CAMBO REPORT

Popup Advertising5 seconds

Honda Civic ស៊េរី 2019 រូបរាងថ្មី មាន​មុខងារ​ជំនួយ​ក្នុង​ការ​បើកបរ​​កាន់តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Honda របស់​ប្រទេស​​ជប៉ុន ទើប​​តែ​​ប្រកាស​​ចេញ​ជា​ផ្លូវការ​នូវ​រថយន្ត​ស៊េរីថ្មីឆ្នាំ 2019 របស់​ខ្លួន​ប៉ុន្មាន​ម៉ូឌែល កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ ដោយក្នុងនោះ ក៏រួមបញ្ចូលនូវម៉ូឌែល Civic ផងដែរ ដែលនៅស្រុក​ខ្មែរ​យើង​ឃើញ​មាន​អ្នក​បើកបរ​រថយន្តម៉ាក Honda ម៉ូឌែល Civic នេះ​មួយៗ​ដែរ មានទាំងស៊េរីចាស់ និង​ស៊េរីថ្មីៗ​ល្មម។ Civic ជា​ប្រភេទរថយន្តស៊ីដែន​មាន​ធ្វា 5 (Sedan) និង​ជា​រថយន្ត​ស្ព័រ​មាន​ធ្វា 3 (Coupe) ដែលអាចជ្រើសរើសបាន តាមតម្រូវការជាក់ស្ដែងរបស់អតិថិជន។



Honda Civic ស៊េរី 2019 ទាំង 2 ប្រភេទខាងលើ ត្រូវបានកែប្រែរូបរាងឲ្យប្រសើរជាងស៊េរី 2018 កន្លងទៅ ជាមួយ​នឹង​រចនាបថ​ជំនាន់​ទី 10 ដែលរំលេចនូវភាពជោគជ័យរបស់ម៉ូឌែលនេះ ដែលទទួលបានការគាំទ្ររយៈពេល 8 ឆ្នាំជាប់ៗគ្នា ជា​រថយន្ត​ខ្នាត​តូច​លក់​ដាច់​ជាង​គេ​នៅ​ទីផ្សារអាមេរិក។ Civic 2019 បំពាក់មកជាមួយម៉ាស៊ីនប្រើប្រាស់សាំងកម្រិត 2.0L, 16-valve កម្លាំង 174 កម្លាំង​សេះ ស៊ីឡាំង 4 ប្រើប្រាស់បច្ចេកវិទ្យា DOHC i-VTEC ដែល​សម្រួល​ឲ្យរថយន្តនេះស្ទុះ ស៊ីសាំងតិច ថែមទាំងមានមុខងារជំនួយ​ក្នុងការ​បើកបរ ដែលនឹងរៀបរាប់ក្នុងអត្ថបទព័ត៌មាននេះ។ ជាងនេះទៅទៀត Civic ស៊េរី 2019 អាចជ្រើសរើសបាន​ដោយ​ប្រើប្រាស់​លេខអូតូ ឬលេខដៃក៏បាន ដែលមាន 6 លេខ ទៅតាមការចង់បានជាមួយនឹងតម្លៃខុសគ្នាបន្តិចបន្តួច។



ជុំវិញប្រព័ន្ធសុវត្ថិភាពក្នុងពេលបើកបរ Honda Civic មានមុខងារ Sensing តិចណូឡូជី ដោយរួមមានបញ្ចូលដូចជា៖

 

  • Collision Mitigation Braking System with Forwar Collision Warning ជួយសម្រួលទៅដល់ប្រព័ន្ធហ្វ្រាំងឲ្យមាន​សុវត្ថិភាព​ខ្ពស់បំផុត

  • Road Departure Mitigation ប្រព័ន្ធប្រាប់ដំណឹងអំពីការបើកបរនៅតាមផ្លូវ ជាមួយនឹងរំញ័រប្រាប់អ្នកបើករបរឲ្យប្រើភ្លើង​សញ្ញាត្រឹមត្រូវ និងមួយចំនួនផ្សេងទៀត

  • Incorporation Lane Departure Warning ប្រព័ន្ធការពារសម្រាប់ប្រាប់ដំណឹងទៅដល់អ្នកបើកបរនៅ​ពេលបើកបរ​តាម​គ្រប់​ស្ថានភាពផ្លូវ

  • Lane Keeping Assist System ប្រព័ន្ធតម្រង់ផ្លូវរថយន្តឲ្យរត់ត្រឹមត្រូវតាមគ្រលងផ្លូវ

  • និង Adaptive Cruise Control ប្រព័ន្ធការពារ បង្ការគ្រោះថ្នាក់ ដោយរក្សារថយន្តឲ្យមានគម្លាតឆ្ងាយពីរថយន្តនៅខាងមុខ ពេលកំពុងធ្វើតំណើរ។



ខាងក្នុងក៏មិនខុសគ្នាខ្លាំងពីស៊េរី 2018 ដែរ តែ Honda បានកែអេក្រង់ Touchscreen ឲ្យធំជាងមុនលោតដល់ 7 អ៊ីញ អមមក​ជាមួយ​តាប​ឡូប្រណិត ពូកស្បែក លាយឡំជាមួយនឹងលោហៈ។ Honda Civic 2019 ទាំងពីរជម្រើសខាងលើ នឹងចេញលក់នៅដើមឆ្នាំ 2019 ខាង​មុខ​នេះ ក្នុង​តម្លៃ​ចាប់ផ្ដើមប្រហាក់ប្រហែល USD 18,000 ឡើងទៅ ដោយមិនរាប់បញ្ចូនពន្ធនៅឡើយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត