CAMBO REPORT

Popup Advertising5 seconds

Dell Latitude 7390 2-in-1 ជម្រើស​ដ៏​ល្អ​សំរាប់​អ្នក​ជំនួញ​វៃ​ឆ្លាត ជា​មួយ​នឹង​មុខ​ងារ​សម្បូរ​បែប​ជា​ច្រើន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សំរាប់អ្នកធ្វើជំនួញដែលមានភាពមមាញឹកខ្លាំង ជាមួយការងារនិងត្រូវចេញក្រៅ ជួបអតិថិជនជាប្រចាំអាចជ្រើសរើសយក Dell Latitude 7390 2-in-1 របស់ក្រមហ៊ុន Dell បានដែលថ្មរបស់វាអាចប្រើប្រាស់បានលើសពី 10 ម៉ោង និងមាន CPU Core i5-8250U ជំនាន់ទី 8 ក្នុងល្បឿនដំណើរការ 1.6GHz។

 

 

Latitude 7390 2-in-1 ដែលមានអេក្រង់ទំហំ 13.3 អ៊ីញ Touch Screen បត់បាន 360 ដឺក្រេនេះផ្តល់រូបភាព ត្រជាក់ភ្នែកកំរឹត Full HD (1920 x 1080) pixels អាចប្រើប្រាស់បានកាន់តែ ជក់ចិត្តជាមួយនឹងប៊ិច (PN557W Dell Active Pen) ដែលអាចគូសវាសយ៉ាងរលូន និងត្រឹមត្រូវនៅលើអេក្រង់។

 


បន្ថែមពីនេះទៀតវាធ្វើឲ្យអ្នក ធ្វើជំនួញចល័តកាន់តែ ពេញចិត្តនិងទុកចិត្តលើ វាដោយការដំណើរការលើប្រព័ន្ធប្រតិបត្តិការWindow 10 Pro ទន្ទឹមនឹងការផ្តល់នូវ សុវត្ថិភាពក្នុងការរក្សា ទិន្នន័យជាមួយ នឹងមុខងារ Fingerprint និង face-recognition camera សំរាប់ធ្វើការចាក់សោរ (Log in) មុននឹងអាចចូលទៅប្រើប្រាស់បាន។

 


និយាយអំពីផ្នែកសងខាង របស់ម៉ូឌែល Latitude 7390 2-in-1 នេះវិញមានរន្ធសំរាប់ភ្ជាប់ ទៅនឹងគ្រឿងបន្លាស់ផ្សេងៗ គឺផ្នែកខាងឆ្វេងរបស់វាមានរន្ធ Thunderbolt 3/USB-C ពីរ ដែលមានតួនាទីសំរាប់ដោត បង្ហាញរូបភាព (DisplayPorts) ផងនិងអាចដោតសាកថ្មបានផង, រន្ធ HDMI និង រន្ធ SmartCard។ ក្រឡេកមកមើលផ្នែកខាងស្តាំ របស់វាវិញមានរន្ធសំឡេង Audio jack, MicroSD card, ប៊ូតុងតំឡើងនិងបន្ថយសំឡេង និងStart/Shut Down ប៊ូតុង។ ចំនែកក្តារចុចbacklit keyboard របស់វាវិញគឺកាន់តែស្រួល ប្រើនៅពេលវាយអត្ថបទ ទោះជាប្រើនៅទីងងឹត ក៏មិនជាបញ្ហាដែរដោយសារ វាមានពន្លឺនៅលើក្តាចុចភ្លឺល្មមអាចអ្នកប្រើមើលឃើញ key ចុចបានយ៉ាងច្បាស់។

 


ផលិតផលអេឡិចត្រូនិចមួយនេះ កំពុងទទួលបានការគាំទ្រខ្លាំង សំរាប់ឆ្នាំ 2018 នេះ ហើយវាក៏មានដាក់លក់ដែរ នៅក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលមានក្រុមហ៊ុនអាណាណាកុំព្យូទ័រជាតំណាងចែកចាយពីក្រុមហ៊ុន Dell EMC ។ ពិសេសទៅទៀតនោះវាមានការធានាជូនរយៈពេល 3ឆ្នាំលើ Hardware ពីក្រុមហ៊ុន Dell EMC។

 


សំរាប់តម្លៃនិងព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនង ក្រុមហ៊ុនអាណាណាកុំព្យូទ័រដោយផ្ទាល់តាម រយៈលេខ 023 211 543 ដែលមានអាសយដ្ឋាន អាគារលេខ 95 មហាវិថីព្រះនរោត្តម (ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ)។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: AnAnA Computer Tag: កុំព្យូទ័រ