CAMBO REPORT

Popup Advertising5 seconds

កម្មវិធីកាមេរ៉ា​សម្រាប់​ស្មាត​ហ្វូន Nokia បាន​ទទួល​មុខងារ​ពិសេសៗ​មួយ​ចំនួន​ក្នុង​កំណែ​អាប់​ដេត​ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិត ស្មាតហ្វូនដែល ប្រើប្រាស់ ប្រព័ន្ធប្រតិបតិ្តការ Android ស្ទើរតែ ទាំងអស់ សុទ្ធតែ មាន​កម្មវិធី​កាមេរ៉ា​ផ្ទាល់​ខ្លួន​សម្រាប់​ស្មាតហ្វូន​របស់ពួកគេ ហើយ​កម្មវិធី​កាមេរ៉ា​ទាំង​អស់​នោះ​មាន​ភាព​ខុសគ្នា​ខ្លះៗ ព្រមទាំង​ទម្រង់​កម្មវិធី​ផង​ដែរ។ ចំពោះ​ស្មាត​ហ្វូន​របស់​ក្រុមហ៊ុន Nokia ក៏មាន​កម្មវិធី​កាមេរ៉ា​ផ្ទាល់​ខ្លួន​ដូចគ្នា ហើយ​នាពេល​ថ្មីៗនេះ​ទើបនឹង​ទទួលបាន​ការ​អាប់ដេត ដែល​មាន​បន្ថែម​មុខងារ Google Lens និង Google Motion ដែល​ជា​មុខងារ​ចុង​ក្រោយ​របស់ Google ថែម​ទៀត​ផង។



កាលពីដើមឆ្នាំនេះ Nokia ក៏បានដាក់​មុខ​ងារ​ពិសេស Pro Camera Mode ពីទូរសព្ទ Lumia ចូលទៅ​ស្មាតហ្វូន Android របស់​ខ្លួន​ដែរ ដោយ​ក្រោយ​ពី​ពេល​ដែល​អ្នក​ទទួល​បាន​អាប់​ដេតក្រោយ​នេះទៀត គឺធ្វើអោយកម្មវិធីកាមេរ៉ាលើស្មាតហ្វូន Nokia មានមុខងារ​សំខាន់ៗ​ជាច្រើន សម្រាប់អោយអ្នកប្រើប្រាស់​អាចកំណត់តាម​ចំណង់ចំណូល​ចិត្ត។ ចំពោះមុខងារ Google Lens គឺជាមុខងារ​សម្រាប់​អោយ​អ្នក​ស្វែងរកពត៌មានផ្សេងៗ អំពីរូបថតណាមួយដែល​អ្នក​ចង់​ដឹង​អំពីវា ហើយសម្រាប់មុខងារ Google Motion វិញគឺ​វា​ដំណើរការ​ដូច​ទៅនឹង Live Photo ក្នុង iOS អញ្ចឹងដែរ ដោយនៅពេលអ្នកបើកមុខងារនេះ ដូច្នេះរូបភាពដែលអ្នកបានថតមក វា​នឹង​ចេញជាចលនាខ្លីៗ បន្ទាប់មកអ្នកអាចបម្លែងវាទៅជាវីដេអូឬ GIF បានផងដែរ។ ជាចុងក្រោយ ក្នុងកំណែអាប់ដេតថ្មីនេះ Nokia ក៏បានកែប្រែរចនាទម្រង់ថ្មី ដែលធ្វើអោយអ្នកប្រើប្រាស់ងាយស្រួល ក្នុងពេលផ្លាស់ប្ដូរ mode ណាមួយ។

 

***សូមចុចទីនេះ សម្រាប់ទៅកន្លែងអាប់ដេតបើសិនជាអ្នកកំពុងប្រើប្រាស់ស្មាតហ្វូនពីក្រុមហ៊ុន Nokia



សរុបមក នេះជាកំណែអាប់ដេតដ៏ល្អមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Nokia ផ្សេងៗ ដោយមុខងារ Google Lens អាចមាន​គុណសម្បតិ្ត ក្នុង​ការ​ស្វែងរកពត៌មាន​បន្ថែម​អំពី​រូបភាពណា ដែលអ្នកចង់ដឹងអំពីវា ហើយឥឡូវនេះអ្នកអាចអាប់ដេតបានហើយ បើសិនជាអ្នកមានស្មាតហ្វូន Nokia ក្នុងដៃអ្នក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម