CAMBO REPORT

Popup Advertising5 seconds

លេចធ្លាយនាឡិកា​ឆ្លាត​វៃ​របស់​ក្រុម​ហ៊ុន Fitbit ម៉ូឌែល Charge 3 ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រៅពីនាឡិកាឆ្លាតវៃ​មាន​អេក្រង់​ធំៗ និង​ទំនើបៗ ក៏​នៅ​មាន​ពពួក​នាឡិកា​ឆ្លាត​វៃ ដែល​មាន​មុខងារ​សំខាន់​ខាង​សម្បទាកាយ ដូច​ជា Mi Band របស់​ក្រុមហ៊ុន Xiaomi ជាដើម។ ដោយនាពេលឥឡូវនេះ មានការលេចចេញនូវនាឡិកាឆ្លាតវៃម៉ូឌែល Charge 3 របស់​ក្រុម​ហ៊ុន​មួយឈ្មោះថា Fitbit ដែលបានផលិតនាឡិកាឆ្លាតវៃជាយូរណាស់​ដែរហើយ និង​ទទួល​បាន​ការ​ពេញនិយមពីអ្នក​ប្រើប្រាស់​ផង​ដែរ។



ទោះបីជានាឡិកាឆ្លាតវៃទំនើបៗមានរូបរាងស្រស់ឆើតឆាយក៏ដោយ នៅតែមានអ្នកប្រើប្រាស់មួយចំនួន ចូលចិត្តទិញប្រើតែនាឡិកា​ឆ្លាតវៃប្រភេទពួកតាមដានសុខភាព (fitness watch ឬ fitness tracker) នោះគឺដោយសារតែ ភាគច្រើនវាមានតម្លៃអាច​ទទួល​យក​បាន, មុខងារខាងផ្នែកហាត់ប្រាណ និងថ្មរបស់វាកាន់បានយូរថែមទៀត។ ក្នុងនោះមាននាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Fitbit ដែល​អ្នកភាគច្រើនស្គាល់ថាមានគុណភាពល្អទទួលយកបាន ប៉ុន្ដែនៅប្រទេសកម្ពុជាយើង មានគេនិយមប្រើ Mi Band ជាង ពីព្រោះ​តម្លៃ​របស់វាខុសគ្នាច្រើន ហើយគុណភាពប្រហាក់ប្រហែលគ្នាផងដែរ។  ការលេចធ្លាយមកនេះ បានបង្ហាញនូវស៊េរីចំនួនពីរ របស់​នាឡិកា​ឆ្លាតវៃ Fitbit Charge 3 នេះ គឺ​មួយមានពណ៌ស (ខ្សែធម្មតា) និងពណ៌ស្វាយ (ជាលក្ខណៈ Special Edition) ហើយគេមាន​ប្រទះ​ឃើញ​ថាវាមានអេក្រង់ថាច់ពេញតែម្ដង ដោយមិនដូចពពួកនាឡិកាឆ្លាតវៃ fitness ទូទៅអាចបានតែថាច់មួយកន្លែងដែលគេ​បាន​កំណត់​មក​ប៉ុណ្ណោះ។ វាក៏នឹងមាននូវអាវការពារទឹកប្រភេទ 5 ATM និងអាចចូលក្រោមទឹកបានរហូតដល់ 50 ម៉ែត្រថែម​ទៀត​ផង ហើយក៏រួមមានមុខងារ NFC សម្រាប់ធ្វើការទូទាត់ប្រាក់តាមនាឡិកាផ្ទាល់តែម្ដង។ ប៉ុន្ដែនៅក្នុងម៉ូឌែល Charge 3 ថ្មីនេះត្រូវ​បាន​គេ​ដកមុខងារ GPS ចេញបាត់ទៅហើយ ដូច្នេះតម្រូវអោយអ្នកប្រើប្រាស់មានស្មាតហ្វូនសម្រាប់ ជំនួយមុខងារ GPS វិញនៅ​ពេល​ដែល​អ្នកចង់វាស់ជំហ៊ាន​ដើរ ឬចម្ងាយផ្សេងៗ។




សរុបមក ប្រាកដណាស់នាឡិកាឆ្លាតវៃរបស់ក្រុមហ៊ុន Fitbit ទើបតែលេចចេញនេះ គឺមានរូបរាងប្រណិត និងមើលទៅ​មាន​គុណ​ភាព​ខ្ពស់ នោះពីព្រោះតែតម្លៃរបស់វាគឺអាចទៅដល់ប្រហែល $150 ដុល្លារឡើងឯណោះ ប៉ុន្ដែតម្លៃនេះមិនទាន់ជាផ្លូវការនៅឡើងនោះទេ ហើយថ្ងែដែលដាក់ប្រកាសក៏នៅមិនទាន់មានដំណឹងមកផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត