CAMBO REPORT

Popup Advertising5 seconds

Google កំពុង​ផលិត​មុខងារ Assistant ថ្មី​ហៅ​ថា Google Coach!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Google កំពុង​តែ​គ្រប​ដណ្ដប់​ពាស​ពេញ​ស្ទើរគ្រប់​ឧបករណ៍​ចល័ត​ទាំង​អស់ នៅ​ពេល​បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​ការ​ផ្គត់​ផ្គង់​ផ្នែក​ប្រព័ន្ធប្រតិបត្តិ​ការទូរសព្ទ Android ហើយ​សម្រាប់​ឧបករណ៍​វៃ​ឆ្លាត​ដូចជានាឡិកាវិញ ក៏ប្រើប្រាស់ Wear OS ផងដែរ។ អញ្ចឹងក្រុមហ៊ុន Google នឹងព្យាយាមស្វែងរកបច្ចេកវិទ្យាថ្មីជាបន្ថែមទៀត ពិសេសគឺបញ្ញាសប្បនិមិត្ត ដូចជាខួរក្បាលរបស់​មនុស្ស​ពិតៗ​អញ្ចឹង ដែលយើងបានឃើញនៅលើ Google Assistant រួចមកហើយ។



ចំណែកនៅលើ នាឡិកានៃឆ្លាត Wear OS មួយចំនួនក្រុមហ៊ុនក៏បានបញ្ចូល Google Assistant រួចមកហើយដែរ ប៉ុន្តែវាគ្រាន់​តែ​ជា​បច្ចេក​វិទ្យាជំនួយដល់ការបញ្ជាប៉ុណ្ណោះ មិនទាន់ជាបច្ចេកវិទ្យា Monitor នៅឡើយទេ។ អញ្ចឹងហើយទើបថ្មីៗនេះ Google លេច​ធ្លាយ​មកកំពុងផលិត Google Coach ដែលគឺជាបញ្ជាគ្រប់គ្រងទៅលើកាយសម្បទារបស់អ្នកប្រើប្រាស់នាឡិកាវៃឆ្លាតទាំងអស់។



Google Coach នឹងព្យាយាមប្រមូលនូវរាល់ទិន្នន័យទម្លាប់ប្រចាំថ្ងៃ ដូចជាវាសិក្សាទៅលើចង្វាក់បេះដូងរបស់យើង, រាប់ជំហ៊ានដើរ, ការ​លំហាត់ប្រាណ -ល- និងឆ្លើបតបមកវិញទៅជាការណែនាំលំហាត់ប្រាណសម្រាប់សុខភាពរបស់យើង, ការជ្រើសរើស​របប​អាហារ​ដែល​សាក​សម​សម្រាប់អ្នក, និងធ្វើការជាមួយ Google Calendar រៀបចំកាលវិភាក្សាសម្រាប់អ្នកជាដើម។ បច្ចេកវិទ្យា Google Coach នេះនឹងបំពាក់លើឧបករណ៍វៃឆ្លាតក្នុងផ្ទះដទៃជាច្រើនទៀតផងដែរ ដូចជា Google Home, Android TV ជាដើម ដើម្បី​ឲ្យវា​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ពេញ​លេញ​ភ្ជាប់​ជាមួយ​នាឡិកា​នេះ។ យ៉ាងណាមិញ យើង​នៅ​មិន​ទាន់​ដឹង​អំពីសមត្ថភាពភាព​ពិត​ប្រាក​ដដែល​វាអាចធ្វើបាននៅឡើយទេ ប៉ុន្តែគេរំពឹងថា វានឹងប្រកាសចេញជាផ្លូវការនៅពេលដែល Pixel Watch បញ្ចេញក្នុងព្រឹត្តិការណ៍ Google Pixel ជំនាន់ទី ៣ នៅក្នុងត្រីមាសទី ៤ ខាងមុខនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: នាឡិកាវៃឆ្លាត