CAMBO REPORT

Popup Advertising5 seconds

ស្វែងយល់ពី​អត្ថប្រយោជន៍​ព្រះ​ច័ន្ទ សម្រាប់​ផែនដី​យើង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ព្រះច័ន្ទគឺជាដុំថ្មដ៏ធំ​មួយ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​អាច​ហៅ​ថា​ភព​មួយ​ដែរ ដែល​យើង​តែង​តែ​ឃើញ​វា ជា​ធម្មតា​ឃើញ​នៅ​ពេល​យប់ ប៉ុន្តែ​ជួន​កាល​ពេល​ថ្ងៃក៏​ឃើញ​ដែរ និងមានពណ៌ប្រែប្រួលតាមកាល ដូចជា បើឃើញនៅពេលថ្ងៃវាមានពណ៌ស, ពេលយប់​ពណ៌ទឹក​ក្រូច, ពេលច័ន្ទគ្រាសមានពណ៌ក្រហម -ល-។ ជាទូទៅយើងដឹងយ៉ាងច្បាស់ថា ព្រះច័ន្ទជាភពមួយ ដែលនៅ​ជិត​ភពផែនដីយើង​ជាង​គេ និងធ្វើដំណើរជុំវិញផែនដីយ៉ាងទៀតទាត់ផងដែរ ដើម្បីរក្សារគន្លងនៃរង្វិលជុំវិញប្រព័ន្ធព្រះអាទិត្យ ឲ្យមានភាពប្រក្រតី និងផ្ដល់​ជា​អត្ថប្រយោជន៍យ៉ាងច្រើនដល់ផែនដី ចុះប្រិយមិត្តដឹងទេថា ក្នុងមួយឆ្នាំៗ ព្រះច័ន្ទបានធ្វើដំណើរឃ្លាតចេញឆ្ងាយពីផែនដី ១.៥ អ៊ីញ​បន្ដិច​ម្ដងៗ ហើយនៅរាប់ពាន់លានឆ្នាំទៀត ព្រះច័ន្ទគឺមិនមែននៅក្បែរផែនដីទៀតនោះទេ អញ្ចឹងថ្ងៃនេះ យើងនឹងស្វែងយល់​ត្រួសៗ​ថា តើព្រះច័ន្ទមានអត្ថប្រយោជន៍អ្វីខ្លះដល់ផែនដីយើង? ចុះប្រសិនបើបាត់ព្រះច័ន្ទភ្លាមៗ នៅពេលនេះ ផែនដីយើងនឹង​មាន​បញ្ហា​អ្វីខ្លះ?



1.    ព្រះច័ន្ទផ្ដល់ពន្លឺនៅពេលយប់


ចំណុចនេះប្រហែលជាមិនសូវសំខាន់ប៉ុន្មាននោះទេ ព្រោះបច្ចុប្បន្ននេះទីក្រុងរបស់យើង មានពន្លឺអំពូលអគ្គិសនីគ្រប់ទីកន្លែង មិន​ងងឹត​ពិបាកនោះទេ។ ប៉ុន្តែប្រសិនបើបំភ្លេចអំពីអំពូលអគ្គិសនីតែបន្ដិចនោះ យើងនឹងឃើញអត្ថប្រយោជន៍ ថា​ពន្លឺព្រះច័ន្ទ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ព្រោះនៅក្នុងពេលរាត្រីព្រះច័ន្ទគឺជាភពដែលមានពន្លឺខ្លាំងជាងគេមកលើផែនដី ដែលភ្លឺជាងផ្កាយនានា និង​ភព Venus ដល់ទៅ ១៤,០០០ ដងឯណោះ។ ពន្លឺព្រះច័ន្ទបានផ្ដល់ឲ្យនូវ៖ វីតាមីន D ដល់រាងកាយរបស់យើង, អរម៉ូនអង់ដូហ្វីន, និង​អុកស៊ីត​នីទ្រីក ដែលមានសារៈប្រយោជន៍ដល់សម្ពាធឈាមរបស់យើង។ លើសពីនេះ ពន្លឺព្រះច័ន្ទក៏ជួយដល់ផ្នែករដូវ របស់ស្ដ្រីភេទ និង​ជួយ​សម្រួលកាត់បន្ថយបង្ហាញស្ដ្រេស ហើយចំណែកឯភាវរស់ នៅក្នុងសមុទ្រជាច្រើន ក៏ត្រូវការពន្លឺព្រះច័ន្ទដើម្បីបន្ដរពូជផងដែរ។



2.    ព្រះច័ន្ទបង្កើតទឹកនាច និងទឹកជោរ


ចំណុចនេះ ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់លឺ និងបានឃើញរួចមកហើយថា នៅតាមឈូងសមុទ្រ ភាគច្រើនគឺទឹកវានឹង​ឡើង​មក​ដល់ច្រាំង នៅពេលយប់ដែលគេហៅថា ទឹកជោរ ចំណែកឯពេលថ្ងៃជាទូទៅ ទឹកនឹងស្រកចុះហៅថា ទឹកនាច ករណីនេះ មិនមែន ១០០% នោះទេ ប៉ុន្តែជាទូទៅគឺវាត្រឹមត្រូវ។ មូលហេតុនេះគឺងាយយល់ទេ ព្រោះព្រះច័ន្ទគឺជាភពមួយ ដែលមានទំនាញ​ជាមួយ​ផែន​ដី​ផង​ដែរ ប៉ុន្តែវាមិនអាចទាញខ្លាំងលើសនោះទេ (មិនអាចទាញវត្ថុរឹងឲ្យអណ្ដែតបានឡើយ) អញ្ចឹងការទាញរបស់វាគឺមាន​តែ​វត្ថុរាវ​ប៉ុណ្ណោះ ដូចនេះវត្តមានរបស់ព្រះច័ន្ទ គឺអាចធ្វើឲ្យទឹកនៅតំបន់នោះឡើងបាន លើសពីនេះ ព្រះច័ន្ទក៏មានតួនាទី ក្នុងការ​បង្កើត​ជា​ទឹក​រលក​ផងដែរ នៅពេលវាធ្វើដំណើរជុំវិញផែនដី។



3.    ទំនាញព្រះច័ន្ទ និងផែនដី


នេះគឺជាចំណុចធំជាងគេ ហើយក្នុងនេះក៏មានចំណុចតូចជាច្រើនសម្រាប់ស្វែងយល់ ទីមួយគឺលំនឹងនៃភព, ទីពីរគឺ​ទំនាញ​បង្កើត​ជាថ្ងៃ​និងយប់, ទីបីគឹគ្រោះធម្មជាតិរាប់ពាន់នៅពេលដែលគ្មានព្រះច័ន្ទ ហើយក៏មានចំណុចបញ្ហាជាច្រើនទៀត ដែលមិនអាចនឹង​បក​ស្រាយ​អស់។



•    បច្ចុប្បន្ននេះ ភពផែនដីកំពុងរង្វិលជុំវិញខ្លួនឯង មិនមែនត្រង់ទៅជាមួយប៉ូលជើង និងត្បូង ១០០% នោះទេ ពោលគឺវា​កំពុង​រង្វិល​រៀងលំអៀងបន្ដិច ដូចជានៅលើភូគោលអញ្ចឹង។ នេះក៏ដោយសារតែទំនាញរបស់ព្រះច័ន្ទផងដែរ ដែលទាញឲ្យផែនដី​រង្វិល​នៅ​ក្នុង​ទំហំ​មុំ ២៣.៥ ដឺក្រេយ៉ាងមានលំនឹងល្អ។ ប៉ុន្តែប្រសិនបើគ្មានទំនាញនេះទេ ភពផែនដី នឹងវិលមិនមានលំនឹងល្អនោះឡើង ដោយការរង្វិលជុំវិញខ្លួនឯង អាចនឹងក្រលាប់ចាក់ចន្លោះពី ១០ ទៅ ៤៥ ដឺក្រេ មិននឹងនរឡើយ។



•    ព្រះច័ន្ទបានធ្វើដំណើរជុំវិញផែនដី និងទាញផែនដីពីព្រះអាទិត្យ ធ្វើឲ្យផែនដីមានរង្វិលជុំបានយ៉ាងទៀតទាត់។ ដូចយើង​បាន​ដឹង​ថា ផែនដីរង្វិលជុំវិញខ្លួនឯងរយៈពេល ២៤ ម៉ោងក្នុងមួយជុំ ដែលបង្កើតជាថ្ងៃ និងយប់ យ៉ាងទៀតទាត់ ប៉ុន្តែប្រសិន​បើ​គ្មាន​ទំនាញ​របស់​ព្រះច័ន្ទទេនោះ ផែនដីនឹងវិលលឿនខ្ញាល់តែម្ដង ដូចជាភពឯទៀតអញ្ចឹង គឺវាអាចលឿនជាងនេះ ៣ ទៅ ៤ ឯណោះ អញ្ចឹង​ក្នុង​មួយ​ថ្ងៃ (រង្វិលមួយជុំផែនដី) អាចនឹងមានរយៈពេល ៦ ទៅ ៨ ម៉ោងប៉ុណ្ណោះ។ ការរង្វិលលឿនបែបនេះ នឹងបង្ករឲ្យខ្យល់លើផែនដី អាច​មានល្បឿនដល់ ៤៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបោកបក់ដូចជាព្យុះអញ្ចឹង ធ្វើឲ្យជីវិតនៅលើភពដី ដូចជាសត្វស្លាប និង​រុក្ខជាតិ​ធំៗ មិនអាចរស់នៅបានឡើយ ចំណែកទឹកសមុទ្រនឹងបោកបក់កំទេចតំបន់ឈូងសមុទ្រជាមិនខាន។ 



•    ម្យ៉ាងទៀត ទំនាញរបស់ព្រះច័ន្ទ ក៏បានបង្កើតទៅ​ជា​រដូវ​ផ​ងដែរ។ ដោយការទំនាញទឹកជោរ និងទឹកនាចរបស់ព្រះច័ន្ទ បាន​រក្សាឲ្យ​ទឹកត្រជាក់នៅតំបន់អាកទិច និងទឹកក្ដៅនៅតំបន់ត្រូពិច មានស្ថេរភាពល្អ អញ្ចឹងវាក៏បង្កើតទៅជារដូវ ៤ ក្នុងមួយឆ្នាំ​យ៉ាង​ទៀង​​ទាត់ផងដែរ។ ប៉ុន្តែប្រសិនបើគ្មានព្រះច័ន្ទនោះទេ អាកាសធាតុនឹងខុសប្រក្រតីតែម្ដង តំបន់ដែលក្ដៅ និងឡើងក្ដៅខ្លាំង ចំណែក​តំបន់ត្រជាក់ គឺត្រជាក់ខ្លាំង មិនអាចធ្វើឲ្យខ្យល់ម៉ូសុងបក់ពីតាមទិសដៅដូចបច្ចុប្បន្ននេះ និង​បង្កើត​ជារដូវ​ទៀង​ទាត់​បាន​ទេ ហើយវាក៏អាចធ្វើឲ្យផែនដីក្លាយជាភពពោពេញដោយទឹកកក ដូចកាលពីជំនាន់ Ice Age កាលពី ២.៦ លានឆ្នាំមុនផងដែរ។ 



អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិ និងអត្ថប្រយោជន៍​ត្រួស​ៗអំពីព្រះច័ន្ទ ដែលបានផ្ដល់មកលើផែនដីយើងដោយប្រយោល មិន​ឲ្យ​យើង​មិនដឹងខ្លួននោះទេ ប៉ុន្តែព្រះច័ន្ទគឺជាភពមួយ ដែលជួយឲ្យភពផែនដីខុសពីភពដទៃទៀត អាចមានលំនឹងល្អ, ធ្វើឲ្យល្បឿនរ​ង្វិល​ជុំ​យឺត បង្កើតជាថ្ងៃនឹងយប់ទៀងទាត់, បង្កើតជារដូវ, ពិសេសគឺដំណើរការល្អនៅក្នុងគន្លងនៃប្រព័ន្ធព្រះអាទិត្យ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: What.if & Tech Insider Tag: វិទ្យាសាស្ត្រ