CAMBO REPORT

Popup Advertising5 seconds

Cheese មាន​អាយុ​កាល​ចាស់​ជាង​គេ​ត្រូវ​បាន​រក​ឃើញ នៅ​ផ្នូរ​បុរាណ​អេហ្ស៊ីប

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Cheese គឺជាគ្រឿង​បន្ថែម​ក្រៅ ដែល​​បច្ចុប្បន្ន​មាន​អ្នក​ទទួល​ទាន​យ៉ាង​ច្រើន ពិសេស​អ្នក​រស់​នៅ​ខាងអឺរ៉ុប អាមេរិក ក្នុង​នោះ​ក៏​រួម​មាន​​នៅ​អាស៊ី​យើង​ដែរ ដោយ​មាន​អាហារជាច្រើន តម្រូវឲ្យប្រើប្រាស់ Cheese មានពណ៌លឿង ជាគ្រឿងបន្ថែមរសជាតិ ធ្វើឲ្យ​អាហារ​កាន់​តែ​មាន​រសជាតិ​ជាប់​ចិត្ត ឆ្ងាញ់​ពិសារ ទាក់ទាញផងដែរ។ ជាក់ស្ដែងកាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នក​វិទ្យាសាស្ត្រ​ផ្នែក​បុរាណ​វិទូ បាន​ស្វែង​រក​ឃើញ​នូវ Cheese មួយ​មាន​អាយុកាលយូរជាងគេ​បំផុត​លើ​លោក ដែល​វា​បង្ហាញ​ឲ្យដឹង​ថា មិន​មែន​តែ​បច្ចុប្បន្នទេ ដែល​មនុស្ស​លោក​និយម និងចូលចិត្ត Cheese កាលពីសម័យបុរាណ វាក៏ជាគ្រឿងបន្ថែមមុខម្ហូបមួយ ដែលគេចូលចិត្តផងដែរ។



យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា Cheese ដែលត្រូវបានរកឃើញនៅប្រទេសអេហ្ស៊ីប ដែលមានអាយុកាលចាស់ និង​មានរឿងអាថ៌កំបាំង​ជា​ច្រើន​នេះ ត្រូវប្រទះឃើញនូវក្នុងផ្នូរ​ខ្មោច​បុរាណ​មួយ​មាន​ឈ្មោះថា The Tomb of Ptahmes ដែល​អ្នក​សិក្សា​ស្រាវជ្រាវ បាន​សន្និដ្ឋាន​ថា ផ្នូរខ្មោច​បុរាណនោះបានសាងសង់ឡើងនៅក្នុងសតវត្សទី 13 ដែលកំឡុងឆ្នាំ 1885 ត្រូវ​បាន​គ្រប​ដណ្ដប់ដោយសមុទ្រខ្សាច់បាត់មុខពីផែនដី តែត្រូវបានប្រទះឃើញវិញនៅឆ្នាំ 2010 កន្លង​ទៅ។ អ្នក​ស្រាវជ្រាវម្នាក់ឈ្មោះថា Enrio Greco មក​ពី​មហាវិទ្យាល័យ Catania របស់​ប្រទេសអ៊ីតាលី និយាយថា “វាត្រូវបានរុំដោយក្រណាត់ នៅក្នុងក្រឡមួយដែលបាក់បែក” ដោយពួកគេសង្ស័យថាជាអាហារ ដែលមនុស្សនាសម័យនោះទុកដាក់ ក្រោយមកទើបក្រុមអ្នកសិក្សាស្រាវជ្រាវបានសិក្សា និង​ទីបំផុត​បាន​ស្វែង​រកឃើញថា វាគឺជាដុំ Cheese ដែលផលិតឡើងពីទឹកដោះគោ លាយឡំបញ្ចូលគ្នាជាមួយទឹកដោះពពែ និងទឹកដោះ​សត្វ​ចៀម​ផង​ដែរ។



ជុំវិញការពិនិត្យ Cheese ដែលមានអាយុកាលយូរជាងគេនោះ ក្រុមអ្នកស្រាវជ្រាវ អះអាងថាវាមានអាយុកាល 3200 ឆ្នាំហើយ ថែម​ទាំង​បាន​រក​ឃើញ​នូវសញ្ញាបាក់តេរី អាចបង្ករឲ្យកើតជម្ងឺរលាកទងសួត ដែលរាល​ដាល​ពី​សត្វ​ទៅ​មនុស្ស​តាមរយៈផលិតផល​ទឹក​ដោះ​គោ ដែលមិនត្រូវបានលាងសម្អាតបានត្រឹមត្រូវ។ ជុំវិញការរកឃើញ Cheese មានអាយុកាលយូរ​ជាង​គេ​បំផុត​របស់​ពិភពលោក​មួយនេះ ក៏បានរំលេចមកជាមួយនឹងជម្ងឺឆ្លងពីសត្វទៅមនុស្ស ដែលបង្ហាញឲ្យដឹងថា វាគឺជាជម្ងឺឆ្លង ដំបូងគេ ដែលកើតចេញកំឡុង​សតវត្សទី 13 នៃគ.ស ជាភស្ដុតាងមួយយ៉ាងសំខាន់ក្នុងការសិក្សាកាន់តែស៊ីជម្រៅផងដែរ។



គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ្នកសិក្សាស្រាវជ្រាវទាំងនោះត្រូវបានផ្គត់ផ្គង់ថវិកា​ជាជំនួយ ពីរាជរដ្ឋាភិបាល​ចេញ​ពី​ក្រសួង​អប់រំ​របស់​ប្រទេស​អ៊ីតាលី ក៏​ដូចជា​មហាវិទ្យាល័យ Catania និងមហាវិទ្យាល័យ Cairo ដើម្បីសម្រេចបានជោគជ័យ និងប្រាប់ឲ្យពិភលោក​បាន​ដឹង​អំពី​ជម្ងឺឆ្លង ថាវាពិត ឬមិនពិត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: ACS.org Tag: វិទ្យាសាស្ត្រ