CAMBO REPORT

Popup Advertising5 seconds

លេង​ហ្គេម​ពាក់​កាស​ក្ដៅ​ត្រចៀក​មែន​ទេ? អញ្ចឹង​សាក​ល្បង​ជាមួយ​កាស​ថ្មី​របស់ HP មួយ​នេះ​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តភាគច្រើន ដែលចូលចិត្តលេងហ្គេម ដែលប្រើប្រាស់កាសក្ដោបត្រចៀក ប្រាកដជាយល់ច្បាស់ អំពីបញ្ហា ដែលលេងហ្គេមយូរម៉ោង នឹងធ្វើឲ្យក្ដៅស្លឹកត្រចៀក។ បញ្ហានេះ ភាគច្រើនគឺកើតឡើងច្រើនមែនទែន មិនថាភេទប្រុស ភេទស្រី ត្រចៀកតូច ឬត្រចៀកធំឡើយ ឲ្យតែប្រើកាស មានតម្លៃធូរថ្លៃ កាសដែលពុំមានស្បែក ឬប៉ុងការពារកម្រិតខ្ពស់ គឺតែងតែក្ដៅ បន្ទាប់ពីខំប្រឹងផ្ដោតអារម្មណ៍ ទៅនឹងហ្គេមផង និងត្រូវបានកាស ក្ដោបត្រចៀកផង។ យ៉ាងណាមិញ HP បានអះអាងថា កុំឲ្យអ្នកលេងហ្គេម បារម្មណ៍អី ដោយកាសស៊េរីថ្មីរបស់ខ្លួន នឹងដោះស្រាយបញ្ហាក្ដៅត្រចៀក របស់អ្នកលេងហ្គេមបាន។

HP ដែលជាម្ចាស់គ្រប់គ្រងម៉ាក Omen ជាម៉ាកមួយ ដែលផលិតកុំព្យូទ័រ និងឧបករណ៍សម្រាប់ Gamer ទើបនឹងប្រកាស ចេញនូវកាស Gaming ថ្មីមួយ ក្នុងព្រឹត្តិការណ៍ Gamescom កាលពីម្សិលមិញនេះ ជាមួយនឹងរចនាបទ ប្លែកគ្រាន់បើដែរ ដែលនឹងជួយច្រើន ទៅដល់អ្នកចូលចិត្តលេងហ្គេម នៅលើកុំព្យូទ័ររាប់សិបម៉ោង។ កាសថ្មីនេះ មានឈ្មោះហៅជាផ្លូវការថា HP’s Omen Mineframe Headset ត្រូវបានរចនាឡើង ជាមួយនឹងតួលោហៈ មានទម្ងន់ស្រាល លាយជាមួយនឹងស្បែក និងសាច់ក្រណាត់ ពណ៌ខ្មៅ អមជាមួយនឹងភ្លើងពណ៌ អមសងខាង ជាប្រភេទ RGB អាចប្ដូរពណ៌ តាមចិត្តចង់ ឬលេងពណ៌ទៅតាមការកំណត់ នៅពេលលេងហ្គេមជាដើម និងអាចធ្វើការផ្លាស់ប្ដូរ ទំហំទៅតាមក្បាល។

 

 

កាសថ្មីនេះមានសមត្ថភាពក្នុងការផលិតសម្លេងកម្រិត 7.1 Surround Sound ល្អបំផុត សម្រាប់ការលេងហ្គេម មិនថានៅលើម៉ាស៊ីន Laptop ឬ Desktop ឡើយ ព្រមជាមួយនឹងប៊ូតុងបង្វិល ជាប់តួកាសស្រាប់ ដែលអាចបន្ថយ និងតម្លើងសម្លេង តាមការចង់បានពុំចាំបាច់ ចុចបញ្ជាពីកុំព្យូទ័រ។ លក្ខណៈពិសេសដែលធ្វើឲ្យ Omen Mineframe មានភាពលេចធ្លោ ក្នុងទីផ្សារគឺសមត្ថភាព ដែលមិនធ្វើឲ្យត្រចៀកអ្នក ប្រើប្រាស់ក្ដៅហ្នឹងតែម្ដង ដោយ HP អះអាងថា ខ្លួនប្រើប្រាស់បច្ចេកវិទ្យា Active Earcup Cooling ដោយប្រើប្រាស់មេដែក ដែលប្រើប្រាស់ ថាមពលអគ្គិសនី ដែលអាចបញ្ចេញជាតិត្រជាក់ ដើម្បីបន្ថយកម្ដៅស្លឹកត្រចៀក បានយ៉ាងប្រសើរ ធានាថាអាចអង្គុយលេង ហ្គេមបានរាប់សិបម៉ោងតែម្ដង។

យ៉ាងណាក៏ដោយកាសនេះ មិនមែនជាកាសឥតខ្សែនោះទេ វាប្រើប្រាស់ឌុយ USB ដើម្បីដំណើរការ សម្រាប់ បញ្ជូនទិន្នន័យសម្លេង ក៏ដូចជា Mic និងកម្លាំងភ្លើង ដើម្បីបញ្ចេញពន្លឺ មិនមែនកាសគ្មានខ្សែ ឡើយ។ HP’s Omen Mineframe នឹងចេញលក់ នៅខែកញ្ញាខាងមុខនេះឯង ក្នុងតម្លៃត្រឹមតែ 199$ ប៉ុណ្ណោះ ដោយប្រិយមិត្តចូលចិត្ត លេងហ្គេមរាប់សិបម៉ោង ឬវ៉ៃហ្គេម ដាច់យប់អាចពិចារណាបាន តែដើម្បីកាន់តែច្បាស់ គួរតែរង់ចាំមើលវីដេអូ Review សិនទៅ ចាំទិញក៏បាន អាចថាវានៅមានចំនុច មួយចំនួនតូច ដែលអ្នកមិនសូវ ជាពេញចិត្តជាដើម។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ