CAMBO REPORT

Popup Advertising5 seconds

រថយន្ដ Hyundai Elantra ២០១៩ កាន់​តែ​ស្អាត និង​ប្រព័ន្ធ​ទំនើប​ខ្ពស់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT


Hyundai Elantra ២០១៩ គឺជារថយន្ដខ្នាត Sedan មានទ្វារ ៤ ដែល​ភ្ជាប់​មក​ជាមួយ​បច្ចេក​វិទ្យា​ទំនើបៗ​ច្រើន រូបរាង​ទាន់​សម័យ និង​មាន​ម៉ាស៊ីន​ស៊ីសាំង​តិច​ផ​ង​ដែរ។ សម្រាប់​ជំនាន់​ទី ៦ ក្រុមហ៊ុន Hyundai បាន​ចាប់​ផ្ដើម​ធ្វើការ​កែ​ប្រែ​ចំណុច​មិន​ល្អ​មួយចំនួនធំ និង​ធ្វើឲ្យ Hyundai Elantra ២០១៩ មើលទៅកាន់តែកាច ហើយកម្លាំងម៉ាស៊ីនក៏បានបន្ថែមខ្លាំងផងដែរ។

ចង្កៀងមុខក្រោយរបស់ Hyundai Elantra គឺត្រូវបានបំពាក់នូវ LED ខ្សែឆ្នូត ជាប្រភេទ Limited ដូចជារថយន្ដ Sport អញ្ចឹង ហើយ​ក៏មិនងាយមាននៅលើរថយន្ដ Sedan ដែរ។ សម្រាប់​ចង្កៀង​មុខ វាត្រូវបានបំពាក់នូវចង្កៀងគុជចំនួន ៤ គ្រាប់​អាចបើក​ហ្វា​បាន​ច្បាស់ អមនឹង LED សម្រាប់ដេមី។ ផ្នែកជើងក្រោម វាត្រូវបានបំពាក់យ៉ាន់ទំហំ ១៦ អ៊ីញសម្រាប់កង់មុខ និង ១៧ អ៊ីញ​សម្រាប់​កង់​ក្រោយ ជាលោហៈអាឡយ រចនាផ្កាយនៅខាងក្នុង និងរាយកងចក្រនៅខាងក្រៅ។

កម្លាំងម៉ាស៊ីនរបស់ Elantra ២០១៩ វាត្រូវប្រើម៉ាស៊ីន MPI Atkinson Cycle Engine ទំហំ ២.០ លីត្រមានកម្លាំងម៉ាស៊ីន ១៤៧ កម្លាំង​សេះ ជាមួយរង្វិលជុំ ៦,២០០ rpm និងមានកម្លាំងបង្វិល ១៣២ ហ្វីតផោន ជាមួយរង្វិលជុំ ៤,៥០០ rpm។ ម៉ាស៊ីន​របស់​វា​ត្រូវ​បាន​បំពាក់​ប្រអប់​លេខ​ចំនួន ៧ លេខ​ដៃ ប៉ុន្តែវា​ក៏​មាន​ប្រភេទ​ម៉ាស៊ីន ១.៦ លីត្រ​តូច​ជាង​នេះ​ផងដែរ និងមានលេខ ៦។

Hyundai Elantra បានប្រើប្រាស់អេក្រង់ទំហំ ៨ អ៊ីញខាងមុខ ដែលប្រើប្រាស់សម្រាប់មើលមុខងារសំខាន់ៗជាច្រើន ដូចជា​អាច​ប្រើ​ប្រាស់ Android Auto ដើម្បីកំសាន្ដដូចជាថេប្លេត Android នៅលើរថយន្ដ និងមើលទិសដៅ, ព័ត៌មានអំពីចរាចរណ៍, ដំណឹងភ្លាមៗ​អំពី​គ្រោះ​ថ្នាក់ និងការប្រុងប្រយ័ត្ន, ពិសេសវាក៏មាន Apple CarPlay នៅក្នុងនោះផងដែរ។

រថយន្ដ Hyundai Elantra ២០១៩ នឹងចេញលក់នៅចុងឆ្នាំនេះ ដែលតម្លៃរបស់វានៅមិនទាន់ប្រកាសចេញនៅឡើយទេ យ៉ាងណាមិញ រថយន្ដខ្នាត Sedan វាមិនសូវថ្លៃដូចពពួក SUV, រថយន្ដ Pickup និងរថយន្ដ Sport ឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត