CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន Google បាន​រចនា​កម្មវិធី Google Fit ឡើង​វិញ ពិត​ជា​ស្អាត​ជាង​មុន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Google Fit ជាកម្មវិធីសម្រាប់កត់ត្រា និងតាមដានអំពីសុខភាព របស់អ្នកប្រើប្រាស់ទាំងអស់គ្នា ដោយមុននេះបន្ដិច ក្រុមហ៊ុន Google បានដាក់បង្ហាញពីការរចនាថ្មី ឡើងវិញនៃកម្មវិធីមួយនេះ ដោយផ្អែកលើការ រចនាប្រភេទ “Material Design” ដែល Google កំពុងតែរចនាកម្មវិធីផ្សេងៗ ឡើងវិញ ជាបន្ដបន្ទាប់ផងដែរ។

ការរចនាថ្មីនេះ បានដាក់អោយអ្នកប្រើប្រាស់ទាំងអស់ ធ្វើការអាប់ដេត ជាផ្លូវការហើយ ដោយកំណែអាប់ដេតដ៏ធំមួយនេះ បានធ្វើអោយទម្រង់ របស់កម្មវិធី Google Fit កាន់តែមានស្រស់ស្អាត និងផ្ទាំង Background ភាគច្រើនបានផ្លាស់ប្ដូរ ទៅជាពណ៌សទាំងអស់ និងមានប៊ូតុងបញ្ជាសាមញ្ញ ជាងមុនថែមទៀត។ រូបតំណាងនៃកម្មវិធី ក៏ត្រូវបានជំនួស ដោយរូបបេះដូង ដែលមានពណ៌បួន ដូចទៅលើរូបតំណាង Google ផងដែរ ហើយឥឡូវនេះ មុខងាររាប់ជំហ៊ាន នឹងត្រូវបានជំនួសដោយ ពិន្ទុបេះដូង (Heart Points) វិញ។ មុខងារ Heart Points គឺជាពិន្ទុ ដែលអ្នកទទួលបានក្រោយ ពីពេលអ្នកបានបញ្ចេញកម្លាំង ដូចជាពេលធ្វើ លំហាត់ប្រាណ និងការរត់ ឬដើរផងដែរ។

 

***សម្រាប់ទៅកន្លែងទាញយក ឬអាបដោត Google Play Store | App Store

សរុបមក នេះជាការរចនាដ៏ស្រស់ស្អាតមួយ ដែលជាការរចនាបែប Material Design ដោយក្រុមហ៊ុន Google បានដាក់លើ ស្ទើរគ្រប់កម្មវិធី របស់ខ្លួនហើយ និងជាមួយការអាប់ដេតថ្មីនេះ មុខងាររាប់ជំហ៊ានក្នុង Google Fit ត្រូវបានជំនួស ដោយពិន្ទុបេះដូង “Heart Point” វិញផងដែរ។ សម្រាប់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS អ្នកត្រូវ តំឡើងកម្មវិធី Wear OS by Google ដើម្បីប្រើប្រាស់កម្មវិធី Fit មួយនេះបានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: App Store, Play Store Tag: កម្មវិធី-ហ្គេម