CAMBO REPORT

Popup Advertising5 seconds

តើពាក្យ 4G និង​ពាក្យ 4G LTE ខុស​គ្នា​យ៉ាង​ដូច​ម្ដ៉េច?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមកនេះ នៅ​មាន​ប្រិយមិត្ត​ជា​ច្រើន​នៅ​មិន​ទាន់​បែង​ចែក​ច្បាស់​អំពី 4G និង 4G LTE នៅ​លើ​ទូរសព្ទ​ច្បាស់​នៅ​ឡើយ​នោះ​ទេ ហើយ​ក៏​មាន​ការ​យល់​ច្រលំ​ផង​ដែរ ទៅ​លើ​ពាក្យ​ទាំង ២ នេះ ហើយមានអ្នកខ្លះ ថែមទាំង​ចោទ​ជា​សំណួរ​ផង​ដែរ​ថា តើ​រវាង LTE និង 4G មួយ​ណា​លឿនជាង? តាមពិតទៅ បច្ចេកវិទ្យាទាំង ២ នេះគឺជាមុខងារខុសគ្នាសុទ្ធសាធ ប៉ុន្តែវាធ្វើ​ការរួមគ្នា ដើម្បីផ្ដល់នូវ​សេវា​អ៊ីនធើណេត​ល្បឿនលឿនក្នុងការប្រើប្រាស់ឧបរកណ៍ចល័តរបស់យើង។



អ្វីទៅជា 4G? អក្សរ G គឺតំណាងឲ្យពាក្យថា Generation ដែលជាភាសាខ្មែរហៅថាជំនាន់ អញ្ចឹង 4G មានន័យថា បណ្ដាញ​ទូរគមនាគម​ន៍​ភ្ជាប់ទំនាក់ទំនងចល័ត ជំនាន់ទី ៤ ដែលវាចេញមកជំនួស 3G តាំងពី ១០ ឆ្នាំមុនមកម្ល៉េះ គ្រាន់តែការប្រើប្រាស់​ជាក់​ស្ដែង ទើបតែបានប្រើប្រហែលជា ៦ ទៅ ៧ ឆ្នាំចុងក្រោយនេះទេ ដោយសារតែបច្ចេកវិទ្យាទូរសព្ទ និងក្រុមហ៊ុនទូរគមនាគមន៍ ត្រូវ​ការ​អភិវឌ្ឍន៍បន្ថែមដើម្បីអាចដំណើរការបាន។ ប្រព័ន្ធ 4G មានល្បឿនលឿនខ្លាំងណាស់ ដោយល្បឿនកំពូលរបស់វាអាចដល់ ១០០ មេហ្គាប៊ីត​ក្នុង​មួយវិនាទីឯណោះ ដែលលឿនជាង 3G ដល់ទៅ ១០ ដងនៅពេលរត់ដល់ចំណុចកំពូលនេះ ប៉ុន្តែជាទូទៅ​សេវា​ដែល​ផ្ដល់​ជូន​នៅ​ក្នុង​តំបន់ គឺមានលក្ខណៈខុសៗ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើង គឺការផ្ដល់ជូនក្នុងកញ្ចប់ចាប់ពី ២ មេហ្គាប៊ីត, ៣ មេហ្គាប៊ីត -ល- ទៅតាមតម្លៃ។ 



ចុះអ្វីទៅជា LTE? LTE គឺមកពីពាក្យថា Long-Term Evolution ដែលវាមិនមែនជាប្រព័ន្ធអ៊ីនធើណេតឡើយ ប៉ុន្តែវាគឺជាស្ពាន​សម្រាប់​ភ្ជាប់ ដើម្បីឲ្យឧបករណ៍ចល័តឥតខ្សែរបស់យើង ទទួលបានអ៊ីនធើណេតដំណើរការនៅក្នុងកម្រិតខ្ពស់ ដោយយើងតែង​ឃើញ​ពាក្យ​ថា​ 4G LTE នោះមានន័យថាអ៊ីនធើណេត 4G នៅក្នុងកម្រិតខ្ពស់។ ពាក្យថា LTE គេឲ្យឈ្មោះខុសគ្នា ដោយអ្នកខ្លះហៅវាថា LTE Bands, ឬ 4G Band ហើយ​ក៏​មាន​ពាក្យ GSM ឬ HSPA ទៀតផង ប៉ុន្តែជារួមមានន័យដូចគ្នានោះទេ។



ប្រសិនបើយើងចង់ប្រើប្រាស់សេវា 4G បានល្អនោះយើងត្រូវតែមានឧបករណ៍ដែលទ្រទ្រង់ជាមួយនឹង LTE បូកផ្សំជាមួយនឹងក្រុម​ហ៊ុន​ផ្ដល់​សេវាទូរសព្ទ ឬសេវាអ៊ីនធើណេត ដែល​មាន​បច្ចេក​វិទ្យា LTE ផងដែរ។ ជាក់ស្ដែង កាលពីប៉ុន្មានឆ្នាំមុន នៅពេលប្រព័ន្ធ 4G បាន​បើក​ឲ្យប្រើប្រាស់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង អ្នកដែលប្រើប្រាស់ស៊ីមកាត 3G ជំនាន់ចាស់ទាំងអស់ ត្រូវទៅប្ដូរស៊ីមថ្មី ដើម្បី​ដំណើរការ 4G បាន។ ចំណែកទូរសព្ទរបស់យើង ក៏មានលក្ខណៈពិសេសផងដែរ ព្រោះនៅខាងក្នុងវាមានឈីបមួយហៅថា Modem ដែល​សម្រាប់​ចាប់​ហ្វ្រេកង់ សេវាដែលក្រុមហ៊ុនសេវាទូរសព្ទចល័តផ្ដល់ជូន។



នៅ​ពេលដែលប្រិយមិត្តចង់​ជ្រាប​កាន់​តែ​ច្បាស់​ថា តើក្រុមហ៊ុនសេវាទូរសព្ទរបស់អ្នក មានហ្វ្រេកង់កម្រិតណា ឬទូរសព្ទរបស់​អ្នក​កំពុង​ប្រើ​អាច​ដំណើរការ 4G LTE បានឬអត់នោះ លោកអ្នកអាចចូលមើលបានតាមរយៈគេហទំព័រនានា ដោយ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​ក្រុមហ៊ុន​ផ្ដល់​សេវាគឺមានហ្វ្រេកង់ LTE អស់ទៅហើយ ស្ថិតនៅកម្រិត 1800 ឬលើសនេះ។ ចំណែកឯលើទូរសព្ទវិញ លោកអ្នកអាចចូល​ទៅ​មើល​ក្នុងគេហទំព័រ GSM Arena ជាមួយនឹងលក្ខណៈសម្បត្តិរបស់វា នៅកន្លែង GSM / HSPA / LTE ត្រង់ផ្នែក 4G Bands ដែលទូរសព្ទនោះអាចទ្រទ្រង់បាន។ ប្រសិនបើឃើញផ្នែក LTE Band និងលេខហ្វ្រេកង់ដែលក្រុមហ៊ុនទូរសព្ទបានផ្ដល់ឲ្យនោះ ទូរសព្ទ​នោះ​គឺមានសមត្ថភាពដំណើរការប្រព័ន្ធ 4G កម្រិតខ្ពស់ LTE បានហើយ។


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ