CAMBO REPORT

Popup Advertising5 seconds

LG CLOi SuitBot គ្រឿង​យន្ត​ពាក់​ជាប់​ខ្លួន​ថ្ងៃ​អនាគត បាន​ដាក់​ឲ្យ​ប្រើ​ខ្លះ​ៗ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា ក៏ដូចជាតម្រូវការទីផ្សារពិភពលោកកាន់តែមាន ភាពប្រកួតប្រជែង ដូច្នេះការផ្គត់ផ្គង់ត្រូវតែមាន ភាពប្រសើរឡើងផងដែរ ដោយបច្ចុប្បន្នមាន រោងចក្រជាច្រើន បានប្រើប្រាស់គ្រឿងយន្ត សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារ ហើយខ្លះក៏ប្រើលាយ ជាមួយនឹងកម្លាំង មនុស្សជាដើម ដោយសារតែគ្រឿងយន្ត ឬមនុស្សយន្ត នៅមានកម្រិត។ ពេលនិយាយដល់ មនុស្សយើង យើងអាចនឹងគិតដល់ ពពួកគ្រឿងចក្រវៃឆ្លាត មានច្រើនសណ្ឋាន និងខ្លះមានរាងដូច មនុស្សជាដើម តែមិនទាំងអស់នោះទេ ព្រោះថា LG បានអភិវឌ្ឍន៍គ្រឿងយន្តថ្មី ដែលយើងធ្លាប់តែឃើញ នៅក្នុងខ្សែភាពយន្ត និងវីដេអូហ្គេម ប៉ុណ្ណោះ តែនៅពេលនេះ LG បានលូកដៃចូលហើយ។

បើនិយាយអំពីការផលិតមនុស្សយន្ត LG មិនសូវជាមានភាពល្បីល្បាញ ប៉ុន្មាននោះទេ តែក្រុមហ៊ុននេះ ក៏បានខិតខំផលិត និងអភិវឌ្ឍន៍នូវគ្រឿងយន្ត ជាច្រើនផងដែរ និងរហូតបានកំពុង ធ្វើតេស្ដសាកល្បង និងអភិវឌ្ឍន៍បន្ថែម ជាមួយនឹងឧបករណ៍វៃឆ្លាតពាក់ ជាប់ខ្លួន មួយកំណាត់ខាងក្រោម មានឈ្មោះហៅថា CLOi SuitBot បង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ IFA 2018។ វាមិនមែនជាមនុស្សយន្ត ដែល LG បង្កើតឡើងសម្រាប់ ជំនួសការងារមនុស្សនោះទេ ផ្ទុយទៅវិញ វាគឺជាគ្រឿងយន្ត ពាក់ជាប់ខ្លួនវៃឆ្លាត ជួយសម្រួលទៅដល់មនុស្សទៅវិញ មានន័យថាពាក់វាដើម្បី ផ្ដល់នូវបទពិសោធន៍ធ្វើការ កាន់តែប្រសើរជាងមុន ព្រោះវាក៏មានខួរក្បាល AI ផងដែរ។

CLOi SuitBot បើកសិទ្ធិ និងផ្ដល់អាទិភាពទៅដល់អ្នកប្រើប្រាស់នូវកម្លាំង ប្រសើរជាងមុន ដោយអាចឲ្យអ្នក ពាក់ប្រើប្រាស់វាអាចឈរ ដោយពេញកម្លាំងបានយូរ ដើរបានចម្ងាយឆ្ងាយ ជាមួយនឹងការលើកធ្ងន់ៗ។ ជាក់ស្ដែងបច្ចុប្បន្នបើយោងតាម ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន LG បានដាក់ឲ្យបុគ្គលិកមួយចំនួន របស់ខ្លួនពាក់វាប្រើប្រាស់ខ្លះៗ ហើយនៅតាមរោងចក្រ និងឃ្លាំងទំនិញធំៗ ដោយអមមកជាមួយនឹង ខួរក្បាល AI ទៀតនោះ CLOi SuitBot អាចដឹងអំពីរបៀបដើរ របស់អ្នកប្រើប្រាស់ និងមានសមត្ថភាពធ្វើការ សិក្សាទៅលើបរិស្ថាន នៅជុំវិញខ្លួន និងជម្រុញកម្លាំង បន្ថែមទៀតផង។

ឧបករណ៍ពាក់ដើម្បីធ្វើការ CLOi SuitBot របស់ LG មួយនេះ មិនមែនសម្រាប់ទីផ្សារ អ្នកប្រើប្រាស់ទូទៅនោះទេ វាមានគោលដៅសម្រាប់អ្នក ធ្វើការនៅរោងចក្រ ឬទីតាំង ឃ្លាំងទំនិញធំៗប៉ុណ្ណោះ ដែលវាអាចនឹងចេញលក់ នាថ្ងៃអនាគតដោយ LG ផ្ទាល់ តែមិនដឹងថាថ្ងៃណានោះទេ ព្រោះ LG មិនបានបង្ហើបសោះឡើយ ដូច្នេះកុំរំពឹងថា វាអាចនឹងមានលក់សម្រាប់ ប្រើប្រាស់ផ្ទាល់ខ្លួន តែអនាគតអាចនឹងមាន ឧបករណ៍ពាក់ជាប់ខ្លួន ស្រដៀងនេះ ដែលអាចយកទៅ ប្រើប្រាស់ជាមួយមនុស្សពិការ ឬចាស់ជរាក៏ថាបាន ដែលវានឹងមានទំហំតូច និងមានភាពងាយស្រួល ក្នុងការប្រើប្រាស់ ពិសេសរឹតតែមាន ភាពឆ្លាតវៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ