨០ ដុល្លារ

•    ម៉ូឌែល Core i5 រ៉េម ៨ ជីកាបៃមានតម្លៃ ៦៥០ ដុល្លារ

•    ម៉ូឌែល Core i7 រ៉េម ៨ ជីកាបៃមានតម្លៃ ៧២០ ដុល្លារ

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: កុំព្យូទ័រ