CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Gboard ទទួល​បាន​ការ​ទាញ​យក​សរុប​មួយ​ពាន់​លាន​នាក់​ក្នុង Play Store!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Gboard គឺជាកម្មវិធីក្ដារចុចមួយដែលមានអ្នកប្រើប្រាស់ទាំងក្នុង ប្រព័ន្ធប្រតិបតិ្តការ Android និង iOS ពេញនិយមប្រើប្រាស់ ដោយសារវាមានភាព ងាយស្រួលក្នុងការ វាយអក្សរ និងថែមទាំងមាន មុខងារពិសេសមួយចំនួន ផងដែរ។ នាពេលឥឡូវនេះ ដោយសារតែភាពល្បីល្បាញរបស់វា ទើបធ្វើអោយកម្មវិធី របស់ក្រុមហ៊ុន Google មួយនេះ ទទួលបានចំនួនទាញយកសរុប ដល់ទៅមួយពាន់លាននាក់ ឯណោះនៅលើ Play Store ដែលពិត ជាច្រើនមែនទែន។

កម្មវិធីក្ដារចុច Gboard នេះ បានដាក់ចេញ អោយទាញយកមកប្រើប្រាស់ដំបូង គឺក្នុងឆ្នាំ 2016 ហើយវាមាននៅលើប្រព័ន្ធ ប្រតិបត្តិការ iOS មុន ប្រហែលកន្លះឆ្នាំ ទើបវាមាននៅលើ Android ប៉ុន្ដែទោះជាយ៉ាងណា នាពេលឥឡូវនេះ នៅលើ Play Store មានចំនួនទាញយកសរុប ច្រើនជាងឆ្ងាយណាស់។ ក្នុងពេលបច្ចុប្បន្ននេះ មិនមានកម្មវីធីច្រើនឡើយ ដែលមានចំនួនទាញយក ដល់ទៅមួយពាន់លាននាក់ នៅលើ Google Play Store ដោយមានដូចជា កម្មវិធី Skype, Facebook Messenger, Instagram និង Google Photos ប៉ុណ្ណោះ ហើយនាពេលថ្មីៗនេះកម្មវិធី Gboard ក៏ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីនេះផងដែរ។ ប្រសិនបើអ្នកមិនទាន់ សាកល្បងកម្មវិធីក្ដារចុច Gboard ទេ អ្នកអាចសាកល្បង ប្រើប្រាស់វា ដោយវាអាចជំនួសកម្មវិធី ក្តារចុចដែលអ្នក កំពុងប្រើ ផងក៏ថាបាន។ កម្មវិធី Gboard នៅលើប្រព័ន្ធប្រតិបតិ្តការ Android អាចអោយអ្នកជ្រើសរើស ឬផ្លាសប្ដូរ ភាសាបានច្រើន រួមទាំង ភាសាខ្មែរផងដែរ ដោយនៅក្នុង iOS វាមានការខ្វះខាត មុខងារមួយចំនួន ដូច្នេះវាប្រើប្រាស់លើ Android បានល្អជាង។

 

***សម្រាប់ទៅកន្លែងទាញយកកម្មវិធីក្ដារចុច Gboard៖ App Store | Google Play Store

សរុបមក កម្មវិធីក្ដារចុចរបស់ក្រុមហ៊ុន Google មួយនេះ គឺពិតជាងាយស្រួលក្នុងការ ប្រើប្រាស់ ហើយអ្នកក៏អាចផ្លាស់ប្ដូរ រូបរាងរបស់វាតាមចិត្ត របស់អ្នកផងដែរ ដូច្នេះបើសិនជាមិត្ត អ្នកអានមិនទាន់ ដែលបានប្រើប្រាស់ វាទេ អ្នកគួរតែសាកល្បង ប្រើមើល ដោយសារវាមិនគិតថ្លៃ នោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម