CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​លក្ខណៈ​សម្បត្តិ​មេម៉ូរី GDDR6 របស់ Samsung ដែល​បំពាក់​លើ​ក្រាហ្វិច​កំពូល​ថ្មីៗ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្នុងខែសីហានេះ ក្រុមហ៊ុន Samsung បាន​ទទួល​ផ្គត់ផ្គង់​អីវ៉ាន់​ខ្នាតធំ​មួយ​ផ្នែក​ទៀត​ហើយ គឺ​ពពួក VRAM ឬហៅ​ថា​វីដេអូរ៉េម នៅ​លើ​ក្រាហ្វិច​កាត បំពាក់​អមព័ន្ធជុំវិញនៃជីភីយូរបស់ក្រាហ្វិចក្រាម ដែលវាមានតួនាទីផ្ទុកទិន្នន័យដំណើរការក្រាហ្វិច។ ក្នុងឆ្នាំ ២០១៨ នេះ​ក្រុមហ៊ុន Samsung បានតម្លើងប្រភេទមេម៉ូរីនេះ ឡើងដល់ប្រភេទ GDDR6 ហើយ ដែលគេរំពឹងថា វាមានសមត្ថភាពខ្លាំង មាន​ល្បឿនបញ្ជូនទិន្នន័យលឿន ហើយក៏ជាជំនួយដល់ជីភីយូមួយផ្នែកធំផងដែរ ព្រោះជីភីយូឆ្នាំនេះ ប្រើប្រាស់ស្ថាបត្យកម្ម Turing ផ្ដោត​សំខាន់ទៅលើកិច្ចការប្លង់ 3D ខ្លាំង អញ្ចឹងវាក៏ទាមទារមេម៉ូរីល្អផងដែរ។



Samsung បានបង្ហាញថាមេម៉ូរី GDDR6 នេះគឺវាមានល្បឿនទូទៅ ១៤ ជីកាប៊ីតក្នុងមួយវិនាទី និងអាចឡើងដល់ ១៦ ជីកាប៊ីត​ឯណោះ និងល្បឿនបញ្ចូនទិន្នន័យ Bandwidth ៦៧២ ជីកាបៃក្នុងមួយវិនាទី និងមានទំហំមេម៉ូរី ១១ ជីកាបៃនៅលើក្រាហ្វិចកាត RTX 2080 Ti និងទំហំ ៨ ជីកាបៃនៅលើ RTX 2070 និង 2080។ ម្យ៉ាងវិញទៀត ប្រភេទមេម៉ូរីនេះ ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​តែ​ក្រាហ្វិច​កំពូលៗដំបូងប៉ុណ្ណោះ ដូចជា Quadro RTX និង RTX 2000 Series នេះ។ ក្រាហ្វិចនេះ វាមានសមត្ថភាព​ផ្ដោត​សំខាន់​លើ​ការ​បង្ហាញ​កម្រិតបង្ហាញរូបភាពដល់ 8K Ultra HD ទៅលើ Display ទូទៅ, ផ្នែក VR (Virtual Reality), ផ្នែក AR (Augmented Reality), និងផ្នែក AI (Artificial Intelligence) ផងដែរ។



GDDR6 ក្រុមហ៊ុន Samsung បានបំពេញដំណោះស្រាយទៅលើផ្នែកផ្ទុក ដោយវាអាចផ្ទេទិន្នន័យទៅមកបាននៅក្នុងល្បឿន ៥៦ ជីកាបៃ​ក្នុង​មួយវិនាទីក្នុងមេម៉ូរីមួយគ្រាប់ វាខ្លាំងជាង VRAM ប្រភេទ GDDR5 ប្រមាណ ៧៥% ក្នុងការប្រៀបធៀបផ្ទាល់។ ចំណែក​ឯ​ការ​ប្រើប្រាស់ថាមពលពីក្រាហ្វិចកាត ក៏វាស៊ីតិចជាងមុនផងដែរ ប្រមាណ ៣៥% ដែលសៀគ្វីរបស់វារចនាមក ប្រើថាមពលត្រឹមតែ ១.៣៥ វ៉ុលប៉ុណ្ណោះ។ ចំពោះទំហំ VRAM GDDR6 នេះគឺមានច្រើនទំហំមែនទែន ដោយយើងដឹងហើយថា នៅលើ RTX 2070 និង 2080 វាបំពាក់ទំហំ ៨ ជីកាបៃ និង RTX 2080 Ti មានទំហំដល់ ១១ ជីកាបៃ ប៉ុន្តែចំពោះក្រាហ្វិចខ្នាតធំៗដូចជាប្រភេទ Quadro RTX ក៏មានម៉ូឌែលដល់ទំហំ ៤៨ ជីកាបៃផងដែរ។



***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ