CAMBO REPORT

Popup Advertising5 seconds

មិន​នឹក​ស្មាន​ថា​កម្លាំង RTX 2080 ខ្លាំងជាង GTX 1080 ដល់​​ទៅ 50% សោះ​​នៅ​​ពេល​​លេង​​ហ្គេម​​កម្រិត 4K

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីក្រុមហ៊ុន nVIDIA ប្រកាស​ចេញ​ក្រាហ្វិច​កាត​ជំនាន់​ក្រោយ​របស់​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ​រួច មាន​អតិថិជន​ជា​ច្រើន ចង់ដឹងខ្លាំងណាស់ថាតើ nVIDIA ក្រៅពីបាន​កែប្រែ​ឈ្មោះ​ថ្មី ក៏ដូចជាបន្ថែមមុខងារ Ray Tracing រួចមក តើ​ក្រុមហ៊ុន​យក្ស​នេះ បាន​បង្កើន​សមត្ថភាព ល្បឿន​នៃ​ការ Render ក្រាហ្វិច​បាន​ខ្លាំង​កម្រិត​ណា​ទៅ​សម្រាប់​ការ​លេងហ្គេម បើ​ហ្គេម​ថ្មីៗ​មួយ​ចំនួន​ពុំ​អាច​ប្រើប្រាស់​ជាមួយ​មុខងារ​ថ្មី​នេះ​បាន​នៅ​ឡើយ? ថ្ងៃនេះ nVIDIA ក៏បានបង្ហាញឲ្យពិភពលោកបានដឹងខ្លះៗផងដែរ ជុំវិញ​សមត្ថភាព​របស់​ក្រាហ្វិចកាតជំនាន់ថ្មីរបស់ខ្លួន ប្រៀបធៀបជាមួយនឹង GTX ជំនាន់មុន។



ការបង្ហាញឲ្យបាន ដឹងអំពីសមត្ថភាព របស់ក្រាហ្វិចកាត ជំនាន់ថ្មី នេះគឺ ប្រៀបធៀបរវាង RTX 2080 និង GTX 1080 ដោយ​យើង​តាម​​​រូបភាព ជាតារាង​ពិន្ទុបង្ហាញ​ឲ្យ​ឃើញ​​ថា​ហ្គេម​មួយ​ចំនួន​ដូច​ជា PUBG, Shadow of the Tomb Raider, Hitman 2, Worlfenstein II និង Shadow of War ក្រាហ្វិច​កាត RTX 2080 មាន​ល្បឿន​លឿន​ជាង GTX 1080 ដល់​ទៅ 50% ឯណោះ ដែល​​ល្បឿន​លឿន​ជាង 50% នេះ គឺ​ធ្វើ​តេស្ដ​នៅ​លើ​អេក្រង់​កម្រិត 4K ល្បឿន 144Hz មិនមែន 2K ឬ 1080p ឡើយ។ ជាង​នេះ​ទៅ​ទៀត nVIDIA អះអាងទៀតថា RTX 2080 របស់ខ្លួន​អាច​អូស​ហ្គេម​​មួយ​ធំៗ​បាន​ជាមួយល្បឿន 60fps រួមមានដូចជា៖

 

  • Call of Duty WW2

  • Destiny 2

  • Far Cry 5 

  • Battlefield 1

  • Mass Effect Andromeda

  • StarWar

 

nVIDIA បញ្ជាក់ថាល្បឿនលឿស 60fps ក្នុងកម្រិត 4K គឺបើក Settings របស់ហ្គេមក្នុងកម្រិត Ultra ថែមទាំងបើក HDR ទៀត​ផង ខណៈពេលដែល GTX 1080 នៅ​មិន​ទាន់​បាន 60fps នៅ​ឡើយ​ទេ តែ GTX 1080 Ti បានក្បែរៗ 60fps ដែរ។



បើទោះបីជា nVIDIA អះអាង​ថាក្រាហ្វិច​កាត RTX 2080 របស់​ខ្លួន​មាន​កម្លាំង​ខ្លាំង​ជាង GTX 1080 ដល់​ទៅ 50% ក៏ពិតមែន តែវា​គ្រាន់​តែ​ជា​ការ​អះ​អាង​នៅ​ពេល​ដែល​ក្រាហ្វិច​កាត​នេះ មិន​ទាន់​ចេញ​លក់​នៅ​ឡើយ ដូច្នេះ​ចម្លើយ​ពិត​ប្រាកដថា តើវា​ពិត​ជា​ខ្លះ​ដូច​ការអះអាងឬយ៉ាងណានោះ មានតែរង់ចាំមើលការធ្វើតេស្ដជាក់ស្ដែងប៉ុណ្ណោះ ដោយនឹងមាន YouTuber ជាច្រើនត្រៀម ចេញ វីដេអូ បង្ហាញអំពីកម្លាំង Benchmark។ គួរបញ្ជាក់ផងដែរថា រាល់ដងនៅពេលក្រាហ្វិចកាតជំនាន់ថ្មីដេញស៊េរីជំនាន់ចាស់ ជាទូទៅវា​មាន​កម្លាំង​ខ្លាំងជាងមុនប្រមាណជា 20-30% ប៉ុណ្ណោះ តែលើក​នេះ nVIDIA អាចនឹងលេងដៃ​ធ្ងន់​បន្តិច​នៅ​ពេល​បច្ចេកវិទ្យា​កំពុង​រីក​លូតលាស់ ហើយទីផ្សារ Gaming បានលោតដល់ក្រាហ្វិតកម្រិត 4K ទៅហើយ ដូច្នេះកម្លាំងខ្លាំងជាង 50% នេះ អាចសន្និដ្ឋាន​បាន​​ថា វាខ្លាំងមែន តែមិនមែនគ្រប់ហ្គេមទាំងអស់នោះទេ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: NVIDIA Tag: កុំព្យូទ័រ