CAMBO REPORT

Popup Advertising5 seconds

Fitbit Charge 3 ចេញថ្មី កាន់​តែ​វៃឆ្លាត និង​ទំនើប​ជាង​មុន អាច​ប្រើ​ជា​នាឡិកា​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅស្រុកខ្មែរយើង នាឡិកាវៃឆ្លាត ដែល​មាន​មហាជន​ទាំង​ក្មេង​ចាស់ ប្រុស ស្រី ពាក់ និងប្រើប្រាស់ច្រើនជាងគេគឺ Apple Watch និង​ស៊េរី Gear របស់ Samsung ហើយបើនិយាយដល់ម៉ាក Fitbit វិញ គឺខ្ញុំ​មិន​ដែល​ឃើញមានអ្នកពាក់តែម្ដង អាចថាមានអ្នក​ស្គាល់​ម៉ាក​នេះ​តិច ម្យ៉ាងវាក៏ពុំមានអ្នកនាំចូលយកមកលក់ក្នុងទីផ្សារយើងផងដែរ។ យ៉ាងណាមិញ Fitbit បើនៅ​ទីផ្សារ​ប្រទេស​ជឿន​លឿន​វិញ វាត្រូវបានទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ពិសេសអ្នកចូលចិត្តហាត់ប្រាណ និងលេង​កីឡា​តែ​ម្ដង។



មកដល់ជិតចុងឆ្នាំ 2018 នេះ ខ្សែដៃសុខភាពវៃឆ្លាតម៉ាក Fitbit បាន​ចេញ​ជំនាន់ទី 3 ហើយ ដែលជាកំណែ Update ឲ្យ​មាន​ភាព​កាន់​តែ​ល្អប្រសើរបើ​ធៀប​ទៅ​នឹង​ជំនាន់មុន។ ខ្សែដៃសុខភាពវៃឆ្លាតនេះមានឈ្មោះថា Charge 3 ដែលមើលមួយភ្លែត វាមានរូបរាង និងរចនាបថស្រដៀងទៅនឹង Charge 2 ដែរ ការពារដោយកញ្ចក់ Corning Glorilla Glass 3 មានក្បាលការពារ​ដោយ​លោហៈរឹង​មាំ​ជាង​មុន រាងទ្រវែង និងមានខ្សែច្រើនបែប និងច្រើនសណ្ឋានអាចផ្លាស់ប្ដូរបានតាមការស្រលាញ់រាងៗខ្លួន។



Fitbit Charge 3 មានអេក្រង់បង្ហាញស ខ្មៅ តែប៉ុណ្ណោះ ជាប្រភេទ Touch screen ដែលបើកសិទ្ធិឲ្យការប្រើប្រាស់​កាន់តែ​មាន​ភា​ព​ងាយ​ស្រួល ដែលវាធំជាងអេក្រង់ Charge 2 ប្រមាណជា 40% និងជះពន្លឺបានប្រសើរជាង អំណោយ​ផល​ដល់​ការ​ប្រើប្រាស់​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង។ អ្វីដែលពិសេសនោះគឺថា Charge 3 គឺជាខ្សែដៃសុខភាព ដែលអាចមុជទឹកបានដល់ជម្រៅ 50 ម៉ែត្រ ថែមទាំង​បាន​បង្កើន​សមត្ថភាពសេនស័រវាស់ចង្វាក់បេះដូងឲ្យកាន់តែប្រសើរជាងមុនទៀតផង ដែលម្ចាស់របស់វាអាចធ្វើការតាមដាន​សកម្មភាព​ហាត់​ប្រាណ បានប្រមាណជា 15 ប្រភេទផ្សេងៗគ្នា អមមកជាមួយនឹងការតាមដានការទទួលទានដំណេកផងដែរ។



ទោះបីជាយ៉ាងណាក៏ដោយ Fitbit Charge 3 ពុំមានមុខងារ GPS មកជាមួយឡើយ ដោយក្រុមហ៊ុនអះអាងថា វាមិនចាំបាច់​ច្រើន​ឡើយ ម្យ៉ាងវាក៏រក្សាទំហំខាងក្នុងឲ្យពួកគេដាក់ផ្នែករឹងបានច្រើន និងពង្រីកទំហំថ្មបានកាន់តែប្រសើរ ជាមួយនឹងការសាកថ្មម្ដង ប្រើ​បាន​ដល់​ទៅ 7 ថ្ងៃឯណោះ។ Charge 3 អាចភ្ជាប់ទៅកាន់ស្មាតហ្វូន ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ ដើម្បីបើកមើលសារដំណឹងនានា ដែលចាំបាច់ មិនអាចភ្ជាប់ទៅកាន់ iOS នោះឡើយ ហើយវាក៏នឹងត្រៀមចេញលក់នៅក្នុងខែតុលា ខាង​មុខ​នេះឯង ដោយបច្ចុប្បន្នវាបើកឲ្យធ្វើការកុម្ម៉ង់ទិញទុកមុនហើយក្នុងតម្លៃ 150$ សម្រាប់ Edition ធម្មតា និង 170$ សម្រាប់ Speial Edition មានខ្សែច្រើនបែបសម្រាប់ជ្រើសរើស។




***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត