CAMBO REPORT

Popup Advertising5 seconds

រថយន្ត​សំណព្វ​ចិត្ត​របស់ James Bond 007 នឹង​ចាប់​កំណើត​ម្ដង​ទៀត​ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្ត ដែលនិយម និងចូលចិត្តទស្សនាខ្សែភាពយន្ត James Bond ឬយើងស្គាល់គាត់ ថា 007 នោះ ប្រាកដជាធ្លាប់បាន ទស្សនាខ្សែភាពយន្ត 007 នេះមានទាំងស៊េរីចាស់ និងស៊េរីថ្មីជាក់ជាមិនខាន។ ក្នុងនោះខ្សែភាពយន្តស៊េរីចាស់ៗ ក៏ដូចស៊េរីថ្មីខ្លះ ពិសេសនៅក្នុងសាច់រឿង មានឈ្មោះថា Goldfinger ប្រិយមិត្តប្រាកដជាបាន ឃើញនូវរថយន្តស្ព័រមួយ ដែលត្រូវបានបើកបរ ដោយ James Bond ជាក់ជាមិនខាន ដែលវាគឺជាម៉ាក Aston Martin ម៉ូឌែល DB5 ផលិតឡើង នៅក្នុងចក្រភពអង់គ្លេស។

រថយន្ត Aston Martin DB5 នឹងចាប់កំណើតម្ដងទៀត លើភពផែនដី ដោយក្រុមផលិតរថយន្ត របស់ក្រុមហ៊ុន Aston Martin នឹងចាប់ផ្ដើម ផលិតវាម្ដងទៀត លើគម្រោងមួយ ឈ្មោះថា Continuation Project ប្រមូលផ្ដុំទៅដោយ អ្នកដែលមានជំនាញកប់ៗ ក្នុងការផលិត និងច្នៃប្រឌិតរថយន្ត មកធ្វើការលើគម្រោងតែមួយ ដើម្បីទទួលបានលទ្ធផល។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត DB5 ដែលនឹងត្រៀមចាប់កំណើត ម្ដងទៀត តែនៅរក្សា រូបរាងដើម ដដែលនោះ នឹងមានតម្លៃ 2.75 លានដុល្លារ ក្នុងមួយគ្រឿង ដោយមិនទាន់រាប់បញ្ចូលពន្ធ ឬតម្លៃពេញគឺ 3.5 លានដុល្លារ ដោយរាប់បញ្ចូល ពន្ធអាករ។

 

 

Aston Martin DB5 ប្រើប្រាស់ម៉ាស៊ីនប្រភេទ DOHC ចំនួន 6 កម្រិត 4.0-liter មានកម្លាំងសរុប 282 កម្លាំងសេះ ល្បឿនរង្វិល 280 lb-ft មានសន្ទុះបុកពី 0 ទៅ 96 គីឡូម៉ែត្រ ក្នុងមួយម៉ោង ចំនាយពេល 7 វិនាទី និងអាចបង្កើនល្បឿន បានលឿនបំផុតដល់ 238 គីឡូម៉ែត្រក្នុងមួយម៉ោង។ ជុំវិញការផលិតរថយន្តនេះ នឹងធ្វើឡើងឲ្យមានគុណភាព ដូចទៅនឹង DB5 អំឡុងទសវត្សទី 80 ដូចគ្នា តែវានឹងមិនអាចយកមក បើកបរតាមផ្លូវនៅតាម ប្រទេសជឿនលឿនបានឡើយ ដោយវាខុសច្បាប់ ចរាចរណ៍ មិនអាចធានាបាននូវ សុវត្ថិភាពឡើយ ហេតុនេះ វាផលិតឡើងដើម្បី គោលបំណង 3 ធំៗ វានឹងត្រូវចាប់កំណើត ម្ដងទៀតនៅឆ្នាំ 2020 ខាងមុខ។

Aston Martin DB5 នឹងត្រូវបានផលិតឡើង 1 គ្រឿង សម្រាប់ក្រុមហ៊ុនផលិត រថយន្តខ្លួនឯងផ្ទាល់ និងមួយគ្រឿងទៀត សម្រាប់ផលិតកម្ម EON Productions និងចុងក្រោយគេ នឹងដាក់លក់ដេញថ្លៃ សម្រាប់រកថវិកាជូន កម្មវិធីសប្បុរសធម៌។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត