CAMBO REPORT

Popup Advertising5 seconds

HTC Vive និង Vive Pro ពុំ​ចាំបាច់​ដោត​ខ្សែ​ទៅ​កុំព្យូទ័រ​ដើម្បី​ប្រើ​ទៀត​ឡើយ គឺ​ប្រើ​ឥត​ខ្សែ​តែ​ម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នឧបករណ៍ VR មានច្រើនម៉ាក និងម៉ូឌែល ដោយក្នុងនោះបើយើងមើលទៅលើ Gear VR របស់ Samsung ឬក៏ឧបករណ៍ VR របស់ក្រុមហ៊ុន Google ឬ Lenovo គឺអាចប្រើប្រាស់បាន ដោយពឹងផ្អែកទៅលើអេក្រង់ របស់ស្មាតហ្វូន និងប្រើប្រាស់អេក្រង់ផ្ទាល់ ដែលមានស្រាប់ នៅក្នុងឧបករណ៍ VR នោះ។ យ៉ាងណាមិញ សម្រាប់ VR កំពូលៗ រួមមានដូចជា HTC Vive និង Oculus Rift វិញ គឺតម្រូវឲ្យយើងភ្ជាប់ខ្សែរញ៉េរញ៉ៃច្រើន ទៅកាន់កុំព្យូទ័រ ដែលមានក្រាហ្វិចខ្លាំង ដើម្បីដំណើរការបាន ដែលវាមើលទៅ មិនសូវជាផ្ដល់បទពិសោធន៍ល្អ ខ្លាំងប៉ុន្មានទេ សម្រាប់ការប្រើប្រាស់ ដោយយើងមិនអាចដើរ ទៅណាបានឆ្ងាយពីម៉ាស៊ីន ព្រោះខ្លាចដាច់ខ្សែ ឬរបូតជាដើម។

ចាប់ពីចុងឆ្នាំ 2018 នេះតទៅ ដំណោះស្រាយបានមកដល់ហើយ បើកសិទ្ធិឲ្យម្ចាស់ HTC Vive ទាំងអស់ទទួលបាននូវបទពិសោធន៍ ប្រើប្រាស់ឧបករណ៍ Virtual Reality កាន់តែប្រសើរឡើង ដោយពុំចាំបាច់ប្រើខ្សែ ដូចរាល់ដងឡើយ។ ជួបជាមួយនឹង Vive Wireless Adapter ជាដុំបំបែកថ្មី ដែលជួយច្រើនបំផុត ទៅដល់ ម្ចាស់ HTC Vive និង HTC Vive Pro ទាំងអស់ ព្រោះអ្នកអាចប្រើប្រាស់ ឧបករណ៍ VR បានឆ្ងាយពីម៉ាស៊ីន កុំព្យូទ័រដល់ទៅ 6 ម៉ែត្រ ដោយគ្រាន់តែចំនាយប្រាក់ ទិញត្រឹម 299$ ប៉ុណ្ណោះ។ Vive Wireless Adapter ប្រើប្រាស់បច្ចេកវិទ្យា WiGig តិចណូឡូជី មានល្បឿន 60Hz ដើម្បីបញ្ជូនទិន្នន័យទៅវិញទៅមក ដែលមានកម្រិត Latency តិចបំផុត ធ្វើឲ្យក្រាហ្វិចរត់បានរលូនល្អ ដូចប្រើខ្សែអញ្ចឹង។

 

 

ដើម្បីប្រើប្រាស់ Vive Wireless Adapter គឺត្រូវបំពាក់ជាប់ទៅនឹង HTC Vive និង Vive Pro និងត្រូវបំពាក់ Adapter មួយទៀតទៅកាន់កុំព្យូទ័រ ដោយសាកថ្មមួយពេញ អាចប្រើប្រាស់បាន 2 ម៉ោងកន្លះ តែសម្រាប់ម្ចាស់ Vive Pro ត្រូវទិញឧបករណ៍ជំនួយ បន្ថែមផ្សេងទៀត ដែលមានតម្លៃ 60$ ក្រៅ។ ដុំសម្រាប់ប្រើប្រាស់ឥតខ្សែនេះ បានចាប់ផ្ដើមបើកឲ្យកុម្ម៉ង់ទុកមុន នៅថ្ងៃទី 5 ខែកញ្ញាខាងមុខនេះឯង ដែលក្នុងនោះ HTC នឹងផ្តល់មកជាមួយនឹងការ ប្រើប្រាស់សេវាកម្ម Viveport ឥតគិតថ្លៃរយៈពេល 2 ខែផងដែរ ចំណែកថ្ងៃចេញលក់ ក្នុងទីផ្សារតែម្ដង នឹងធ្វើឡើងនៅចុងឆ្នាំនេះ តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ