CAMBO REPORT

Popup Advertising5 seconds

MacBook Air តម្លៃ​ទាប​ដែល Apple ត្រៀម​ចេញ​ខាង​មុខ​នេះ នឹង​ប្រើ​ប្រាស់​ឈីប Quad Core!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

គ្រាន់តែលឺថាផលិតផល​របស់ Apple មាន​អ្នក​ខ្លះ​គិ​ត​ទៅ​លើ​តម្លៃ និង​មាន​អ្នក​ខ្លះ​គិត​ទៅ​លើ​គុណភាព ហើយ​ចំណែក​ឯ​ផលិតផល MacBook Air វិញ​ក៏​មិន​ធម្មតា​ដែរ ដោយ​ជំនាន់​មុនៗ មាន​តម្លៃខ្ពស់​ខ្លាំង​មែន​ទែន គ្រាន់​តែ​ម៉ូឌែល​ដែល​មាន​ប្រើ​កម្លាំង​ម៉ាស៊ីន​ល្មមៗ ក៏មានតម្លៃខ្ទង់ពាន់ដុល្លារដែរ។ ចុះចំណែកឯការសន្យាថា Apple នឹងបញ្ចេញ MacBook Air ដែលមានតម្លៃទាបឯណោះវិញ តើ​នឹង​មានកម្លាំងម៉ាស៊ីនយ៉ាងណា? 



ព័ត៌មាននៃការបញ្ចេញ MacBook Air ជាមួយតម្លៃទាបនេះ ត្រូវបានលេចធ្លាយតាំងពីចុងឆ្នាំ ២០១៧ មកម្ល៉េះ ប៉ុន្តែក្រុមហ៊ុន​បាន​ពន្យា​ពេល និងសុំការប្រកាសចេញជាមួយ iPhone ជំនាន់ថ្មីនៅខែកញ្ញានេះវិញ។ នេះគឺជាចុងខែសីហាហើយ អញ្ចឹងការមកដល់នៃ iPhone និង MacBook Air ជំនាន់ថ្មី គឺនៅមិនយូរនោះទេ ដូចនេះព័ត៌មានបែកធ្លាយក៏កាន់តែច្បាស់ហើយដែរ។



ចំណោះលក្ខណៈសម្បត្តិរបស់ MacBook Air តម្លៃទាបនេះ គឺវានឹងប្រើប្រាស់នូវអេក្រង់ទំហំ ១៣ អ៊ីញដែលជាម៉ូឌែលផ្នែកអ្នកជំនួញ ងាយ​ស្រួលយកតាមខ្លួន ជាមួយនឹងកញ្ចប់ម៉ាស៊ីន Entry-level ។ បើគ្រាន់តែកញ្ចប់ម៉ាស៊ីន Entry-level មានអ្នកខ្លះអាច​នឹង​គិត​ថា វាខ្សោយជាក់ជាមិនខាន ប៉ុន្តែថ្មីៗនេះ ព័ត៌មានមិនទាន់ផ្លូវការមួយបានបញ្ជាក់ហើយថា Apple បានប្រើប្រាស់ឈីបស៊ីភីយូ Quad Core ដែលស្ថិតនៅក្នុងស៊ីភីយូជំនាន់ទី ៨ របស់ Intel ហៅថា Kaby Lake-R Series ដូចនេះយើងអាចទុកចិត្តបានហើយ។



ម៉ូឌែលដែលនិយាយថា យើងអាចទុកចិត្តបាននោះ ព្រោះក្រុមហ៊ុននឹងមិនដាក់ឈីបស៊ីភីយូកម្រិតទាបឲ្យនោះទេ ព្រោះចំពោះស៊ីភីយូ Kaby Lake-R គឺពួកវាមានស៊ីភីយូចំនួន ៤ Core ទាំង​អស់ បើទោះជាស៊ីភីយូនោះមានឈ្មោះកន្ទុយ U ក៏ដោយ មិនថាប្រភេទ Core i5 ឬ Core i7 ឡើយ។ អញ្ចឹង វាប្រើឈីបមិនក្រោម Core i5 ឡើយ ហើយម្យ៉ាងទៀត ឈីបទាំងនេះ គឺវាមាន Core ច្រើន​ជាង​មុន មាន Memory Cache និងល្បឿនទូទៅលឿន ដែលអាចបំពេញតម្រូវការរបស់អ្នកបានច្រើន និងប្រើប្រាស់ថាមល​តិច​ជាង​ប្រភេទ H និង K ផងដែរ។

 

ក្រុមហ៊ុន Apple គ្រឿងនឹងចេញលក់ម៉ូឌែល MacBook Air ១៣ អ៊ីញនេះ នឹងមានចាប់តម្លៃ ១,២០០ ដុល្លារឡើងទៅ ដែល​សមរម្យ​ល្មម​សម្រាប់​អ្នក​ប្រើប្រាស់ ហើយថ្លៃជាងជំនាន់មុនបន្ដិចបន្ដួចប៉ុណ្ណោះ។ ដូចនេះក្រុមហ៊ុន Apple រំពឹងថា នឹងអាច​លក់​វា​ចេញ​ឲ្យ​បាន​ហោច​ណាស់​ក៏ ៨ លានគ្រឿងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ