CAMBO REPORT

Popup Advertising5 seconds

ជម្រើស​ស្មាតហ្វូន 400-500$ ដែល​អាច​រត់ PUBG Mobile និង Rules of Survival លឿន និង​ច្បាស់​ហួស​និស្ស័យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើមានសំណួរមួយ សួរថា តើរាល់​ថ្ងៃ​អ្នក​លេង​ហ្គេម​អី នៅ​លើ​ទូរសព្ទរ​បស់​អ្នក? ខ្ញុំ​ជឿ​ជាក់​ថា មិន​តិច​ទេ ដែល​បាន​បៀម ពាក្យ​ថា បាញ់ Rule បាញ់ PUBG បាត់​ទៅ​ហើយ។ រាប់​ចាប់​ពី ពាក់​កណ្តាលឆ្នាំ 2018 នេះ​មក PUBG និង ROS ពិត​ជាទទួលបាន ការគាំទ្រ​ខ្លាំង​មែន​ទែន ពី​សំណាក់​អ្នក​លេង​ហ្គេម (ស្មាតហ្វូន) ប្លែកជាង កាលពីឆ្នាំទៅ ដែលបុកខ្លាំងទៅលើ ការវ៉ៃ Vain។ ហើយកុំបាច់ កុហកថា អ្នកបាញ់វា មិនញៀននោះ សូម្បីតែខ្ញុំអ្នកសរសេរ ពេលខ្លះក៏ ដាច់យប់ដោយសារវាដែរ ខ្លះជក់នឹងលេងពេក ដល់ថ្នាក់ លេង​ភ្លេច​បាយ​ភ្លេច​ទឹក​ទៀត ដោយសារតែ ឆន្ទៈមួយ ដើម្បីទទួលបាន អាហារពេលល្ងាចអរូបិយ ដ៏ឈ្ងុយឆ្ងាញ់ គឺ មាន់ដុតទេពលាក់កាយ។



អាចនឹងសម្រាប់មូលហេតុមួយផ្សេងទៀត គឺដើម្បីឡើងទៅកាន់ ឋារន្តសក្តិ Crown, ACE និង Conqueror។ តែថា ជោគជ័យគឺមិន​មែន ជារឿងដែលងាយស្រួល ដែលនរណាៗ សុទ្ធតែអាច ទទួលបាននោះទេ បើសិនជា មិនមានការលះបង់ ការអត់ធ្មត់ ការព្យាយាម ភាពវ័យឆ្លាតនោះ… បាញ់ហ្គេមទាំងពីរនេះ ក៏ដូចគ្នា បើគ្មានការអត់ធ្មត់ ភាពវ័យឆ្លាតទេនោះ កុំសង្ឃឹមថា បានប៉ះកាយ មាន់ដុតក្រមុំ ឬទទួលសក្តិយសខ្ពស់អោយសោះ។ អញ្ចឹងការអត់ធ្មត់ និងភាពវ័យឆ្លាត គឺជាកត្តាសំខាន់មួយ ដែលជួយជ្រោមជ្រែង អោយអ្នកទទួល​បាន ជោគជ័យកាន់តែលឿន តែសួរថា ប៉ុណ្ណឹងគ្រប់គ្រាន់នៅ? ចម្លើយគឺនៅ ដោយថា មានកត្តាមួយផ្សេងទៀត ផងដែរ ដែលរឹតតែ ជម្រុញ​អោយ​អ្នក រឹតតែទទួលបាន ភ្លៅមាន់កាន់តែឆាប់ នោះគឺ ទូរសព្ទល្អមួយ មិនមែនដោយសារកុំព្យូទ័រល្អឥតខ្ចោះទេ។



អញ្ចឹងសម្រាប់អត្ថបទនេះ ខ្ញុំនឹងលើកយក នូវស្មាតហ្វូន ២ ទៅ ៣ ម៉ូឌែល ស្ថិតនៅក្នុងតម្លៃ 400$ ទៅ 500$ ដែលអាចអូស PUBG Mobile និង ROS បានយ៉ាងលឿន ហើយនិងច្បាស់ហួសនិស្ស័យ អោយអ្នកទាំងអស់គ្នា បានដឹង។

 

1.    OnePlus 5/5T

 

o    ឈីប Snapdragon 835
o    RAM 6GB/8GB
o    GPU Adreno 540



2.    Galaxy S8/ S8+ (មួយទឹក)

 

o    ឈីប Snapdragon 835
o    RAM 4GB/6GB
o    GPU Mali G71 MP20



3.    iPhone 7/ 7Pus (មួយទឹក)

 

o    ឈីប Apple A10 Fusion
o    RAM 2GB/3GB
o    PowerVR Series7XT Plus



វានៅមាន ម៉ូឌែលផ្សេងៗទៀត ដែលអាចរត់បានល្បឿនល្អ ច្បាស់ត្រជាក់ភ្នែក តែខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែលខ្ញុំបានលើកឡើងនេះ គឺជាបទពិសោធន៍ ដែលបានឆ្លងកាត់ផ្ទាល់ៗ ទើបខ្ញុំហ៊ានចែករំលែក ដល់អ្នកទាំងអស់គ្នា។ មួយវិញទៀត ម៉ូឌែលទាំងនេះ គឺវាងាយ​ស្រួល នៅក្នុងការស្វែងរក ដោយសារតែវា កំពុងតែពេញនិយមស្រាប់ នៅក្នុងទីផ្សារស្មាតហ្វូន ទៅហាងណា ក៏មានដែរ មិនចាំបាច់ អោយ​អ្នក​ជ្រែរកគ្រប់ហាងច្រើនឡើយ រីឯតម្លៃរបស់វា ក៏មិនខុសគ្នាច្រើនដែរ។

 

សរុប​ឡើង​វិញ អ្វីដែលចង់បញ្ជាក់នោះ គឺមិនមែនមានរបស់ល្អហើយ អាចរកមាន់ដុត បានផុយនោះទេ បើសិនអ្នកខ្វះ កត្តាទី ១ ដែល​ខ្​ញុំ​បាន​លើក​ឡើងពីខាងលើ ហើយបើមានកត្តាទី ១ ហើយ ក៏មិនមែនសុទ្ធតែអាច រកមាន់ដុត បានលឿនដែរ បើមិនមានជំនួយ ពី​កត្តា​ទី ២ ខ្លះ។ ដូចនេះ អ្វីក៏ដោយ សុទ្ធតែត្រូវពឹងផ្អែកគ្នាទៅវិញទៅមក មិនអាចមានមួយ អត់មួយបានទេ តែបើរឿងផ្សេងវិញ មាន​មួយ​ត្រូវ​ដឹង​ថាមានមួយ បើមានពីរ ប្រយ័ត្នគេលួចកាត់ចោលណា Everyone!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Mai ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ